កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​ពុធ ទី ១០ ខែ មេសា ឆ្នាំ ២០១៩

361
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល ២០១៨/ ២០១៩
(02:00) Manchester United Vs Barcelona
(02:00) Ajax Vs Juventus
​វិភាគ​ការប្រកួត​
Manchester United vs Barcelona

​ស្របពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​បី​ប្រកួត​ក្នុងចំណោម​បួន​ប្រកួត ចុងក្រោយ​របស់ខ្លួន ក្រុម Barcelona ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយមាន​ស្ថិតិ ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​១៧​ប្រកួត​ចុងក្រោយ​របស់ខ្លួន ហើយ​បរាជ័យ​នោះ គឺ​ចាញ់​ក្រុម Girona ហើយ​នេះ​គឺជា​ការប្រកួត​តែមួយគត់​ដែល​ពួកគេ​ខកខាន​មិនបាន រក​គ្រាប់​បាល់​។​

ក្រុម​យូ​ណាយ​ធី​ត​របូត​គ្រាប់​បាល់​ទាំង​៧​ប្រកួត​ចុងក្រោយ​និង​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​១០​ប្រកួត​ចុងក្រោយ​។ ក្នុង​ទឹកដី ក្រុម​យូ​ណាយ​ធី​ត​អាច​រកបាន ជ័យជម្នះ​២​លើក​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ចាញ់​ត្រឹម​២​ប្រកួត​ក្នុង ចំណោម​១៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។​

​ក្រុម Barcelona ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៨​ប្រកួត​ក្រៅ​ទឹកដី គឺ​ឈ្នះ​៥​និង​ស្មើ​៣​ប្រកួត​។ ពួកគេ​រកបាន​១៦​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។​
​ ​
​ការប្រកួត​ក្រៅ​ទឹកដី ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ដូចជា​ការប្រកួត​នៅក្នុង​ទឹកដី​នោះទេ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្នុង​១០​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ពួកគេ​អាច​រកបាន​ជ័យជម្នះ​៣​លើក​និង​ចាញ់​២​ប្រកួត ប៉ុន្តែ​៤​ប្រកួត​ចុងក្រោយ​មិន ដែល​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​។​
​ ​
ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១១​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម Barcelona ឈ្នះ​៣-១​។ ពួកគេ​ធ្លាប់​ជួបគ្នា​បួន​លើក​នៅ​ឆេ​ម​ពាន លី​ក ហើយ​ក្រុម Barcelona អាច​រកបាន​ជ័យជម្នះ​២​លើក ចំណែក​យូ​ណាយ​ធី​ត ឈ្នះ​១​លើក​៕
​ទស្សន​: Manchester United 0-3 Barcelona

Ajax vs Juventus

ក្រុម Ajax ធ្លាប់ជា​ជើងឯក Europe ច្រើន​ទសវត្សរ៍​មកហើយ ប៉ុន្តែ​ពួកគេ​នៅ​ឆ្លងកាត់​៥ ប្រកួត​ទៀត​មុននឹង​អាច​លើក​ពាន​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​បាន​យកឈ្នះ​ក្រុម Real Madrid ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឹងប្រែង​ខ្លាំង​មែនទែន​មុន ពេល​ឆ្លង​ផុត​វគ្គ​នេះ ក្រោយពី​ចាញ់​ក្រុម Real Madrid ២-១ នៅ​ជើង​ទី​១​។​
​ ​
​ពួកគេ​បាន​យកឈ្នះ​ក្រុម Real Madrid នៅ​ជើង​ទី​២​ដោយ​លទ្ធផល ៤-១ ហើយ​ក្រុម Ajax បាន​ឆ្លង​ចូល​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
​ ​
​ក្រុម Ajax ត្រូវការ​ឈ្នះ​ក្រុម Dinamo Kiev មុន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​ពួកគេ​បាន បញ្ចប់​លេខ​រៀង​ទី​២ បន្ទាប់ពី​ក្រុម Bayern Munich ហើយ​ពួកគេ​អាច​ទប់​ស្មើ ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ​ទាំង​ពីរលើក​។ ទម្រង់​លេង​ក្នុង​ទឹកដី ពួកគេ​ចាញ់​តែ​ក្រុម Real Madrid មួយគត់​ក្នុង​១០​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម Juventus ក៏ត្រូវ​ស្តា​ស្ថានការណ៍​របស់ខ្លួន​ផងដែរ​មុន​ឡើងមក​ដល់​វគ្គ​៨​ក្រុម​ចុង ក្រោយនេះ​។ ពួកគេ​ចាញ់​ក្រុម Atletico Madrid ២-០ នៅក្រៅ​ទឹកដី ប៉ុន្តែ​ធ្វើបាន​ល្អ វិញ​សម្រាប់​ការប្រកួត​ជើង​ទី​២​ក្នុង​ទឹកដី ដោយ​យកឈ្នះ​៣-០ នៅ​ជើង​ទី​២ ដើម្បី​ឡើងមក​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
​ ​
​នៅពេលនេះ ក្រុម Juventus នាំមុខគេ​ដាច់​នៅលើ​ក្របខណ្ឌ Serie A ដូច្នេះ​ពួកគេ​អាច មាន​ពេល ដើម្បី​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការប្រកួត​យកពាន​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។​
​ ​
ក្រុម​យក្ស​អ៊ីតាលី​មួយ​នេះ​ធ្លាប់​ឈ្នះ​៥​ប្រកួត​នៅក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កជាប់ៗ​គ្នា មុនពេល​ចាញ់​ក្រុម Young Boys ដែលជា​ក្រុម​អន់​បំផុត​មួយ​និង​បន្ត​ចាញ់​ក្រុម Atletico Madrid ។ ទោះបីជា​យ៉ាងណា​ក្រុម Juventus​នៅតែ​ជា​ក្រុម​ដែលមាន​សង្ឃឹម ឈ្នះ​ការប្រកួត​នេះ​ច្រើនជាង​៕
​ទស្សន​: Ajax 3-2 Juventus

#