កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ២០ ខែមេសា ឆ្នាំ​២០១៩

483
ចែករម្លែក

• ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/១៩

(18:30) Manchester City vs Tottenham Hotspur
(21:00) Bournemouth vs Fulham
(21:00) Huddersfield Town vs Watford
(21:00) West Ham vs Leicester
(21:00) Wolverhampton vs Brighton
(23:30) Newcastle vs Southampton

​គូ​ល្អ​ប្រចាំ​សប្តាហ៍​

Manchester City vs Tottenham

​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​នាំមុខ​ក្រុម Tottenham ៤-៣ ដើម្បី​ឆ្លង​ផុត​វគ្គ​៨​ក្រុម ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ទីបំផុត ត្រូវ​ក្រុម Spurs មានឱកាស ឆ្លងទៅ​វគ្គ​បន្ត​។
​ក្រុម​ទាំង​ពីរបាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​រហូតដល់​ទទួល​បាន​លទ្ធផល​ស្មើ ៤-៤ សរុប​ទាំង​ជើង​ទី​១ ដោយ​ក្រុម​ស៊ី​ធី​មាន​គ្រាប់​បាល់​ក្នុង​ដៃ​៣​គ្រាប់​មុន នោះ​ក្រុម​នេះ មាន​សង្ឃឹមថា នឹង​ឆ្លើង​ទៅ​វគ្គ​បន្ត​។

​នៅពេលនេះ ក្រុម​ទាំងពីរ​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ជាថ្មី ហើយ​ក្រុម​ស៊ី​ធី​មិន​ចង់​បាត់បង់ តំណែង​ជើងឯក​លី​ក​នោះទេ ហើយ​នេះ​គឺជា​ការប្រកួត​សំខាន់​សម្រាប់​ពួកគេ​។

​បរាជ័យ​នៅ​ទឹកដី​របស់​ស៊ី​ធី​កាលពី​យប់​ថ្ងៃ​ពុធ​គឺជា​បរាជ័យ​ដំបូង​របស់​ក្រុម Spurs ក្នុង​បួន​ប្រកួត ហើយក៏​ជា​លើកដំបូង​ដែរ ដែល​ពួកគេ​របូត​គ្រាប់​បាល់​ក្នុង​បួន​ប្រកួត​។ ពួកគេ​សង្ឃឹមថា នឹង​រឹតបន្តឹង​ក្រុម​ឡើងវិញ​បន្តិច ប៉ុន្តែ​ទម្រង់​លេង​នៅក្រៅ​ទឹកដី ពួកគេ​ហាក់​ដួច​ជា​ធ្វើ​មិនសូវ​បានល្អ​

​ក្នុង​៨​ប្រកួត ពួកគេ​រកបាន​ជ័យជម្នះ​មួយ​លើក ហើយ​ការប្រកួត​ក្រៅពីនេះ គឺ​ចាញ់ ទាំងអស់​។ ក្រុម Spurs សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅក្នុង​ជំនួប​នេះ ដើម្បី​រក្សា​កៅអី ក្នុង​ក្រុម​កំពូល​ទាំង​៤​។ ផ្ទុយទៅវិញ ក្រុម​ស៊ី​ធី​ចាញ់​មួយ​ប្រកួត​ក្នុងចំណោម​១៧​ប្រកួត ហើយ​បរាជ័យ​នោះ​គឺ​ចាញ់​ក្រុម Spurs នេះ​តែម្តង​នៅក្រៅ​ទឹកដី​។

​ពួកគេ​ប្រកួត​ឈ្នះ​១៣​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។ ក្នុង​១៦ ប្រកួត​ចំណោម​១៧​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ក្រុម​ស៊ី​ធី​អាច​រកបាន​២​គ្រាប់ ឬ​ច្រើន ជាង​នេះ ហើយ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុង​៦​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។

​ក្រុម​ស៊ី​ធី​ឈ្នះ​៥​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Spurs ៕

​ទស្សន​: Manchester City 2-2 Spurs

• ក្របខណ្ឌ Spanish La Liga រដូវ​កាល ២០១៨/១៩

(18:00) Celta Vigo vs Girona
(21:15) Eibar vs Atl. Madrid
(23:30) Rayo Vallecano vs Huesca
(01:45) Barcelona vs Real Sociedad

