កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មិថុនា ឆ្នាំ ២០១៩

655
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America រដូវ​កាល 2019

(06:00) Uruguay vs Japan
(06:00) Ecuador vs Chil

​វិភាគ​ការប្រកួត
​Uruguay vs Japan

​ក្រុម​អ៊ុយ​រូ​ហ្គា​យ​និង​ក្រុម​ជប៉ុន​នឹង​ជួបគ្នា​ក្នុងការ​ប្រកួត​លើក​ទី​២​នៅ​ក្របខណ្ឌ Copa America 2019 នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
​ការប្រកួត​នេះ​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ពហុកីឡាដ្ឋាន Fonte Nova Arena ក្នុង​ទីក្រុង​សាល វ៉ា​ឌ័​រ ប្រទេស​ប្រេ​ស៊ី​ល​។

​នេះ​គឺជា​ការចូលរួម​លើក​ទី​២​សម្រាប់​ក្រុម​ជប៉ុន​ដែល​ត្រូវបាន​អញ្ជើញ​ក្នុងឋានៈ​ជា​ក្រុម​ភ្ញៀវ ស្របពេល​ក្រុម​អ៊ុយ​រូ​ហ្គា​យ​សង្ឃឹមថា នឹង​លើក​ពាន​ទី​១៦​របស់ខ្លួន​។ ក្រុម​អ៊ុយ រូ​ហ្គា​យ​លើក​ពាន​ជើងឯក Copa America លើកចុងក្រោយ​នៅ​ឆ្នាំ​២០១១​។

​ក្រុម​ទាំងពី​មាន​ស្ថិតិ​គ្រាប់​បាល់​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់ខ្លួន ប៉ុន្តែ​មាន​ក្រុម​ឈ្នះ​គ្រាប់​បាល់​និង​ក្រុម​របូត​គ្រាប់​បាល់​។ ក្រុម​អ៊ុយ​រូ​ហ្គា​យ​ធ្វើ​បានល្អ ដោយ​យកឈ្នះ​ក្រុម​អេ​ក្វា​ឌ័​រ ៤-០ ចំណែក​ក្រុម​ជប៉ុន​វិញ​រក​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ចាញ់ ក្រុម​ឈី​លី ៤-០ ។

​បន្ថែម​ពីលើ​នោះ ពួកគេ​មាន​កីឡាករ​ឆ្នើម ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង​កីឡាករ អេ​ឌិន​សិន កា​វ៉ា​នី (Edinson Cavani) ដឹកនាំ​តំបន់​ប្រយុទ្ធ​។

​ស្វា​រ៉េ​ស ហាក់ដូចជា​គ្មាន​បញ្ហា​សុខភាព​នោះទេ បន្ទាប់ពី​វះកាត់​ក្បាលជង្គង់​រួចហើយ នៅមាន​ទម្រង់​លេង​ល្អ​ដដែល​។ ក្នុងការ​ប្រកួត​ចុងក្រោយ កីឡាករ​រូបនេះ​ធ្វើ​បានល្អ ដោយ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​នៅ​នាទី​៤៤​។​

​កា​វ៉ា​នី ក៏​អាច​រកបាន​គ្រាប់​បាល់​ផងដែរ ហើយ​ពួកគេ​មានប្រៀប​ច្រើន​នៅលើ​ទីលាន ប្រកួត​ខណៈពេល​ក្រុម​អេ​ក្វា​ឌ័​រ​នៅសល់​គ្នា​១០​នាក់​បន្ទាប់ពី​អាជ្ញាកណ្តាល​បណ្តេញ កីឡាករ​អេ​ក្វា​ឌ័​រ ម្នាក់​តាំងពី​ដើមតង់​។

​ចំណែក​ក្រុម​ជប៉ុន​ហាក់ដូចជា​មានសង្ឃឹម​ច្រើន​ដែរ​សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ Copa America នេះ ប៉ុន្តែ​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​ស៊ី​លី ពួកគេ​រងគ្រោះ​ធ្ងន់ធ្ងរ ណាស់ ដោយ​ក្រុម​ជើងឯក​អាស៊ី​មួយ​នេះ​របូត​៤​គ្រាប់​។

​ក្រុម​ជប៉ុន រួមជាមួយ​ក្រុម​កាតា គឺជា​ក្រុម​ភ្ញៀវ​ទៅ​ពី​អាស៊ី​សម្រាប់​ការប្រកួត​នៅ​តំបន់ អាមេរិក​ឡាទីន​នេះ ប៉ុន្តែ​វាសនា​ក្រុម​ទាំងពីរ​នេះ​មាន​ភាពខុសគ្នា​។ ក្រុម​ជប៉ុន​នឹង​ខ្ទាត ចេញពី​ការប្រកួត​នេះ ប្រសិនបើ​ពួកគេ​ចាញ់​ការប្រកួត​នេះ ហើយនឹង​លេង​ការប្រកួត ចុងក្រោយ ដើម្បី​បង្គ្រប់កិច្ច​។

