កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​ពុធ​ទី ៨ ខែ ឧសភា ឆ្នាំ​២០១៩

778
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រដូវ​កាល ២០១៨ / ២០១៩

Ajax vs Tottenham

​ក្រុម Ajax បាន​ជួយ​នូវ​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​លើក​ពាន​ក្របខណ្ឌ​លី​ក​កំពូល របស់​ហូ​ឡង់​កាលពី​ថ្ងៃអាទិត្យ ហើយ​សង្ឃឹមថា នឹងមាន​ឱកាស​ឈានចូល​វគ្គ​ផ្តាច់ ព្រ័ត្រ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ក្រោយពី​នាំមុខ​ក្រុម ស្ពឺរ​(Spurs) ១-០ នៅក្រៅ​ទឹកដី​។ ពួកគេ​មាន អារម្មណ៍​ថា បានសម្រេច​ការងារ​ពា​ក់​កណ្តាល​ហើយ​នៅពេល​ឈាន ជើង​ចូល​ទីលាន​ប្រកួត​។

​ស្របពេល​ជាមួយគ្នា​នោះដែរ ពាន Eredivise Cup ក៏​ស្ថិតក្នុង​ក្រសែភ្នែក​របស់​ពួកគេ ផងដែរ ហើយ​ពួកគេ​ត្រូវការ​ឈ្នះ​ពីរ​ប្រកួត​ដែល​នៅសល់​។ ពួកគេ​មិនសូវ​មានការ ព្រួយបារម្ភ​ទេ​ក្នុង​សប្តាហ៍​នេះ​។ ដោយ​រកបាន​ជ័យជម្នះ​៦​ប្រកួត​ជាប់​គ្នា​មុន​ឈាន​ជើង ចូលរួម​ការប្រកួត​នេះ ក្រុម Ajax ពិត​ជាមាន​កម្លាំងចិត្ត​មែនទែន​។

​ក្រុម Ajax មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១០​ប្រកួត​នេះ ដោយ​៩​ប្រកួត ក្នុងចំណោម​នោះ​សុទ្ធតែ​ឈ្នះ​ទាំងអស់ និង​ស្មើ​មួយ​ប្រកួត​។ ក្នុង​១៧​ប្រកួត​ចុងក្រោយ ក្រុម Ajax ឈ្នះ​១៥ និង​ចាញ់​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​។ ពួកគេ​ក៏​ចាញ់​១​ប្រកួត​ផងដែរ ក្នុង​១៩​ប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ពួកគេ​ត្រូវការ​កែលម្អ​ទម្រង់​លេង​នា ពេល​ថ្មីៗ​នេះ​ក្នុង​ទឹកដី បន្ទាប់ពី​ខកខាន​មិនបាន​ឈ្នះ​ក្នុង​បី​ប្រកួត​ចុងក្រោយ​។

​ពួកគេ​រកបាន​គ្រាប់​ទាំង​១៣​ប្រកួត​ក្នុង​ទឹកដី​ហើយ​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​ក្នុង​១៦ លើក​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ដោយឡែក ក្រុម Spurs ចាញ់​៥​ប្រកួត ក្នុង​៦ ប្រកួត​ចុងក្រោយ​របស់ខ្លួន ហើយ​ពួកគេ​ចាញ់​ពីរ​ប្រកួត​ចុងក្រោយ​ក្នុង ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​របស់​ក្រុម Spurs បានបញ្ចប់​ដោយ​ការ​ចាញ់ហើយ​ពួក គេ​មិនសូវមាន​ទម្រង់​លេង​ល្អ​នោះទេ​ក្នុង​ទឹកដី​សម្រាប់​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​។ ពួកគេ​ទើបនឹង​ឈ្នះ​១​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ មានសំណាង​រកបាន​គ្រាប់​បាល់​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕
​ទស្សន​: Ajax 1-3 Spurs