កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ២៧ ខែ មេសា ឆ្នាំ ២០១៩

632
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩

(18:30) Tottenham Hotspur vs West Ham
(21:00) Crystal Palace vs Everton
(21:00) Fulham vs Cardiff
(21:00) Southampton vs Bournemouth
(21:00) Watford vs Wolverhampton
(23:30) Brighton Hove Albion vs Newcastle
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Tottenham vs West Ham

ពួកគេ​ត្រូវ​ការប្រើ​ពេលវេលា​យូរ​បន្តិច​រហូតដល់​ចុង​ម៉ោង ទើប​អាច​រកបាន​ជ័យជម្នះ ប៉ុន្តែ​ក្រុម Tottenham រកបាន​៣​ពិន្ទុ​ដ៏​សំខាន់​បន្ថែមទៀត នៅពេល​ពួកគេ​យកឈ្នះ​ក្រុម Brighton and Hove Albion កាលពី​យប់​ថ្ងៃ​អង្គារ​។​
​ ​
នោះ​គឺជា​ជ័យជម្នះ​លើក​ទី​៤​របស់​ពួកគេ​នៅលើ​ទឹកដី​នៃ​ពហុកីឡាដ្ឋាន​ថ្មី​ទី​ដែល​ពួកគេ មិនទាន់​របូត​គ្រាប់​បាល់​នៅឡើយ​។ ពួកគេ​ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​ដោយ​ឈរ នៅ​លេខ​រៀង​ទី​៣ ហើយ​ពួកគេ​អាច​រក្សាបាន​កៅអី​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​។​

​វា​គឺជា​សប្តាហ៍​មួយ​ក្នុងចំណោម​សប្តាហ៍​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ខណៈ ពេល​ត្រៀម​សម្រាប់​ការប្រកួត​ពាក់កណ្តាល​ស​ប្តា​ហ៍​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Ajax នៅ​ជើង​ទី​១​។

​វា​មិន​ទំនងជា​ថា ពួកគេ​នឹងដាក់​ឲ្យ​កីឡាករ​សំខាន់​សម្រាក​ក្នុងការ​ប្រកួត​នេះ​ទេ ដោយ សារ​តែ​កៅអី​នៅ​ក្រុម​កំពូល​ទាំង​បួន​មិន​ច្បាស់លាស់​នៅឡើយ​។ ពួកគេ​មិនទាន់​ស្គាល់ ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៧​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ដោយ​របូត​ត្រឹម​៣​គ្រាប់ និង​មិន​របូត​គ្រាប់​បាល់​សោះ​ក្នុង​៣​ប្រកួត​ចុងក្រោយ​។​
​ ​
West Ham United ឈរ​នៅ​លេខ​រៀង​ទី​១១​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​នៅ ពេលនេះ មាន​៧​ពិន្ទុ​ក្រោម​ក្រុម​នៅ​លេខ​រៀង​ទី​៧ ដែល​អាចធ្វើ​ឲ្យ​ពួកគេ​ត្រូវ​លេង នៅ​ក្របខណ្ឌ Europa League ។ ដោយ​នៅសល់​បី​ប្រកួត​ចុងក្រោយ នៅពេលនេះ ក្រុម West Ham គ្មាន​អ្វីដែល​ត្រូវ​ខំ​លើសពីនេះ​ទៀត​ទេ បន្ទាប់ពី​ជួប​រដូវ​កាល​មិន​ស៊ី សង្វាក់​ជាថ្មីទៀត​។​
​ ​
​ក្រុម West Ham ទើបនឹង​រកបាន​១​ពិន្ទុ​ឆ្លងកាត់​បួន​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ ចំណុច​មួយ​ដែល​ពួកគេ​ត្រូវ​ពង្រឹង​នៅ​រដូវ​កាល​ក្រោយ​នោះ គឺ​ទម្រង់​លេង​នៅក្រៅ ទឹកដី​។ សម្រាប់​ការប្រកួត​នេះ ក្រុម Tottenham​ទំនងជា​អាច​រកបាន​ជ័យជម្នះ​ជាថ្មី ទៀត​៕
​ទស្សន​: Tottenham 3-1 West Ham

