• ក្របខណ្ឌបាល់ទាត់ Copa America 2019
(07:30) Brazil vs Bolivia
(02:00) Venezuela vs Peru
(05:00) Argentina vs Colombia
វិភាគការប្រកួត
Brazil vs Bokivia
ក្រុម Brazil និងក្រុម Bolivia បានជួបគ្នា១២លើកកន្លងមកហើយ។ ក្រុម Brazil រកបាន ជ័យជម្នះ៧លើកនៅក្នុងចំណោមការប្រកួតទាំងនោះ ស្របពេល Bolivia អាចរកបាន ជ័យជម្នះត្រឹមតែពីរលើកប៉ុណ្ណោះ។
ក្រុម Brazil មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុងបីប្រកួតចុងក្រោយជាមួយ ក្រុម Bolivia ហើយក៏មិនទាន់របូតគ្រាប់បាល់ផងដែរក្នុងប្រកួតនេះ។ ពួកគេចាញ់ក្រុម Bolivia តែមួយលើកប៉ុណ្ណោះក្នុង៧ប្រកួតចុងក្រោយ។
ពួកគេឈានជើងចូលរួមការប្រកួតនេះ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់សោះក្នុង១០ ប្រកួតចុងក្រោយ ហើយពួកគេអាចឈ្នះ៩លើកនិងរក្សាបានឃ្លីនស៊ីត៨លើក។ ក្រុម Brazil ចាញ់ត្រឹម២ប្រកួតប៉ុណ្ណោះក្នុង៣៦ប្រកួតចុងក្រោយហើយរកបានជ័យជម្នះ ២៩លើកក្នុងចំណោម៣៦ប្រកួតនេះ។
នៅក្របខណ្ឌ Copa America ក្រុម Brazil រកបានជ័យជម្នះ៤ប្រកួតក្នុង១១ប្រកួត ចុងក្រោយ ហើយសង្ឃឹមថា នឹងធ្វើបានល្អនៅពេលនេះដោយសារពួកគេជាក្រុម ម្ចាស់ផ្ទះ។
ផ្ទុយទៅវិញ ក្រុម Bolivia ប្រកួតចាញ់បីប្រកួតជាប់គ្នា ឈានជើងចូលរួមការប្រកួតនេះ ហើយមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៧ប្រកួតចុងក្រោយហើយពួកគេ រក្សាឃ្លីនស៊ីតបីលើកក្នុងចំណោម១០ប្រកួតចុងក្រោយ។ពួកគេឈ្នះត្រឹមតែ១ប្រកួតប៉ុណ្ណោះក្នុង១៦ប្រកួតចុងក្រោយ។
ពួកគេខកខានមិនបានរកគ្រាប់បាល់ក្នុង៥ប្រកួត ចំណោម៦ប្រកួតចុងក្រោយហើយមិន ទាន់ស្គាល់ពាក្យថា ឈ្នះក្នុង៥ប្រកួតចុងក្រោយនៅក្របខណ្ឌ Copa Americaហើយមិន អាចរក្សាបានឃ្លីនស៊ីតក្នុង៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Copa America ។ ក្នុង២៣ ប្រកួតនៅក្របខណ្ឌ Copa America ក្រុម Bolivia អាចរកបានជ័យជម្នះត្រឹមក១លើក ប៉ុណ្ណោះ៕
ទស្សន: Brazil 3-1 Bolivia
Venezuela vs Peru
ក្រុម Venezuela ឈានជើងចូលរួមការប្រកួតនេះ ទាំងស្ថានភាពមិនល្អ។ ពួកគេអាចរក បានជ័យជម្នះត្រឹម៦លើកក្នុងចំណោម២៨ប្រកួតចុងក្រោយ ហើយក្នុង៥ប្រកួតចុង ក្រោយ ពួកគេឈ្នះត្រឹម២ប្រកួតប៉ុណ្ណោះ។
ពួកគេអាចរក្សាបានឃ្លីនស៊ីតមួយប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយហើយរកបានជ័យជម្នះ៣លើក្នុង១២ប្រកួតចុងក្រោយ។ ប៉ុន្តែការរកបានគ្រាប់បាល់របស់ពួកគេ គឺគួរឲ្យចាប់អារម្មណ៍ដោយពួកគេរកបានគ្រាប់បាល់ជាបន្តបន្ទាប់ក្នុង១១ប្រកួតជាប់គ្នា។
ពួកគេរក្សាបានជ័យជម្នះ៤លើកក្នុង១០ប្រកួតនៅក្របខណ្ឌ Copa America ។ ដោយ ឡែកក្រុម Peru ចាញ់៣ប្រកួតនិងឈ្នះ២ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ។ ពួកគេរកបានជ័យជម្នះ៣លើកក្នុងចំណោម១០ប្រកួត។
