កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍​ទី ១ ខែមិថុនា ឆ្នាំ ២០១៩

1141
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល ២០១៨/២០១៩

​វិភាគ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​
Tottenham vs Liverpool

ក្រុម Tottenham Hotspur ទើបនឹង​រកបាន​ជ័យជម្នះ​១​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​៥ ប្រកួត​ចុងក្រោយ​របស់ខ្លួន ហើយនឹង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្នុងឋានៈ​ជា​ក្រុម ចាញ់​ប្រៀប​មួយ នៅពេល​ប្រឈមមុខ​នឹង​ក្រុម Liverpool ដែលមាន​ស្ថិតិ​ឈ្នះ​៤​លើក ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។​

​ប៉ុន្តែ​ក្រុម​ទាំងពីរ​នេះ សុទ្ធតែ​ធ្វើបាន​ល្អ​ដូចគ្នា​អំឡុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដើម្បី​ឡើងមក​ដល់​វគ្គ​នេះ ហើយ​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន ជំនឿ​ចិត្ត​រៀងខ្លួន​ថា នឹង​អាចធ្វើ​បានល្អ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បើទោះបីជា​ក្រុម Spurs ធ្លាប់​ត្រូវបាន​ក្រុម Liverpool គ្របដណ្តប់​លើ​ក្នុង​ប្រកួត​កន្លងមក​ក៏ដោយ​។​
​ ​
​ក្រុម Spurs នឹងត្រូវ​ការពង្រឹង​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ការពារ​របស់ខ្លួន បន្ទាប់ពី​អាច​រក្សាបាន ឃ្លី​ន​ស៊ីត​ត្រឹម​១​ប្រកួត​គត់​ក្នុង​៨​ប្រកួត​ចុងក្រោយ និង​ឈ្នះ​ត្រឹម​ពីរ​ប្រកួត​ក្នុង​ដំណើរការ នេះ​។ ពួកគេ​ចាញ់​២​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ទើបនឹង​ឈ្នះ​១​ក្នុងចំណោម​១៤​ប្រកួត​ជាមួយ​ក្រុម Liverpool ។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​មាន​ស្ថិតិ​រក​គ្រាប់​បាល់​គួរ​ឲ្យ​ចាប់អារម្មណ៍ បន្ទាប់ពី​ខកខាន មិនបាន​រក​គ្រាប់​បាល់​ត្រឹម​១​ប្រកួត​ក្នុងចំណោម​២២​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ផ្ទុយទៅវិញ ក្រុម Liverpool ទើបនឹង​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​២៣ ប្រកួត​ចុងក្រោយ​។​

​ក្រុម Liverpool រកបាន​ជ័យជម្នះ​១៤​លើក​ក្នុងចំណោម​១៦​ប្រកួត​ចុងក្រោយ​។ ពួកគេ​មាន ប្រព័ន្ធ​ប្រយុទ្ធ​ល្អ ហើយ​រកបាន​១៩​គ្រាប់​ក្នុងចំណោម​១៤​ប្រកួត​។ ក្នុង​៧​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ក្រុម Liverpool រកបាន​ជ័យជម្នះ​៥​ប្រកួត​និង​ចាញ់​១​ប្រកួត​។​
​ ​
ក្នុងជំនួប​៦​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Spurs ក្រុម Liverpool អាច​រកបាន​ជ័យជម្នះ​៤ ប្រកួត​ទៅហើយ​។ ក្រុម​ទាំងពីរ​សុទ្ធតែ​មានលទ្ធភាព​រក​គ្រាប់​បាល់​បាន ដូចគ្នា​ហើយ ក្នុងជំនួប​១៥៦​លើក ក្រុម Liverpool រកបាន​ជ័យជម្នះ​៧៣​លើក​ចំណែក​ក្រុម Spurs រកបាន​ជ័យជម្នះ​៤៣​លើក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
ទស្សន​: Tottenham 2-3 Liverpool