​ក្រុម​អ៊ុយ​រូ​ហ្គា​យ​គឺជា​ក្រុម​ដែល​ជោគជ័យ​បំផុត​ក្នុងការ​ប្រកួត​នេះ​ដោយ​ពួកគេ​ធ្លាប់​លើក ពាន​១៦​លើក​រួចមកហើយ ស្របពេល​ក្រុម​ជប៉ុន​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវ​មកពី​អាស៊ី​។ ក្រុម​ជប៉ុន​គឺជា​ក្រុម​ខ្លាំង​នៅ​អាស៊ី ប៉ុន្តែ​ការជួប​ជាមួយ​ក្រុម​គីឡូ​ធ្ងន់​នៅ​តំបន់​អាមេរិក ឡាទីន វា​គឺជា​រឿង​មួយ​ផ្សេង​។

​ក្រុម​ជប៉ុន​សាង​កំហុស​រួចទៅហើយ​នៅពេល​ចាប់ផ្តើម​ប្រកួត​ដំបូង​ដោយ​ចាញ់​ក្រុម​ស៊ី​លី​៤-០ ស្របពេល​ក្រុម​អ៊ុយ​រូ​ហ្គា​យ​ពោរពេញ​ដោយ​ទំនុកចិត្ត​ដោយ​យកឈ្នះ​ក្រុម អេ​ក្វា​ឌ័​រ ៤-០​។

​ក្រុម​របស់ ល្វី​ស សា្វ​រ៉េ​ស ឈ្នះ​បួន​ប្រកួត​ចុងក្រោយ​ជាប់​គ្នា​និង​រកបាន​១៤​គ្រាប់​ឆ្លងកាត់ ប្រកួត​ទាំងនេះ ស្របពេល​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ទាំង​បួន​ប្រកួត​។

​ចំណែក​ក្រុម​ជប៉ុន​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៤​ប្រក​យ​ត​ចុងក្រោយ​ចំណោម​៦ ប្រកួត និង​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៣​ប្រកួត ចំណោម​៥​ប្រកួត​ចុងក្រោយ​។ មើលទៅ​សម្រាប់​ជំនួប​នេះ ក្រុម​អ៊ុយ​រូ​ហ្គា​យ​មានប្រៀប​ឈ្នះ​ច្រើនជាង​៕

​ទស្សន​: Uruguay 3-1 Japan

Ecuador vs Chile

​ក្រុម​អេ​ក្វ​ឌ័​រ​មិនសូវ​មានសង្ឃឹម​ច្រើន​ទេ​ក្នុង​ការឈាន​ជើង​ចូលរួម​ការប្រកួត​ក្របខណ្ឌ Copa America នៅ​រដូវក្តៅ​នេះ​។

​នៅពេលនេះ​ពួកគេ​មាន​ទម្រង់​លេង​មិនសូវ​ល្អ​ទេ​ហើយ​មូលហេតុ​ខ្លះទៀត​គឺ​ដោយសារ តែ​សមត្ថភាព​កីឡាករ​របស់​ពួកគេ​តែម្តង ដែល​ចាញ់​ក្រុម​អ៊ុយ​រូ​ហ្គា​យ ៤-០​នៅក្នុង​ប្រកួត បើកឆាក​ក្នុង​ពូ​ល ស្របពេល​អ្នកគាំទ្រ​មិន​សប្បាយចិត្ត​ដោយសារតែ​កីឡាករ​ភាគច្រើន ក្នុង​ក្រុម​ជម្រើស​យុវជន​២០​ឆ្នាំ​របស់​អេ​ក្វា​ឌ័​រ ដែល​លើក​ពាន​ជើងឯក South American Championships នោះ មិនត្រូវ​បាន​កោះហៅ​មក​ចូលរួម​ជាមួយ​ក្រុម​ឈុត​ធំ​។

​ក្រុម​ឈុត​ធំ​របស់​អេ​ក្វា​ឌ័​រ ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​និង​ស្មារតី​ប្រសើរ ឡើងវិញ ប៉ុន្តែ​ការប្រកួត​នេះ​ភាគច្រើន​ប្រើប្រាស់​ឲ្យ​ពួកគេ​ស៊ាំ​នឹង​យុទ្ធសាស្ត្រ និង​គំនិត ក្នុងការ​ប្រកួត​ដែល​អាចជួយ​ក្រុម​អេ​ក្វា​ឌ័​រ​ឆ្លង​ផុត​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​ដ៏​លំបាក​នា ពេល​ខាង​មុន​។

