កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ៣១ ខែមីនា ឆ្នាំ​២០១៨

1172
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៧/១៨

(18:30) Crystal Palace vs Liverpool
(21:00) Brighton Hove Albion vs Leicester
(21:00) Manchester United vs Swansea
(21:00) Newcastle vs Huddersfield Town
(21:00) Watford vs Bournemouth
(21:00) West Brom vs Burnley
(21:00) West Ham vs Southampton
(23:30) Everton vs Manchester City

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester United vs Swansea

​ក្រុម Manchester United កំពុង​ព្យាយាម​បំភ្លេច​រឿង​សោកសៅ បន្ទាប់ពី​ពួកគេ​ខ្ទាត​ចេញពី ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ចំណាត់ថ្នាក់​ទី​២ នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ហើយ​បើ​អាចទៅរួច ត្រូវតែ​លើក​ពាន FA Cup ។​

​ក្រុម United មាន​២​ពិន្ទុ​នាំមុខ​ក្រុម Liverpool ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ ប៉ុន្តែ​នៅសល់​មួយ ប្រកួត​ក្នុង​ដៃ​។ នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​ត្រូវ​ទទួលភ្ញៀវ​ក្បែរ​បាត​តារាង Swansea City ។ United ចាញ់​មួយ​ប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​។​
​ ​
​បរាជ័យ​នោះ​គឺ​ដោយសារ​ក្រុម Manchester City ហើយ​ស៊ី​ធី​គឺជា​ក្រុម​តែមួយគត់​ដែល បាន​យកឈ្នះ​ក្រុម United នៅ​ពហុកីឡាដ្ឋាន Old Trafford ចាប់តាំងពី​ក្រុម Southampton ឈ្នះ​នៅលើ​ទឹកដី​នេះ​កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៦​។ ពួកគេ​ឈ្នះ​បួន​ប្រកួត​ចុងក្រោយ ហើយ​របូត​ត្រឹមតែ​២​លើក ស្របពេល​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម Liverpool ។​

​ក្រុម Swansea City ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​នេះ​ជាមួយ​លេខ​រៀង​ទី​១៤ នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ពួកគេ​មាន​៣​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ ដូច្នេះ​ពួកគេ​នៅមាន​បញ្ហា​ធំ ហើយ​ពួកគេ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​

​ក្រុម Swansea ខកខាន​មិនបាន​ឈ្នះ​២​ប្រកួត​ចុងក្រោយ ហើយ​ទម្រង់​លេង​នៅក្រៅ​ទឹកដី ពួកគេ​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១៣​ប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ពួកគេ​ប្រកួត​ឈ្នះ​លើកចុងក្រោយ​លើ​ក្រុម Watford ។ ក្រុម Manchester United អាច​នឹង​វិលត្រឡប់​មករក​ភាព​ឈ្នះ​របស់ខ្លួន​វិញ​៕

​ទស្សន​: Manchester United 2-0 Swansea City

•​ ​ក្របខណ្ឌ Spanish La Liga រដូវ​កាល ២០១៧/១៨
(18:00) Girona vs Levante
(21:15) Ath. Bilbao vs Celta Vigo
(23:30) Las Palmas vs Real Madrid
(01:45) Sevilla vs Barcelona

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Sevilla vs Barcelona

​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​ភារកិច្ច​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដូចគ្នា​ដែល​នឹង មកដល់​នៅ​សប្តាហ៍​ខាងមុខនេះ​។ ស្របពេល​ក្រុម Barcelona ឆ្ពោះទៅ​គ្រង​តំណែង​ជើងឯក​លី​ក ហើយ​ក្រុម Sevilla ស្វះ​ស្វែងរក​កៅអី​នៅ​ក្របខណ្ឌ Europa League យើង​ជឿថា គ្រូបង្វឹក ទាំងពីរ​នឹង​ផ្លាស់ប្តូរ​សមាសភាព​ក្រុម​សម្រាប់​ការប្រកួត​នេះ​។​
​ ​
​យើង​អាច​វាយតម្លៃ​បាន​ថា ក្រុម​ភ្ញៀវ​នឹងមាន​ប្រៀប​ឈ្នះ​ច្រើនជាង​។ ប៉ុន្តែ​ក៏​មិនអាច​មើលស្រាល ក្រុម Sevilla បានទេ បើទោះបីជា​ពួកគេ​មានការ​ធ្លាក់​ជើង​បន្តិច​នៅ​ក្របខណ្ឌ La Liga ។ Sevilla កំពុង​ព្យាយាម​គេច​ចេញពី​បរាជ័យ​លើក​ទី​៣​ជាប់​គ្នា​។
​ពួកគេ​ចាញ់​៨​លើក​ក្នុង​១៥​ប្រកួត​នៅក្នុង​លី​ក​។ ក្រុម Sevilla ទើបនឹង​ឈ្នះ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៧ ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ La Liga ។ លទ្ធផល​នេះ​បានផ្តល់​កម្លាំងចិត្ត ដល់​ក្រុម Barcelona មុន​ការប្រកួត​ដ៏​សំខាន់​។​ពួកគេ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម Roma នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​គួរតែ​ឈ្នះ​ការប្រកួត​នេះ​។​

​លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) មិនត្រូវ​បានដាក់​ឲ្យ​លេង​ទេ អំឡុង​ការប្រកួត​មិត្តភាព​រវាង ក្រុម​អា​ហ្ស​ង់​ទីន​និង​ក្រុម​អេ​ស្ប៉ា​ញ ដូច្នេះ​កីឡាករ​រូបនេះ អាច​នឹង​ចាប់ផ្តើម​ឡើងវិញ​។ ម៉េ​ស​ស៊ី រកបាន​យ៉ាងហោចណាស់​១​គ្រាប់​ក្នុង​៦​ប្រកួត​ចុងក្រោយ​សម្រាប់​ក្រុម Barcelona ។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Sevilla 0-3 Barcelona
​ក្របខណ្ឌ German Budesliga រដូវ​កាល ២០១៧/១៨

(20:30) Hannover vs RB Leipzig
(20:30) Hoffenheim vs Koln
(20:30) Leverkusen vs Augsburg
(20:30) Schalke 04 vs Freiburg
(20:30) Stuttgart vs Hamburg
(23:30) Bayern Munchen vs Dortmund
(01:30) Hertha Berlin vs Wolfsburg

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Bayern Munchen vs Dortmund

​ក្លឹប Bayern Munich មាន​១៧​ពិន្ទុ​នាំមុខ​ដាច់​នៅលើ​កំពូល​តារាង​ក្របខណ្ឌ​បាល់ទាត់ Bundesliga ហើយ​សំណួរ​គឺថា តើ​ពួកគេ​នឹង​គ្រង​តំណែង​ជើងឯក​នៅពេលណា​។ ពួកគេ​ចាញ់ ការប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Leipzig ២-១ បើទោះបីជា​នាំមុខ​មុន​តាំងពី​នាទី​ទី​១២​។ បរាជ័យ​នេះ​បានបញ្ចប់​ស្ថិតិ​មិនដែល​ចាញ់​របស់​ពួកគេ​២០​ប្រកួត​ជាប់​គ្នា​ស្របពេល​ពួកគេ ឆ្លង​ចូល​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​ក្នុង​ទឹកដី ក្រុម Bayern មាន​ស្ថិតិ​មិនដែល​ចាញ់​ក្នុង​ទឹកដី​ដោយ​ឈ្នះ​១១​ប្រកួត​និង​ស្មើ​២​ប្រកួត​។ ពួកគេ​មិនដែល​ចាញ់​ក្នុង​ទឹកដី​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៦ ហើយ​មិនដែល​ចាញ់​ក្នុង​៣៥ ប្រកួត​ចុងក្រោយ​។​

​ចំណែក​ក្រុម Dortmund មាន​យីអ៊ុន​ចុះឡើង​នៅ​រដូវ កាល​នេះ​។ ពួកគេ​ចាប់ផ្តើម​បានល្អ បន្ទាប់មក​ចាប់ផ្តើម​ធ្លាក់​ជើង​វិញ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខកខាន​មិនបាន​ជាប់​លេង​នៅ ក្របខណ្ឌ​ឆេ​ម ពាន​លី​ក​។ ក្រុម Dortmund ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​នេះ​ជាមួយ​ចំណាត់ថ្នាក់​ទី​៣ ប៉ុន្តែ​មាន​ត្រឹមតែ​៥​ពិន្ទុ​ប៉ុណ្ណោះ​នៅលើ​ទីតាំង​សម្រាប់​ក្របខណ្ឌ Europa League ។​
​ ​
​ពួកគេ​ចាញ់​ត្រឹមតែ​ពីរ​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ​៦​ប្រកួត​ចុងក្រោយ​លេង​មិន ដែល​ចាញ់​ទេ ប៉ុន្តែ​ស្មើ​បី​ប្រកួត​ផងដែរ​។ ពួកគេ​ធ្លាប់​ចាញ់​ក្រុម Bayern Munich ៣-១ ។ មើលទៅ​ការប្រកួត​នេះ ក្រុម​Bayern Munich ហាក់ដូចជា​មានសង្ឃឹម​ច្រើន​ថា នឹង​អាច​រកបាន ៣​ពិន្ទុ​បន្ថែមទៀត​៕

​ទស្សន​: Bayern Munich 3-1 Dortmund

•​ ​ក្របខណ្ឌ Italian Serie A រដូវ​កាល ២០១៧/១៨
(17:30) Bologna vs Roma
(20:00) Atalanta vs Udinese
(20:00) Cagliari vs Torino
(20:00) Fiorentina vs Crotone
(20:00) Genoa vs Spal
(20:00) Inter Milan vs Verona
(20:00) Lazio vs Benevento
(23:00) Chievo vs Sampdoria
(20:00) Sassuolo vs Napoli
(01:45) Juventus vs AC Milan

•​ ​ក្របខណ្ឌ French Ligue 1 រដូវ​កាល ២០១៧/១៨
(22:00) Dijon vs Marseille

​​ប្រែ​សម្រួលៈ ពិសិដ្ឋ

#