កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​អង្គារ៍ ទី ១២ ខែ មីនា ឆ្នាំ ២០១៩

423
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល​២០១៨ / ២០១៩
(03:00) Juventus Vs Atl. Madrid
(03:00) Manchester City Vs Schalke 04
​វិភាគ​គូ​ល្អ​
Juventus Vs Atl. Madrid

​នៅពេល​ក្លឹប Juventus ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ពួកគេ​សង្ឃឹមថា កីឡាករ​រូបនេះ​នឹង​ជួយ​នាំយក​ពាន​ឆេ​ម​ពាន​លី​ក​មួយទៀត សម្រាប់​ពួកគេ​។ ខណៈពេល​ពួកគេ​នាំមុខ​នៅលើ​ក្របខណ្ឌ​បាល់ទាត់ Serie A ១៨​ពិន្ទុ ហើយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ក្នុង​លី​ក​នោះ​មានរឿង​រ៉ាវ​ដែល​កើតឡើង​ផ្ទុយ ពី​ការរំពឹងទុក​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​បាន​ឆ្លង​ផុតពី​ការ​ជម្រុះ​ក្នុង​ពូ​ល បើទោះបី ជា​ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ២-១ ក៏ដោយ​។​
​ ​
​ពួកគេ​ប្រកួត​ស្មើ​ក្រុម Atletico Madrid នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​កាលពី​រដូវ​កាល​មុន ហើយ​ចាញ់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​២-០ ក្នុង​ជើង​ទី​១​នៅ​រដូវ​កាល​នេះ​។ ក្រុម Juventus អាច​នឹង​វាយបក​រក​គ្រាប់​បាល់​វិញ​នៅ​ទីក្រុង Madrid ។ ប្រសិនបើ​ពួកគេ​របូត​គ្រាប់​បាល់ បន្ថែមទៀត​នៅ​ជើង​ទី​២​នេះ មានន័យថា គ្មាន​ឱកាស​លេង​នៅ​ម៉ោង​បន្ថែម​នោះទេ ហើយ​ត្រូវ​រក​ឲ្យ​បាន​៤​គ្រាប់​ក្នុង​៩០​នាទី​។ ក្រុម Juventus​ទើបនឹង​ឈ្នះ​២​ប្រកួត​ក្នុងចំណោម ៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​ចាញ់​៣​ប្រកួត​ក្នុង ចំណោម​៤​ប្រកួត​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី​។​
​ ​
​ក្រុម Atletico Madrid មិនបាន​ឆ្លង​ផុតពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាល ពី​រដូវ​កាល​មុន ហយ​បន្ត​យកឈ្នះ​នៅ​ក្របខណ្ឌ Europa League ។ បច្ចុប្បន្ន​ពួកគេ​ឈរ នៅ​លេខ​រៀង​ទី​២​នៅលើ​ក្របខណ្ឌ La Liga គឺមាន​គម្លាត​៧​ពិន្ទុ​ក្រុម Barcelona ប៉ុន្តែ​បាន ឈ្នះ​៥​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​ហើយ​មិនទាន់​របូត​១​គ្រាប់​នៅឡើយ​ទេ នៅក្នុង​៥​ប្រកួត​នោះ​។ ក្រុម Atletico ក៏​រក្សាបាន​ឃ្លី​ន​ស៊ីត​នៅក្នុង​បួន​ប្រកួត​ចុងក្រោយ​របស់ ខ្លួន​ផង ដែរ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​នៅ​រាត្រី ថ្ងៃ​អង្គារ​នេះ​៕
​ទស្សន​: Juventus 2-1 Atl. Madrid

