កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃអាទិត្យ ទី ១៣ ខែ មីនា ឆ្នាំ ២០១៩

414
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល​២០១៨ / ២០១៩
(03:00) Barcelona vs Lyon
(03:00) Bayern Munchen vs Liverpool
​វិភាគ​គូ​ល្អ​
Barcelona vs Lyon

ក្រុម Barcelona និង​ក្រុម Lyon មាន​ស្ថិតិ​នៅ​រដូវ​កាល​ខុសគ្នា​ស្រឡះ ទាំង​នៅ​ក្របខណ្ឌ ក្នុងស្រុក​និង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ សម្រាប់​ការប្រកួត​ក្នុងស្រុក ក្រុម Barcelona ហាក់ដូចជា​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក​តំណែង​ជើងឯក​ជាថ្មី​ខណៈ​ពួកគេ​នាំមុខ​ដាច់ ៧​ពិន្ទុ​ក្នុង​លី​កនៅ​ក្របខណ្ឌ La Liga ចំណែក​ក្រុម Lyon មាន​គម្លាត​១៩​ពិន្ទុ​ពី​ក្រុម​នាំមុខ PSG ។​
​ ​
​ក្រុម Barcelona មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៧​ប្រកួត​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។ ក្នុង​១២​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ក្រុម Barcelona មិនទាន់​ចាញ់​នៅ ឡើយ​ទេ ហើយ​ពួកគេ​មិន​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​២៩​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ដោយ​ឈ្នះ​២៦​ប្រកួត​និង​ស្មើ​៣​ប្រកួត​។​
​ ​
​ពួកគេ​ប្រឈមមុខ​នឹង​ក្រុម Lyon ដែល​មិនទាន់​ពាក្យ​ចាញ់​ក្នុង​១០​ប្រកួត​ចុងក្រោយ នៅ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ​។ ៦​ប្រកួត​ចុងក្រោយ​របស់​ក្រុម Lyon នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ហើយ​ពួកគេ​សង្ឃឹមថា នឹង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​។​
​ ​
​ក្រុម​បារាំង​មួយ​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ដោយ​ឈ្នះ​២​និង​ស្មើ​៣​។ ពួកគេ​រកបាន​គ្រាប់​បាល់​ក្នុង​៥​ប្រកួត ហើយ​ពួក គេ​ចង់​បន្ថែម​ស្ថិតិ​ដូចគ្នានេះ​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៧​លើក​មកហើយ គឺ​ក្នុង​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម Barcelona ធ្លាប់​ឈ្នះ​៤​លើក ចំណែក​ក្រុម Lyon មិនទាន់​ឈ្នះ​ទេ ដូច្នេះ Barcelona មានសង្ឃឹម​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Barcelona 3-0 Lyon

Bayern Munchen vs Liverpool

ក្រុម​ទាំងពីរ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​បន្ទាប់ពី​យកឈ្នះ​ការប្រកួត​ក្នុង​ទឹកដី​ដូចគ្នា​។ ក្រុម Bayern Munich ហាក់ដូចជា​ឡើង​ជើង​បន្តិច​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ហើយ សង្ឃឹមថា នឹង​លើក​ពាន​ជើងឯក​នៅ​ក្របខណ្ឌ Bundesliga ស្របពេល​ក្រុម Liverpool ហាក់ដូចជា​ធ្លាក់​ជើង​បន្តិច​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ប៉ុន្តែ​នៅតែ​ជា​ក្រុម​មានសង្ឃឹម លើក​ពាន​ជើងឯក​ក្នុង​លី​កនៅ​អង់គ្លេស​នៅឡើយ​។​
​ ​
​ក្រុម Liverpool មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​ទេ​មុនពេល​ឈាន​ជើង​ចូលរួម ការប្រកួត​នេះ ប៉ុន្តែ​ពួកគេ​ប្រាកដជា​ព្រួយបារម្ភ​ដោយសារតែ​ទម្រង់​លេង​របស់ខ្លួន នាពេល​បច្ចុប្បន្ន បន្ទាប់​រកបាន​ជ័យជម្នះ​ត្រឹម​២​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
​វា​ពិតជា​ពិបាក​បន្តិច​ហើយ​សម្រាប់​ពួកគេ​នៅក្រៅ​ទឹកដី ដោយ​ទើប​ឈ្នះ​១​ប្រកួត​ក្នុង​៦ ប្រកួត​ចុងក្រោយ ស្របពេល​ពួកគេ​ចាញ់​ការប្រកួត​នៅក្រៅ​ទឹកដី​ទាំង​៥​ប្រកួត​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​៣​ប្រកួត​ក្នុង​១០​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​អាច​រក្សា​ឃ្លី​ន​ស៊ីត​ត្រឹម​២​ប្រកួត​ក្នុង​១០​ប្រកួត​នេះ​។ ផ្ទុយទៅវិញ ក្រុម Bayern Munich ឈ្នះ​១២​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។​
​ ​
ពួកគេ​ទើប​ចាញ់​១​ប្រកួត ប៉ុន្តែ​ពួកគេ​ធ្វើ​បានល្អ​ក្នុង​ទឹកដី​របស់ខ្លួន​ទី​ដែល​ពួកគេ​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​១០​ប្រកួត និង​ឈ្នះ​ជាប់​គ្នា​៧​ប្រកួត​។ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ពួកគេ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​ក្នុង​ទឹកដី និង​៦​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ដោយ​ចាញ់ តែ​១​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​។ ចាំមើល​ថា​តើ​ក្រុម​ណាមួយ​មានសំណាង រកបាន​គ្រាប់​បាល់​មុន​ក្នុងការ​ប្រកួត​នា​រាត្រី​ថ្ងៃ​ពុធ​នេះ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ
ទស្សន​: Bayern Munchen 2-2 Liverpool