កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ៩ ខែ មីនាឆ្នាំ ២០១៩

329
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Crystal Palace vs Brighton
(22:00) Cardiff vs West Ham
(22:00) Huddersfield Town vs Bournemouth
(22:00) Leicester vs Fulham
(22:00) Newcastle vs Everton
(22:00) Southampton vs Tottenham Hotspur [
(00:30) Manchester City vs Watford
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Southampton vs Tottenham

​ក្រុម Southampton​ខកខាន​មិនបាន​សម្រេច​ក្តី​ប្រាថ្នា​របស់ខ្លួន​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការ រក្សា​កៅអី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​កាលពី​សប្តាហ៍​មុន​ពួកគេ​បាន​ដើរ​ចេញពី ទីលាន​ប្រកួត​នៃ​ពហុកីឡាដ្ឋាន Old Trafford ដោយ​គ្មាន​បាន​១​ពិន្ទុ​សោះ​។
​ ​
​លទ្ធផល​មិនល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​ពួកគេ​មាន​២​ពិន្ទុ​នៅលើ​តំបន់ កាត់ចេញ ដោយ​នៅសល់​៩​ប្រកួត​ក្នុង​ដៃ ហើយ​ប្រាកដ​ណាស់​ថា​ភាព​អស្ចារ្យ​របស់​ពួកគេ កើតមាន​មួយរយៈ​ខ្លី​និង​ត្រូវបាន​ជំនួស​មកវិញ​នូវ​ស្ថិតិ​មិនល្អ​គឺ​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​៦​ប្រកួត ហើយ​ជាការ​បារម្ភ​ខ្លាំង​សម្រាប់​ពួកគេ​។​
​ ​
​ចំណែក​ក្រុម Tottenham​ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ​មួយរយៈ​ចុងក្រោយ​នេះ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។ ពួកគេ​បាន​ត្រឹម​ស្មើ​១-១ ជាមួយ​ក្រុម Arsenal កាលពី​ចុង​សប្តាហ៍​មុន​។ ពួកគេ​លេង​បី​ប្រកួត​មិនដែល​ឈ្នះ​ហើយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ខ្ទាត​ចេញ ពី​ការ​ប្រជែង​យកពាន​ជើងឯក​ហើយ​ត្រូវ​ប្រជែង​ដើម្បី​បាន​កៅអី​នៅក្នុង​ចំណោម​ក្រុម កំពូល​ទាំង​៤​ផងដែរ​។ នៅពេលនេះ ពួកគេ​មាន​គម្លាត​១០​ពិន្ទុ ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​រឿង​មួយ​ដែល​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​អាច​អបអរ​បាន​គឺ ជោគជ័យ​ជារួម​របស់​ពួកគេ​។ ពួកគេ​អាច​យកឈ្នះ​ក្រុម Dortmund​កាលពី​ពាក់កណ្តាល សប្តាហ៍ ដើម្បី​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​សង្ឃឹមថា​ពួកគេ​នឹងធ្វើ​បានល្អ​សម្រាប់ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។​
​ ​
​ក្រុម Spurs ប្រហែល​ចាញ់​ពី​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ប៉ុន្តែ​សំខាន់​គឺថា​ពួកគេ នៅតែ​ជា​ក្រុម ដ៏​គ្រោះថ្នាក់​។​ពួកគេ​ឈ្នះ​១១​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​នៅក្រៅ​ទឹកដី ក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ដែល​ចាញ់ ៣​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។​
​ ​
​ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Southampton 2-1 Tottenam

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(00:00) Parma vs Genoa
(02:30) Chievo vs AC Milan
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chievo vs AC Milan

ក្រុម Chievo និង​ក្រុម AC Milan ត្រូវ​ប្រឈមមុខ​ដាក់គ្នា​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។ នៅពេលនេះ​ក្រុម​ដ៏​ល្អ​មួយ​នឹងត្រូវ​ប្រឈមមុខ​នឹង​ក្រុម​នៅ បាត​តារាង​។ ក្រុម AC Milan កំពុងតែ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ឱកាស​ឈរ​នៅក្នុង​ចំណោម ក្រុម​កពូ​ល​ទាំង​បួន​។​
​ ​
​ក្រុម​ម្ចាស់ផ្ទះ Chievo ឈរ​នៅ​បាត​តារាង​នៅលើ​ក្របខណ្ឌ Serie A​បន្ទាប់ពី​ចាញ់​១​ប្រកួត ទៀត​។ ក្រុម Chievo ប្រកួត​ចាញ់​ក្រុម Torino ៣-០​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​គម្លាត ១២​ពិន្ទុ​ក្រោម​តំបន់​សុវត្ថិភាព​។​
​ ​
​ក្រុម AC Milan រកបាន​គ្រាប់​បាល់​ច្រើន ហើយ​ធ្វើ​បានល្អ​និង​មាន​ភាពស៊ីសង្វាក់​គួរសម​។ ពួកគេ​ឈានដល់​ទម្រង់​ល្អ​បំផុត​របស់ខ្លួន​នៅ​ដំណាក់កាល​ទី​២​នៅ​រដូវ​កាល​នេះ​ក្នុង​រយៈពេល​៦​ឆ្នាំ បន្ទាប់ពី​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៣​។​
​ ​
​ពួកគេ​មានឱកាស ដើម្បី​កក់​កៅអី​នៅលើ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។ ពួកគេ​មានប្រៀប​ជាពិសេស​ក្នុង​ដំណើរ​ប្រកួត​ជាមួយ​ក្រុម​អន់​បំផុត​នៅក្នុង​លី​ក​។​
​ ​
​ក្រុម Chievo រកបាន​១​ពិន្ទុ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ គ្មាន​ក្រុម​ណាមួយ​នៅ ក្របខណ្ឌ Serie A រកបាន​គ្រាប់​បាល់​តិចជាង​ក្រុម Chievo​ទេ​ស្របពេល​ពួកគេ​មាន ប្រព័ន្ធ​ការពារ​អន់​បំផុត​ក្នុង​លី​ក​។ ក្រុម AC Milan​សង្ឃឹមថា​នឹងធ្វើ​បានល្អ​ជាង​នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Chievo 1-3 AC Milan
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Alaves vs Eibar
(22:15) Atl. Madrid vs Leganes
(00:30) Barcelona vs Rayo Vallecano
(02:45) Getafe vs Huesca
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Strasbourg vs Lyon
(02:00) Amiens vs Nimes
(02:00) Dijon vs Stade de Reims
(02:00) Monaco vs Bordeaux
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Bayern Munchen vs Wolfsburg
(21:30) Dortmund vs Stuttgart
(21:30) Freiburg vs Hertha Berlin
(21:30) RB Leipzig vs Augsburg
(00:30) Mainz vs Borussia Monchengladbach