កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី ០៤ ខែ មេសា ឆ្នាំ​២០១៨

851
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Barcelona vs Roma

​ក្រុម Barcelona ភ្លាត់ស្នៀត​ត្រូវ​ក្រុម Valencia នាំមុខ​កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​គ្រាប់​បាល់​ចុង ម៉ោង​របស់​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ជួយ​ឲ្យ​ពួកគេ​តាម​ស្មើ​២-២ ខណៈ​ពួកគេ​កំពុង​បោះជំហាន​ទៅរក​ពាន​ជើងឯក​ក្របខណ្ឌ La Liga ។​

​មាន​ក្រុម​បី​ក្នុងចំណោម​ក្រុម​បួន​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​អាចជា​ក្រុម​មកពី​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​ហើយ Barcelona គឺជា​ក្រុម​ដែលមាន​ប្រៀប​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​លទ្ធផល​ស្មើ​ធ្វើ​ឲ្យ​ក្រុម Barcelona រក្សា​ស្ថិតិ​មិនដែល​ចាញ់​របស់​ឡើងដល់​១៧​ប្រកួត​នៅ​គ្រប់ កម្មវិធី​ប្រកួត​ហើយ​បរាជ័យ​បី​ប្រកួត​ចុងក្រោយ​ក្នុងចំណោម​៤៩​ប្រកួត​កន្លងមក​គឺ​កើតមាន​ក្នុង កម្មវិធី​ប្រកួត Copa del Rey និង​កម្មវិធី Spanish Super Cup ។​
​ ​
​ក្រុម Barcelona រក្សា​បួន​ប្រកួត​មិន​ឲ្យ​គូប្រកួត​ទាត់​ចូល​សោះ​។​ស្ថិតិ​បន្ត​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈពេល​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ចាប់​តាំង ពី​ឆ្នាំ​២០១៣​មក ហើយ​ពួកគេ​អាច​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​នៅ​១៥ ប្រកួត​ក្នុងចំណោម ១៦​ប្រកួត​ក្នុង​ទឹកដី​សម្រាប់​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ស្ថិតិ​ទាំងនេះ​គឺ​គ្រប់គ្រាន់​ធ្វើ​ឲ្យ Roma ព្រួយបារម្ភ ចំពោះ​ដំណើរ​ទៅកាន់​ទឹកដី​របស់​ក្រុម Barcelona ប៉ុន្តែ​រឿង​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ​។​

​ក្រុម Roma ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ក្របខណ្ឌ Serie A ហើយ​ប្រជែង​ដើម្បី​ទទួលបាន​កៅអី នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​សម្រាប់​រដូវ​កាល​ក្រោយ​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង ៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​មាន​បញ្ហា​ច្រើន​ក្នុង​ដំណើរ​មកកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នៅ​រដូវ​កាល​នេះ ដោយ​ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​។​

​វា​គឺជា​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​មួយ​ក្នុងចំណោម​១៦​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​យក ឈ្នះ​ក្រុម Shakhtar តែមួយគត់​នៅក្រៅ​ទឹកដី​។ ពួកគេ​មិន​ចង់​ជួប​រឿង​ចាស់ ដែល​ពេលនោះ ពួកគេ​ចាញ់​ក្រុម Barcelona ៦-១ កាលពី​ឆ្នាំ​២០១៥​។ ទោះបីជា​យ៉ាងណា ក្រុម Barcelona គឺជា​ក្រុម​ដែលមាន​ប្រៀប​ក្នុង​ការប្រកួត​នេះ​។​

​ទស្សន​: Barcelona 3-0 Roma
Liverpool vs Manchester City

​នៅ​ចុង​សប្តាហ៍​នេះ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អាច​នឹង​លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​មុនពេល នោះ ពួកគេ​នៅមាន​បញ្ហា​ខ្លះ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​ត្រូវធ្វើ ដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Liverpool សម្រាប់​ជំនួប​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ក្រុម​ស៊ី​ធី​បាន​យកឈ្នះ​ក្រុម Everton ៣-១ នៅ​ទឹកដី​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​ប៉ុន្តែ​ពួកគេ​ធ្លាប់ ចាញ់​ក្រុម Liverpool ៤-៣ នៅ​ពហុកីឡាដ្ឋាន​Anfield កាលពីដើម​រដូវ​កាល​ជា​បរាជ័យ​តែមួយ គត់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​

​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​គឺជា​រឿង​សំខាន់​មួយ ហើយ​ពួកគេ​បាន​លើក​ពាន League Cup រួចហើយ ប៉ុន្តែ​ឆេ​ម​ពាន​លី​គឺជា​អ្វីដែល​ម្ចាស់​ក្លឹប​សុ​បិ​ន្ត​ចង់បាន​បន្ទាប់ពី​ការចំណាយ​ដ៏​ច្រើន សន្ធឹកសន្ធាប់​។​
​ ​
​នេះ​គឺជា​ជំនួប​លើក​ទី​៣​រវាង​ក្រុម​ទាំងពីរ​នៅ​រដូវ​កាល​នេះ ហើយ​ក្រុម Liverpool នឹង​គិតដល់ ជំនួប​លើកដំបូង​ដែល​ពួកគេ​ចាញ់​ក្រុម​ស៊ី​ធី​៥-០ នៅក្នុង​ទឹកដី​។ ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ទើបនឹង​ចាញ់​ពីរ​ក្នុងចំណោម​១៤​ប្រកួត​ចុងក្រោយ ដែល​មួយ​លើក​ចាញ់​ក្រុម Wingan ជា​ក្រុម​អន់ ហើយ​លើក​ទី​២ ពួកគេ​ចាញ់ Basel ២-១ ក្នុង​ទឹកដី​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​ឈ្នះ​ក្រុម Crystal Palace ២-១ ហើយ​ក្រុម​ឆេ​ល​ស៊ី​ចាញ់​កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ពួកគេ​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ក្រុម Liverpool ពឹងផ្អែក​ច្រើន​លើ​ខ្សែប្រយុទ្ធ ម៉ូ សាឡា (Mo Salah) ដែល​អន្ទះសា​ចង់​ស្វែងរក​គ្រាប់​បាល់​៕

​ទស្សន​: Liverpool 2-1 Manchester City
​ប្រែ​សម្រួល​: ពិសិដ្ឋ​