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(18:00) Ath. Bilbao vs Alaves
(21:15) Atl. Madrid vs Valladolid
(23:30) Leganes vs Celta Vigo
(01:45) Barcelona vs Levante
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Levante

​ជ័យជម្នះ​របស់​ក្រុម Atletico Madrid លើ​ក្រុម Valencia កាលពី​ថ្ងៃ​ពុធ​មានន័យថា ថ្ងៃ​សៅរ៍​នេះ អាចជា​ថ្ងៃ​ដែល​ក្រុម Barcelona លើក​ពាន​ជើងឯក​ក្របខណ្ឌ La Liga ហើយ​។​
​ ​
មើលទៅ​ក្រុម Barcelona មានសង្ឃឹម​ឈ្នះ​ច្រើន​នៅពេល​ពួកគេ​ទទួលភ្ញៀវ Levante នៅ​ពហុកីឡាដ្ឋាន Camp Nou ។ ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ នឹង​លើក​ពាន​ជើងឯក​នៅ ថ្ងៃ​សៅរ៍ បើ​ផ្អែក​តាម​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​។​
​ ​
​ប្រសិនបើ​ក្រុម Atletico ចាញ់​ក្រុម Real Valladolid នៅ​ថ្ងៃ​សៅរ៍​នេះដែរ មានន័យថា ក្រុម Barcelona នឹង​គ្រង​តំណែង​ជើងឯក មុនពេល​ពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Levante ទៅទៀត​។ ប្រសិនបើ​ក្រុម Atletico ស្មើ​ជាមួយ​ក្រុម Valladolid ក្រុម Barcelona នឹងត្រូវ​ការ​ត្រឹម​ស្មើ​ក្រុម Levante ប៉ុណ្ណោះ ។​
​ ​
​ប្រសិនបើ​ក្រុម​របស់លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ ឈ្នះ​វិញ​នោះ ក្រុម Barcelona នឹងត្រូវ​ការយក​ឈ្នះ​ក្រុម Levante ដើម្បី​លើក​ពាន​ជើងឯក​លី​ក​ជា​លើក​ទី​២៦​។​
​ ​
​ក្រុម Barcelona បាន​យកឈ្នះ​ដោយ​ងាយស្រួល​កាលពី​លើក​មុន ដែល​ពេលនោះ ពួកគេ​យកឈ្នះ​ក្រុម Levante ៣-០ ។ ក្រុម Levante រកបាន​១១​គ្រាប់ ប៉ុន្តែ​របូត​១០ គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
ចំណែក​ក្រុម Barcelona រកបាន​៨​គ្រាប់​ក្នុង​៥​ប្រកួត ប៉ុន្តែ​របូត​តែ​១​គ្រាប់​ទេ​។ ពួកគេ មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ ក្នុង​៥​ប្រកួត​ចុងក្រោយ រួមទាំង​យកឈ្នះ ក្រុម Manchester United ២​លើក​ផងដែរ​។ យើង​រំពឹងថា នឹងមាន​ការ​ទាត់​បញ្ចូល​ទី​គ្នា ដោយសារ​ក្រុម Levante មាន​ល្អ​ខ្សែប្រយុទ្ធ​៕
​ទស្សន​: Barcelona 3-0 Levante

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៨/២០១៩

(20:00) Bologna vs Empoli
(23:00) Roma vs Cagliari
(01:30) Inter Milan vs Juventus

•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨/២០១៩

(20:30) Dortmund vs Schalke 04
(20:30) Fortuna Dusseldorf vs Werder Bremen
(20:30) Frankfurt vs Hertha Berlin
(20:30) Hannover vs Mainz
(20:30) RB Leipzig vs Freiburg
(23:30) Stuttgart vs Borussia Monchengladbach