ក្រុម Peru ខកខានមិនបានរកគ្រាប់បាល់ក្នុង១១ប្រកួតចុងក្រោយ ហើយរក្សាពានឃ្លីន ស៊ីតបីប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយ។ នៅក្របខណ្ឌ Copa America ក្រុម Peru រកបានជ័យជម្នះ៥ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយ ប៉ុន្តែប្រព័ន្ធការពារ របស់ពួកគេល្អគួរសម ដោយអាចរក្សាបានឃ្លីនស៊ីត៦លើកក្នុងចំណោម១០ប្រកួត ចុងក្រោយ។ ក្នុងជំនួប១៦ប្រកួតកន្លងមក ក្រុម Venezuela រកបានជ័យជម្នះ៦លើក ចំណែក Peru រកបានជ័យជម្នះ៧លើក៕
ទស្សន: Venezuel 2-2 Peru
Argentina vs Colombia
ក្រុម Argentina បានចូលរួមពីរប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្របខណ្ឌ Copa America ប៉ុន្តែចាញ់ក្រុម Chile ទាំងពីរលើក។ ពួកគេក៏ធ្លាប់ឆ្លងចូលវគ្គផ្តាច់ព្រ័ត្រវើលខាប់ ឆ្នាំ២០១៤ ផងដែរ ប៉ុន្តែចាញ់ក្រុមអាល្លឺម៉ង់។ នៅពេលនេះពួកគេមកបង្ហាញមុខជាថ្មី ហើយសង្ឃឹមថា ពួកគេអាចធ្វើបានល្អជាងមុន។
សម្រាប់ការចាប់ផ្តើមដំបូងនេះ ពួកគេត្រូវប្រឈមមុខជាមួយក្រុម Colombia ។ វានឹង ក្លាយជាការប្រកួតដ៏តឹងតែងមួយ ប៉ុន្តែក្រុម Argentina ហាក់ដូចជាពឹងផ្អែកលើប្រវត្តិ កន្លងមករបស់ខ្លួននៅពេលជួបក្រុម Colombia ។ ក្រុម Argentina ចាញ់តែមួយលើកទេ ក្នុង១៦ប្រកួតចុងក្រោយជាមួយក្រុម Colombia ហើយមិនទាន់ស្គាល់ពាក្យថា ចាញ់ទេ ក្នុងជំនួប៨លើកចុងក្រោយរវាងក្រុមទាំងពីរ។
ពួកគេឈានជើងចូលរួមការប្រកួតនេះ ដោយមានស្ថិតិឈ្នះ៤ក្នុង៥ប្រកួតចុងក្រោយ និងរក្សាបានឃ្លីនស៊ីត៦លើកក្នុង១០ប្រកួតចុងក្រោយ។ Argenina រកបាន៩ប្រកួតក្នុង ចំណោម១១ប្រកួតចុងក្រោយ ហើយនៅក្របខណ្ឌ Copa America ពួកគេរកបានជ័យ ជម្នះ៥ប្រកួតក្នុងចំណោម៦ប្រកយតចុងក្រោយ។ ក្រុម Argentina ចាញ់បីប្រកួតនៅ ក្របខណ្ឌនេះ ក្នុង១៦ប្រកួតចុងក្រោយ។ ពួកគេអាចរក្សាបានឃ្លីនស៊ីត៤លើកក្នុង៥ ប្រកួតចុងក្រោយនៅក្របខណ្ឌ Copa America ។
ចំណែកក្រុម Colombia វិញពួកគេរកបានជ័យជម្នះ៤លើកនិងចាញ់១ប្រកួតក្នុង៥ប្រកួត ចុងក្រោយ ស្របពេលពួកគេរកបានជ័យជម្នះ៧លើកក្នុង១០ប្រកួតចុងក្រោយ។
ពួកគេធ្វើបានល្អក្នុង៦ប្រកួតចុងក្រោយ ដោយអាចរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ហើយពួកគេចាញ់ត្រឹម២ប្រកួតក្នុងចំណោម១៦ប្រកួតចុងក្រោយ។ ក្នុងសកម្មភាពក្រប ខណ្ឌ Copa America ក្រុម Colombia រកបានជ័យជម្នះ៤លើកក្នុងចំណោម៦ប្រកួត ចុងក្រោយ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា១៨លើក ហើយក្នុងនោះ ក្រុម Argentina ឈ្នះ១១ប្រកួត ចំណែកក្រុម Colombia ឈ្នះ២៕ ប្រែសម្រួលៈ ពិសិដ្ឋ
ទស្សន: Argentina 3-1 Colombia