កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ១១ ខែ ឧសភា ឆ្នាំ ២០១៩

1134
ចែករម្លែក

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៨/២០១៩
(20:00) Atalanta (N) vs Genoa
(23:00) Cagliari vs Lazio
(01:30) Fiorentina vs AC Milan
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Fiorentina vs AC Milan

​ក្រុម AC Milan សង្ឃឹមថា នឹង​រកបាន​ជ័យជម្នះ ដែល​នឹង​ជួយ​ពង្រឹង​តំណែង​ក្នុង​ក្រុម កំពូល​ទាំង​បួន ហើយ​នេះ​គឺជា​ជំនួប​ជាមួយ​ក្រុម​មួយ​ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​សោះ​ក្នុង​១៣​ប្រកួត​ចុងក្រោយ​។​

​ស្រប​ពេលដែល​ក្រុម Fiorentina ជួប​នូវ​ពេលវេលា​ដ៏​ត្រដាបត្រដួស​នៅ​រដូវ​កាល​នេះនោះ ក្រុម AC Milan ក៏​គ្មាន​ពេលវេលា​ច្រើន ដើម្បី​នឹង​សប្បាយ​ដែរ​។​
​ ​
​ជ័យជម្នះ​របស់​ក្រុម Fiorentina លើ​ក្រុម Bologna ក្នុង​ប្រកួត​ចុងក្រោយ​គឺជា​ប្រកួត​ដំបូង ក្នុង​បួន​ប្រកួត ហើយ​ប្រសិនបើ​គ្រាប់​បាល់​តិច​នោះ មានន័យថា ពួកគេ​នឹង​បាត់បង់​កៅអី ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​ហើយ​បើទោះបីជា​ពួកគេ​អាច​ឈ្នះ​ការប្រកួត​នេះ​ក៏ដោយ​។​
​ ​
​ក្រុម AC Milan ធ្លាប់​ឈ្នះ​២​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ​របស់ខ្លួន ហើយ​មិន ទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​៤​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី​។ ក្នុង​៦​ប្រកួត ចុងក្រោយ​ក្រៅ​ទឹកដី ក្រុម AC Milan អាច​ឈ្នះ​ត្រឹម​១​ប្រកួត​ប៉ុណ្ណោះ ហើយ​ពួកគេ​បាន របូត​គ្រាប់​បាល់​នៅ​៧​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ Serie A ។​

​ក្រុម Fiorentina អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម ១​ប្រកួត​ក្នុង​១៤​ប្រកួត​ចុងក្រោយ​ស្របពេល បួន​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​បានបញ្ចប់​ដោយ​បរាជ័យ​។ ក្នុង​ទឹកដី​ពួកគេ​រកបាន​ជ័យ ជម្នះ​១​លើក ស្មើ​៧​លើក​និង​ចាញ់​២​លើក​។​
​ ​
ក្រុម Firoentina ធ្លាប់​យកឈ្នះ​ក្រុម AC Milan កាលពីដើម​រដូវ​កាល ហើយ​ពួកគេ សង្ឃឹមថា នឹងធ្វើ​បានល្អ​ម្តងទៀត​លើ​ក្រុម ដែល​ធ្វើ​មិនសូវ​បានល្អ នៅពេល​លេង​នៅ ក្រៅ​ទឹកដី​។ ក្នុងជំនួប​៤៦​លើក កន្លងមក ក្រុម Fiorentina អាច​ឈ្នះ​១៥​លើក ចំណែក ក្រុម AC Milan អាច​ឈ្នះ​១៩​លើក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Firoentina 1-2 AC Milan
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(22:00) Angers vs Paris Saint Germain
(01:00) Amiens vs Toulouse
(01:00) Caen vs Stade de Reims
(01:00) Dijon vs Strasbourg
(01:00) Nice vs Nantes
(01:00) Nimes vs Monaco

#