កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩

447
ចែករម្លែក

•​ ​ក្របខណ្ឌ​បាល់ទាត់ Copa America 2019
(04:30) Colombia vs Qatar
(07:30) Argentina vs Paraguay
​វិភាគ​ការប្រកួត​
Colombia vs Qatar

ក្រុម​កូ​ឡុំ​ប៊ី​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង​ក្នុង​ពូ​ល B ដោយ យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន ២-០ ដោយ​ផ្តល់​ក្តីសង្ឃឹម​ក្នុងការ​ឆ្លងទៅ​វគ្គ​ចាញ់​ធ្លាក់ បន្តទៀត​។​
​ ​
​នៅពេលនេះ ក្រុម​កូ​ឡុំ​ប៊ី​មាន​ស្ថិតិ​ឈ្នះ​បួន​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ និង​ចាញ់ ១ ហើយ​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៨​ប្រកួត​ក្នុងចំណោម​១១​ប្រកួត​។ ក្រុម​នេះ​អាច​រក្សា​ឃ្លី​ន​ស៊ីត បាន​៦​លើក​ក្នុងចំណោម​ការប្រកួត​ទាំងនេះ​។ ក្នុង​៧​ប្រកួត​ចុងក្រោយ ពួកគេ​អាច​ទាត់ បញ្ចូល​ទី​គូប្រកួត ហើយ​ពួកគេ​ចាញ់​ត្រឹម​២​ប្រកួត​ក្នុងចំណោម​១៧​ប្រកួត​ចុងក្រោយ​។ ក្នុង​៧​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Copa America ក្រុម​កូ​ឡុំ​ប៊ី​អាច​រកបាន​ជ័យជម្នះ ៥​លើក​។​
​ ​
​ផ្ទុយទៅវិញ ក្រុម​កាតា​ទើបនឹង​ជួប​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ពួកគេ​អន្ទះសា​ចង់​ស្វែងរក​ជ័យជម្នះ​ជា​លើកដំបូង​ក្នុង​បី​ប្រកួត​ចុងក្រោយ​នេះ​។​
​ ​
​ពួកគេ​មាន​ស្ថិតិ​ល្អ ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​ពួកគេ​អាច​រកបាន​ជ័យ ជម្នះ​៧​លើក ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់ ត្រឹម​ពីរ​ប្រកួត​ប៉ុណ្ណោះ ។ នេះ​គឺជា​លើក​ទី​១​ហើយ ដែល​ពួកគេ​លេង​នៅ​ក្របខណ្ឌ Copa America ៕
​ទស្សន​: Colombia 2-0 Qatar

Argentina vs Paraguay

ក្រុម​អា​ហ្ស​ង់​ទីន​បាន​បើក​យុទ្ធនាការ​ក្របខណ្ឌ Copa America របស់ខ្លួន ដោយ​ចាញ់ ក្រុម​កូ​ឡុំ​ប៊ី ចំណែក​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​មានឱកាស​នាំមុខ​មុន​២-០ ប៉ុន្តែ​ត្រូវ​ក្រុម​កាតា តាម​ពីក្រោយ​បាន​២​គ្រាប់​វិញ​។ ដោយសារ​លទ្ធផល​នៅក្នុង​ពូ​ល B​នេះ​មានការ​ប្រកិត ប្រកៀក​គ្នា​ខ្លាំងពេក ដូច្នេះ​ការប្រកួត​ពិតជា​តឹងតែង​ណាស់​សម្រាប់​ក្រុម​នីមួយៗ​។​
​ ​ក្រុម​អា​ហ្ស​ង់​ទីន​ខកខាន​មិនបាន​យកឈ្នះ​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​ក្នុងជំនួប​ពីរលើក​ចុងក្រោយ ប៉ុន្តែ​រកបាន​ជ័យជម្នះ​៤​ប្រកួត​ក្នុងជំនួប​៧​លើកចុងក្រោយ​ជាមួយ​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​។​ពួកគេ​ទើបនឹង​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ​។​នៅក្នុង​១១​ប្រកួត​ចុងក្រោយ​ក្រុម​អា​ហ្ស​ង់​ទីន​រកបាន​ជ័យជម្នះ​៦​លើក​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​លើក​ផងដែរ​។​
​ ​
​ពួកគេ​អាច​រកបាន​ជ័យជម្នះ​៥​លើក​ក្នុង​៧​ប្រកួត​នៅ​ក្របខណ្ឌ Copa America ដោយ រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុង​៦​ប្រកួត​នៅ​ក្របខណ្ឌ​នេះ​។ ចំណែក​ក្រុម​ប៉ា​រ៉ា​ហ្គា​យ រកបាន​ជ័យជម្នះ​មួយ​ប្រកួត​ក្នុង​៦​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។​
​ ​
​ក្នុង​១១​ប្រកួត​ចុងក្រោយ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​១​លើក ស្របពេល​រកបាន​គ្រាប់ បាល់​នៅក្នុង​៦​ប្រកួត​ចំណោម​៧​ប្រកួត​ចុងក្រោយ​។ ប៉ា​រ៉ា​ហ្គា​យ​រកបាន​ជ័យជម្នះ​ពីរ ប្រកួត​ក្នុង​១១​ប្រកួត​នៅ​ក្របខណ្ឌ Copa America ។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​១៦​លើក ហើយ​ក្រុម​អា​ហ្ស​ង់​ទីន​រកបាន​ជ័យជម្នះ​៦​លើក​។ ចំណែក​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​រកបាន ជ័យជម្នះ​៣​លើក​៕
​ទស្សន​: Argentina 2-1 Paraguay