​គូ​ល្អ​ប្រចាំ​សប្តាហ៍​

Barcelona vs Real Sociedad

​ក្រុម Barcelona នាំមុខ​ដាច់​គេ​៩​ពិន្ទុ​នៅលើ​តារាង ស្របពេល​នៅសល់​៦​ប្រកួត ចុងក្រោយ​នៅ​ក្របខណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ ហើយ​មើលទៅ​ពួកគេ​ហាក់ដូចជា ខិត​ទៅរក​ការលើក​ពាន​នេះ​តែម្តង មានន័យថា វា​នឹង​ក្លាយជា​ពាន​ជើងឯក​លើក​ទី​៤ ក្នុង​រយៈពេល​៥​ឆ្នាំ​។ ក្រុម​នេះ​ទំនងជា​បន្ថែម​៣​ពិន្ទុ​ទៀត នៅពេល​ពួកគេ​ជួប​ជាមួយ ក្រុម Real Sociedad ។

​ក្រុម Barcelona បាន​យកឈ្នះ​ក្រុម Manchester United ៣-០ ក្នុង​ទឹកដី​កាលពី​ពាក់ កណ្តាល​សប្តាហ៍ ហើយ​លទ្ធផល​នេះ​បាន​បន្ថែម​ស្ថិតិ​មិនដែល​ចាញ់ របស់​ពួកគេ ដល់​១៦​ប្រកួត​។ ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​ក្នុង​៣​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ហើយ​ពួក គេ​អាច​ឈ្នះ​៨​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ La Liga ។

​ក្រុម Real Sociedad ឈរ​នៅ​លេខ​រៀង​ទី​១០​នៅលើ​តារាង ហើយ​នៅក្រោម​កៅអី ចូលរួម​ក្របខណ្ឌ Europa League ៥​ពិន្ទុ​។ ពួកគេ​កំពុងមាន​ការលំបាក​ជាមួយ ទម្រង់​លេង ដោយ​រកបាន​ជ័យជម្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៨​ប្រកួត​ចុង ក្រោយ នៅ​ក្របខណ្ឌ La Liga ។

​ទម្រង់​លេង​ក្រៅ​ទឹកដី គឺជា​ការបារម្ភ​សម្រាប់​ពួកគេ​។ លទ្ធផល​ល្អ​ចុងក្រោយ​របស់ ពួកគេ គឺ​យកឈ្នះ​ក្រុម Real Madrid បន្ទាប់ពី​ឆ្លង​ចូលឆ្នាំថ្មី​បាន​៦​ថ្ងៃ​។ ចាប់តាំងពី ពេល​នោះមក ក្រុម Sociedad ស្មើ​៥​និង​ចាញ់​២​ប្រកួត​និង​រក​បានតែ​៦​គ្រាប់​គត់​។ សម្រាប់​ការប្រកួត​នេះ ក្រុម Barcelona មានសង្ឃឹម​ឈ្នះ​ច្រើន​៕ ​ប្រែ​សម្រួលៈ ពិសិដ្ឋ

​ទស្សន​: Barcelona 3-1 Real Sociedad

• ក្របខណ្ឌ German Budesliga រដូវ​កាល ២០១៨/១៩

(20:30) Augsburg vs Stuttgart
(20:30) Bayern Munchen vs Werder Bremen
(20:30) Leverkusen vs Nurnberg
(20:30) Mainz vs Fortuna Dusseldorf
(23:30) Monchengladbach vs RB Leipzig
(01:30) Schalke 04 vs Hoffenheim

• ក្របខណ្ឌ French Ligue 1 រដូវ​កាល ២០១៨/១៩

(22:00) Guingamp vs Marseille
(01:00) Nice vs Caen
(01:00) Nimes vs Bordeaux
(01:00) Strasbourg vs Montpellier

• ក្របខណ្ឌ Italian Serie A រដូវ​កាល ២០១៨/១៩

(17:30) Parma vs AC Milan
(20:00) Bologna vs Sampdoria
(20:00) Cagliari vs Frosinone
(20:00) Empoli vs Spal
(20:00) Genoa vs Torino
(20:00) Lazio vs Chievo
(20:00) Udinese vs Sassuolo [
(23:00) Juventus vs Fiorentina
(01:30) Inter Milan vs Roma