កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​អង្គា​រ៍ ទី ០៥ ខែ មីនា ឆ្នាំ ២០១៩

564
ចែករម្លែក

• ក្របខណ្ឌ Champions League រដូវ​កាល​២០១៨ / ២០១៩
(03:00) Dortmund vs Tottenham Spurs
(03:00) Real Madrid Vs Ajax
​វិភាគ​គូ​ល្អ​
Dortmund vs Tottenham Spurs

​ក្រុម​ទាំងពីរ​សុទ្ធតែ​ទទួលបាន​ជោគជ័យ​ដូចគ្នា​នៅ​ពាក់កណ្តាល​ដំបូង​នៃ​រដូវ​កាល​ប៉ុន្តែ​មានការ​លំបាក ខ្លាំង​នៅ​ឆ្នាំ​២០១៩​នេះ​។ ក្រុម Dortmund ត្រូវ​កាត់បន្ថយ​ពិន្ទុ​នាំ​មុខជា​បន្តបន្ទាប់​នៅ​ក្របខណ្ឌ Bundesliga ស្របពេល​ក្រុម Spurs ក៏​បាត់បង់​ឱកាស​ប្រជែង​យក​តំណែង​ជើងឯក​ផងដែរ​។

​ប៉ុន្តែ​ក្រុម Dortmund ត្រូវតែ​ប្រឹងប្រែង ដើម្បី​ប្រជែង​យកពាន​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​ពួកគេ ចាញ់​ក្រុម Spurs ៣-០ នៅ​ពហុកីឡាដ្ឋាន Wembley ។

​ពួកគេ​គួរតែ​ធ្វើ​បានល្អ​នៅក្រៅ​ទឹកដី​កន្លងមក​នៅ​ជើង​ទី​១ ហើយ​សម្រាប់​ការប្រកួត​នេះ​ប្រសិន បើ​ក្រុម Spurs រកបាន​១​គ្រាប់​ទៀត នោះ​មានន័យថា ក្រុម Spurs ត្រូវតែ​រក​ឲ្យ​បាន​យ៉ាងហោច ណាស់​៥​គ្រាប់​ក្នុង​រយៈពេល​៩០​នាទី​។

​កាលពី​ថ្ងៃ​សុក្រ ក្រុម Dortmund ចាញ់​ក្រុម Augsburg ២-១ ហើយ​ពួកគេ​នាំមុខ​ក្រុម Bayern Munich ដោយសារ​ចំនួន​គ្រាប់​បាល់​លី​ក​តែប៉ុណ្ណោះ​។ ពួកគេ​ទើបនឹង​ឈ្នះ ១​ប្រកួត​ក្នុងចំណោម ៧​ប្រកួត ចុងក្រោយ​របស់ខ្លួន ហើយ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​២ ប្រកួត​ក្នុងចំណោម​១៤ ប្រកួត​ចុងក្រោយ​។

​ក្រុម Spurs មិនដែល​ឈ្នះ​ការប្រកួត​ណាមួយ​ទេ​ក្នុងចំណោម​បី​ប្រកួត​ចាប់តាំងពី​ការប្រកួត ជើង​ទី​១​។ ក្រុម Spurs ចាញ់​ពី​ប្រកួត​ក្រៅ​ទឹកដី គឺ​ចាញ់​ក្រុម Burnley និង​ក្រុម​ឆេ​ល​ស៊ី ហើយ​បន្ទាប់មក​ស្មើ​ជាមួយ Arsenal ១-១ កាលពី​ចុង​សប្តាហ៍​។
​ពួកគេ​អាច​នឹង​ចាញ់​មួយ​ប្រកួត​ទៀត ប្រសិនបើ​ក្រុម Arsenal ទាត់​ប៉េ​ណា​ល់​ទី​បានសម្រេច​។

​ក្រុម Spurs នៅ​ឈរ​លេខ​រៀង​ទី​៣​នៅឡើយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ទម្រង់​លេង​ក្រៅ​ទឹកដី នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​គឺជា​រឿង​គួរ​ឲ្យ​បារម្ភ ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​សោះ​ក្នុង​៤ ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ធ្លាប់​ឈ្នះ​ក្រុម Dortmund កាលពី​ឆ្នាំ​២០១៧៕

​ទស្សន​: Dortmund 1-2 Tottenham

Real Madrid Vs Ajax

ក្រុម Real Madrid បាន​លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​រដូវ​កាល​កន្លងមក ហើយ​គួរតែ​អាច​យកឈ្នះ ក្រុម Ajax និង​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​រដូវ​កាល​នេះ​។ Real Madrid នៅតែ​លេង​មិនទាន់ ស៊ីសង្វាក់ ដោយ​ចាញ់​ក្រុម Barcelona ពីរ​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ Copa del Rey និង La Liga ។ បរាជ័យ​ទាំងនេះ​មានន័យថា ពួកគេ​អាច​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​តែ​លើ​ការលើក​ពាន ជា​លើក​ទី​៤​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​បី​ប្រកួត​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ពួកគេ​ចាញ់​ទាំងបី​។ ការ​ចាញ់​ក្រុម Barcelona វា​គឺជា​រឿង​ដែល​ចៀស​មិន​ផុត​ទេ ប៉ុន្តែ​គេ​មិនអាច​ទទួលយក​បានទេ នៅពេល​ចាញ់​ក្រុម Girona ។ ក្រុម Real Madrid ចាញ់​ក្រុម CSKA Moscow ៣-០ ផងដែរ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។​

​ក្រុម Ajax ត្រូវតែ​ប្រឹងប្រែង ប្រសិនបើ​ពួកគេ​ចង់​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។ ពួកគេ​ចាញ់​ជើង​ទី​១​ក្នុង​ទឹកដី ២-១ ហើយ​ពួកគេ​ស្ទើរតែ​មានឱកាស​តាម​ស្មើ នៅ​នាទី​៨៧​។​

​ក្រុម​ហូ​ឡង់​មួយ​នេះ​ឈ្នះ​៣​ប្រកួត ចាប់​តាំង​ការប្រកួត​ជើង​ទី​១ ដោយ​រកបាន​១៣​គ្រាប់​។ ពួកគេ​មិនសូវ​ស៊ីសង្វាក់​ទេ បើទោះបីជា​ឈ្នះ​២​ប្រកួត​និង​ចាញ់​២​ក្នុង​លី​ក​ហូ​ឡង់​ក៏ដោយ ហើយ​បច្ចុប្បន្ន ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​២​។​

​ពួកគេ​មិនទាន់​ចាញ់​ការប្រកួត​នៅក្រៅ​ទឹកដី​នៅក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នៅឡើយ​ទេ នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​ស្មើ​៤​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​នេះ​។

​ពួកគេ​ត្រូវ​រក​គ្រាប់​បាល់​យ៉ាងហោចណាស់​២​គ្រាប់​ក្នុងការ​ប្រកួត​នេះ ដើម្បី​មានឱកាស​ឡើងទៅ វគ្គ​៨​ក្រុម​ចុងក្រោយ​។ មើលទៅ​ក្រុម Real Madrid មានសង្ឃឹម​ច្រើនជាង​ក្នុងការ​ប្រកួត​នេះ​៕ ​ប្រែ​សម្រួលៈ ពិសិដ្ឋ
​ទស្សន​: Real Madrid 3-2 Ajax​