កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩

461
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America រដូវ​កាល 2019

(06:00) Japan vs Chile

(04:00) Bolivia vs Peru

​វិភាគ​ការប្រកួត​

Japan vs Chile

​នៅពេលនេះ វា​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ចាប់តាំងពី​ក្រុម​ជប៉ុន និង​ក្រុម​ស៊ី​លី បាន​ជួបគ្នា​លើកចុងក្រោយ ហើយ​ក្រុម​ទាំងពីរ​នេះ​ជួបគ្នា​ចុងក្រោយ​នៅ​ក្របខណ្ឌ ដណ្តើមពាន Krin Cup ដែល​ពេលនោះ​ក្រុម​ជប៉ុន​បាន​យកឈ្នះ​៤-០ ហើយ​ក្នុងជំនួប មិត្តភាព​មុននេះ ពួកគេ​បាន​ត្រឹម​ស្មើ ០-០ ដែល​មានន័យថា​ក្រុម​ជប៉ុន​មិនដែល​ចាញ់ ក្រុម​ឈី​លី​ទេ​។

​ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​ច្រើន​មួយរយៈ​ចុងក្រោយ ហើយ​នៅពេលនេះ ក្រុម​ស៊ី​លី​បាន វិលត្រឡប់​មកកាន់​ក្របខណ្ឌ Copa America ប៉ុន្តែ​បើទោះបីជា​ពួកគេ​មាន​ក្រុម​ដែល សម្បូរ​ដោយ​កីឡាករ​វ័យចាស់ៗ ក៏ដោយ ក៏​ពួកគេ​គឺជា​ក្រុម​មានប្រៀប​មួយ​ផងដែរ​។

​ក្រុម​ជប៉ុន​សង្ឃឹមថា នឹងធ្វើ​បានល្អ ហើយ​ទម្រង់​លេង​របស់​ពួកគេ​ក៏​ល្អ​ផងដែរ​។ ពួកគេ អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក នឹង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះហើយ​ទើបនឹង​ចាញ់ ត្រឹម​ពីរ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​១៦​ប្រកួត​ចុងក្រោយ ដោយ​រកបាន​ជ័យ​១២​លើក​។

​ពួកគេ​អាច​រកបាន​គ្រាប់​បាល់​ក្នុង​១៧​ប្រកួត ចំណោម​២០​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ ពួកគេ​សង្ឃឹមថា នឹង​រកបាន​ជ័យជម្នះ​លើកដំបូង​នៅ​ក្របខណ្ឌ Copa America ។

​ចំណែក​ក្រុម​ស៊ី​លី​អាច​រកបាន​ជ័យជម្នះ​ពីរលើក​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​បី​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ និង​រកបាន​គ្រាប់​បាល់ នៅក្នុង​៦​ប្រកួត​ចុងក្រោយ​។

​ក្រុម​ស៊ី​លី​គឺជា​ក្រុម​ដ៏​ល្អ​បំផុត​ក្នុងការ​ប្រកួត​នេះ​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះហើយ​ទើបនឹង​ចាញ់ ១​ប្រកួត​ក្នុង​១២​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Copa America ហើយ​ពួកគេ​រកបាន ១៥​គ្រាប់​ក្នុងចំណោម​១៧​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Copa America ។ ពួកគេ​នឹង ស្វែងរក​គ្រាប់​បាល់​ដំបូង​នៅពេល​ជួប​ក្រុម​ជប៉ុន​៕

​ទស្សន​: Japan 3-2 Chile

Bolivia vs Peru

​ក្រុម​បូ​លី​វី​បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​ជាមួយនឹង​ស្ថិតិ​អន់​មែនទែន ហើយ​ពួកគេ អាច​រកបាន​ជ័យជម្នះ​ត្រឹម​១​លើក​ប៉ុណ្ណោះ​ក្នុង​១៧​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ ពួកគេ ចាញ់​ទាំង​បួន​ប្រកួត​ចុងក្រោយ ហើយ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​៦​លើក​ប៉ុណ្ណោះ ក្នុងចំណោម​២០​ប្រកួត​របស់ខ្លួន​។

​ពួកគេ​ចាញ់​៦​ប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ Copa America និង​មិនអាច​រក្សាបាន​ឃ្លី​ន ស៊ីត​សោះ​ក្នុង​៧​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​នេះ​។ ក្នុង​២៤​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ Copa America ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​១​ប្រកួត​ប៉ុណ្ណោះ​។

​ចំណែក​ក្រុម​ប៉េ​រូ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​រកបាន​ជ័យជម្នះ​ពីរ​ប្រកួត​ជាប់ គ្នា​ក្នុង​៥​ប្រកួត​ចុងក្រោយ​។ ហើយ​ពួកគេ​រកបាន​ជ័យជម្នះ​៣​លើក​ក្នុងចំណោម​១០ ប្រកួត​ចុងក្រោយ​។

​នៅ​ក្របខណ្ឌ Copa America ក្រុម​ប៉េ​រូ​រកបាន​ជ័យជម្នះ​៥​លើក​ក្នុងចំណោម​១០​ប្រកួត ចុងក្រោយ ។ ក្នុង​៦​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Copa America​ពួកគេ​អាច​រក្សាបាន ឃ្លី​ន​ស៊ីត​៥​លើក​។

​ក្រុម​ប៉េ​រូ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៨​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​បូ​លី​វី​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​១៩​លើក ហើយ​ក្រុម​បូ​លី​វី​អាច​រកបាន​ជ័យជម្នះ​៥​លើក ស្រប ពេល​ប៉េ​រូ​អាច​រកបាន​ជ័យជម្នះ​៧​លើក​។ ចាំ​មើលថា តើ​ក្រ​រុម​ណា​រកបាន​គ្រាប់ បាល់​មុន​៕

​ទស្សន​: Bolivia 2-2 Peru​