កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ១៦ ខែ មីនាឆ្នាំ ២០១៩

131
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(22:00) Bournemouth vs Newcastle
(22:00) Burnley vs Leicester
(22:00) West Ham vs Huddersfield Town

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Burnley vs Leicester

​ក្រុម Leicester City រកបាន​ជ័យជម្នះ​ក្នុងការ​បង្ហាញមុខ​លើកចុងក្រោយ​របស់ខ្លួន​ដោយ​យកឈ្នះ ក្រុម​ត្រដាបត្រដួស Fulham ហើយនឹង​សង្ឃឹមថា​នឹងធ្វើ​បានល្អ​នៅពេល​ពួកគេ​ជួប ប្រកួត​ជាមួយ ក្រុម Burnley ដែល​មិនសូវ​ជាមាន​ទម្រង់​លេង​ខុសពី​ក្រុម Fulham ប៉ុន្មាន​នោះ​។​

​ក្រុម​ទាំងពីរ​មិនសូវ​ជាមាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ទេ ខណៈ​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត ប៉ុន្តែ​ក្រុម Burnley ប្រាកដជា​នឹងមិន​សប្បាយរីករាយ​ពេក​ទេ​បើ​ក្រឡេក​ទៅ​មើល​៥​ប្រកួត​ចុង ក្រោយ​។ ក្រុម Burnley របូត​១១​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ ស្របពេល​ក្រុម Leicester របូត​៨​គ្រាប់​ក្នុង​រយៈពេល​ដូចគ្នា​។​

​ក្រុម​ទាំងពីរ​ចាញ់​៣​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។ ក្នុង​៣០​ប្រកួត​កន្លងមក ក្រុម Burnley ទើបនឹង​ឈ្នះ​៨ គឺ​តិច​ជា​ស្ថិតិ​របស់​ក្រុម Leicester ៣​ប្រកួត​។ ស្ថិតិ​របស់​ក្រុម​ទាំងពីរ ហាក់ដូចជា​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។​
​ ​
​ភាពខុសគ្នា​កើតមាន​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី ស្របពេល​ក្រុម Burnley ចាញ់​១​ប្រកួត​ក្នុងចំណោម​៥ ប្រកួត​ក្នុង​ទឹកដី​។ ក្រុម Leicester មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ ក្រៅ​ទឹកដី​។

​ក្រុម Leicester របូត​១២​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី​ហើយ​បើទោះបីជា​ពួកគេ​អាច រកបាន​គ្រាប់​បាល់​ច្រើន​ក៏ដោយ ក៏​ពួកគេ​មិនអាច​មើលស្រាល​ក្រុម Burnley បានដែរ ដោយសារ ក្រុម​នេះ​ក៏មាន​សមត្ថភាព​រកបាន​គ្រាប់​បាល់​ដែរ​ក្នុង​១០​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។​

​ក្រុម Burnley មិន​ធ្លាប់​ចាញ់​ក្រុម Leicester ក្នុងជំនួប​ពីរលើក​ចុងក្រោយ ប៉ុន្តែ​ក្រុម Leicester ឈ្នះ​៣​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​កន្លងមក​។ ក្នុង​ប្រវត្តិ​ជួបគ្នា​៦៧​លើក​កន្លងមក ក្រុម Burnley ឈ្នះ​២៨​ប្រកួត ចំណែក​ក្រុម Leicester ឈ្នះ​២s០​ប្រកួត​៕
​ទស្សន​: Burnley 2-3 Leicester
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Huesca vs Alaves
(22:15) Real Madrid vs Celta Vigo
(00:30) Ath. Bilbao vs Atl. Madrid
(02:45) Leganes vs Girona

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Athletic Bilbao vs Atletico Madrid

វា​គឺជា​រដូវ​កាល​ដ៏​លំបាក​សម្រាប់​ក្រុម Athletic Bilbao ដោយ​ត្រូវ​ឈរ​នៅ​តំបន់​កាត់ចេញ​ជា បន្តបន្ទាប់​។ ពួកគេ​នៅមាន​ភាពស៊ីសង្វាក់ ប៉ុន្តែ​ឡើងមក​ឈរលើ​ក្រុម​បាត​តារាង​ទាំងបី​ត្រឹម​៩​ពិន្ទុ និង​ឈរ​នៅ​លេខ​រៀង​ទី​១២​។​
​ ​
​ឱកាស​បង្ហាញមុខ​នៅ​ក្របខណ្ឌ European នៅ​រដូវ​កាល​ក្រោយ​នៅតែ​ស្ថិតក្នុង​ភាព​មន្ទិល ស្របពេល​ពួកគេ​មាន​គម្លាត​៦​ពិន្ទុ​ពី​កៅអី​ចុងក្រោយ​សម្រាប់​ក្របខណ្ឌ Europa League ។ ពួកគេ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​ក្នុង​ទឹកដី ពួកគេ​មិនទាន់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៩​ប្រកួត​ក្នុង​លី​ក ដោយ​ឈ្នះ​៤​និង​ស្មើ​៥​។​

​ក្រុម Atletico Madrid ត្រូវបាន​ទម្លាក់​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កដោយ​ក្រុម​យក្ស​អ៊ីតាលី Juventus កាលពី​ពាក់កណ្តាល​សប្តាហ៍​។ ពួកគេ​វិលត្រឡប់​មកកាន់​ក្របខណ្ឌ La Liga វិញ ក្នុងឋានៈ​ជា​ក្រុម​លេខ​រៀង​ទី​២ ប៉ុន្តែ​មាន​គម្លាត​៧​ពិន្ទុ​ពី​ក្រុម Barcelona ។​

​នេះ​គឺជា​ការប្រកួត​ដ៏​គ្រោះថ្នាក់​សម្រាប់​ពួកគេ ជាមួយនឹង​ក្រុម​ដែល​ទើបនឹង​ប្រកួត​ស្មើ​ថ្មីៗ​នេះ ជាមួយ​ក្រុម Barcelona ក្នុង​ទឹកដី​។ ក្រុម Atletico បាន​របូត​១៧​គ្រាប់​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Athletic Bilbao 2-2 Atletico Madrid
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(02:00) Angers vs Amiens
(02:00) Caen vs Saint Etienne
(02:00) Guingamp vs Dijon
(02:00) Nimes vs Strasbourg
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Augsburg vs Hannover
(21:30) Schalke 04 vs RB Leipzig
(21:30) Stuttgart vs Hoffenheim
(21:30) Wolfsburg vs Fortuna Dusseldorf
(00:30) Hertha Berlin vs Dortmund [2]
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(21:00) Sassuolo vs Sampdoria
(00:00) Spal vs Roma
(02:30) Torino vs Bologna​