Manchester City Vs Schalke 04

ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ព្យាយាម​ចង់​ស្ថិត​ក្នុងចំណោម​ក្រុម​អង់គ្លេស​មកពី​អង់គ្លេស​ដែល​បាន​ឆ្លង ចូល​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ អាល្លឺម៉ង់ នៅពេល​ពួកគេ​លេង​នៅ​ជើង​ទី​១​ក្នុង​វគ្គ​១៦​ក្រុម​លើកចុងក្រោយ​។​
​ ​
​បើទោះបីជា​មានឱកាស​នាំមុខ​មុន ពួកគេ​បែរជា​ត្រូវ​គូប្រកួត​នាំមុខ ២-១​វិញ បន្ទាប់ពី​មាន ការ​កាត់សេចក្តី​ទាំង​ចម្រូងចម្រាស​។ ប៉ុន្តែ​ពីរ​គ្រាប់​ចុង​ម៉ោង​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​៣-២ ហើយ​ពួកគេ​គួរ​ធ្វើ​បានល្អ​នៅ​ជើង​ទី​២​នេះ​។ ក្រុម​ស៊ី​ធី​បាន​យកឈ្នះ​ក្រុម Watford កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បន្ត​ឈរ​នៅលើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) រកបាន​៣​គ្រាប់​ម្នាក់ឯង​។​
​ ​
​ពួកគេ​ឈ្នះ​៩​ប្រកួត​ចុងក្រោយ ហើយ​ជ័យជម្នះ​១​ប្រកួត​កើតមាន​តាមរយៈ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី ។ ទម្រង់​លេង​ក្នុង​ទឹកដី ពួកគេ​ឈ្នះ​ទាំង​១៩​ប្រកួត​ចុងក្រោយ​ហើយ​ចាញ់​មួយ លើក​ដោយសារ​ក្រុម Crystal Palace កាលពី​ខែធ្នូ​។​ពួកគេ​ធ្លាប់​ចាញ់​ក្រុម Lyon ក្នុង​ប្រកួត បើកឆាក​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​២​ប្រកួត​បន្ទាប់​។​
​ ​
​ក្រុម Schalke 04 ពិតជា​មានការ​លំបាក​ដែល​ត្រូវធ្វើ​ប្រសិនបើ​ពួកគេ​ចង់​ឡើងទៅ​វគ្គ ១៨​ក្រុម​ចុងក្រោយ​។ ស្របពេល​ពួកគេ​រកបាន​គ្រាប់​បាល់​តិច​ជា​២​គ្រាប់​នៅក្នុង​ការ ប្រកួត​នេះ ពួកគេ​គ្មាន​ឱកាស​ឈានទៅ​វគ្គ​បន្ត​ទេ​ដោយសារ​ការបាត់បង់​៣​គ្រាប់​ទៅលើ ក្រុម​ស៊ី​ធី​នៅ​ជើង​ទី​១​។​
​ ​
​ក្រុម Schalke មាន​៤​ពិន្ទុ​នៅលើ​តំបន់​កាត់​ចាញ់​នៃ​ក្របខណ្ឌ Bundesliga ហើយ​ទំនងជា ត្រូវ​ការលើក​ពាន​ក្របខណ្ឌ German Cup ដើម្បី​មានឱកាស​ចូលរួម​ក្រប​ខណ្ឌ​បាល់ទាត់ កំពូល​នេះ​នៅ​រដូវ​កាល​ក្រោយ​។ កាលពី​ថ្ងៃ​សុក្រ ពួកគេ​ប្រកួត​ចាញ់ Werder Bremen ៤-២ ហើយ​នោះ​គឺជា​បរាជ័យ​លើក​ទី​៤​ជាប់​គ្នា ដោយ​របូត​១៤​គ្រាប់​។ ពួកគេ​លេង​៦​ប្រកួត​ដោយ គ្មាន​ឈ្នះ​១​ប្រកួត​សោះ ហើយ​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១៣​ប្រកួត​ក្រៅ​ទឹកដី​។ ស៊ី​ធី​អាច​នឹង​ឈ្នះ​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ
​ទស្សន​: Manchester City 3-1 Schalke 04