​ដោយសារតែ​មានគំនិត​បែបនេះហើយ ទើប​អ្នកចាត់ការ ហឺ​ណាន ដា​រី​យ៉ូ ហ្គោ​ម៉េ​ស (Hernan Dario Gomez) មិនសូវ​ជា​បារម្ភ​នឹង​លទ្ធផល​ក្នុងការ​ប្រកួត​នេះ​ប៉ុន្មាន​ទេ​។ ក្រុម​អេ​ក្វា​ឌ័​រ​ចាញ់​បី​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ឈាន​ជើ់ង​ចូលរួម​ការប្រកួត​ទី​២​ក្នុង​ពូ​ល​នេះ ហើយ​ពួកគេ​ទើបនឹង​ឈ្នះ​៤​ក្នុង​១៥​ប្រកួត​ចុងក្រោយ​។

​ពួកគេ​ខកខាន​ការប្រកួត​វើ​ល​ខាប់​ឆ្នាំ​២០១៨ ដូច្នេះ​ត្រូវផ្តោត​ការយកចិត្តទុកដាក់ ដើម្បី ធ្វើ​ឲ្យ​ប្រាកដថា ពួកគេ​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​សមស្រប​មួយ​ដែល​អាច​ទទួលបាន កៅអី​ទៅ​ចូលរួម​នៅ​វើ​ល​ខាប់​នៅ​ប្រទេស​កាតា​ប៉ុន្តែ​វា​ហាក់ដូចជា​នៅសល់​ការងារ​ច្រើន ដែល​ត្រូវធ្វើ ហើយ​មិន​សង្ឃឹមថា លោក ហ្គោ​ម៉េ​ស នឹង​នៅ​ដឹកនាំ​ពួកគេ​ដល់ពេល​នោះ ឬ​យ៉ាងណាទេ​។

​ក្រុម​ស៊ី​លី​ក៏​ជា​ក្រុម​មួយ​ដែល​សម្បូរ​កីឡាករ​ចាស់ៗ​ផងដែរ​ដែល​បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​ក្របខណ្ឌ Copa America នៅ​ប្រទេស​ស៊ី​ល​នេះហើយ​វា​ហាក់ដូចជា​ជំនាន់​ដ៏ ជោគជ័យ​បំផុត​ដែល​ពួកគេ​លើក​ពាន​ជើងឯក​ផ្ទួនៗ​ហើយ​នៅពេលនេះ​វា​អាចជា​ដល់ ដំណាក់កាល​ចុងក្រោយ​នៃ​អាជីព​របស់​ពួកគេ​ហើយ​។

​ក្រុម​ស៊ី​លី​លើក​ពាន​ជើងឯក Copa America លើកចុងក្រោយ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ សមត្ថភាព​ក្រុម​នេះ​ចាប់ផ្តើម​ធ្លាក់ចុះ​ហើយ​វា​បានបង្ហាញ​រួចហើយ​តាមរយៈ​ការខកខាន មិនបាន​ចូលរួម​វើ​ល​ខាប់ ហើយ​ពួកគេ​ត្រូវ​ប្រឹងប្រែង​ខ្លាំង ដើម្បី​មានឱកាស​ទៅ​ចូលរួម វើ​ល​ខាប់​នៅ​ប្រទេស​កាតា​នៅ​ឆ្នាំ​២០២២​។

​បទពិសោធ​នេះ​ប្រហែល​ជាសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​ស៊ី​លី​ក្នុង​ការប្រកួត​បើកឆាក ខណៈ​ពួកគេ​បាន​យកឈ្នះ​ក្រុម​ជប៉ុន​៤-០​ប៉ុន្តែ​វា​ពិតជា​ត្រូវ​ការធ្វើ​បានល្អ​ច្រើន ជាង​នេះ ប្រសិនបើ​ពួកគេ​ចង់​ឈ្នះ​បី​ប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ Copa America ។

​គូប្រជែង​របស់ខ្លួន​ពិតជា​មានឱកាស​ធ្វើ​ឲ្យ​លទ្ធផល​ប្រែប្រួល ប៉ុន្តែ​គ្រាប់​បាល់​ដែល​រក បាន​ដោយ​កីឡាករ អា​ឡី​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ពិតជា​ត្រូវបាន ស្វាគមន៍ ហើយ​មើលទៅ​ពួកគេ​ហាក់ដូចជា​ស្ថិតក្នុង​ជំហរ​រឹងមាំ​ដែល​អាច​យ៉ាង ហោចណាស់​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​។

​ក្រុម​ស៊ី​លី​មាន​ទម្រង់​លេង​ល្អ មុន​ជួប​ជាមួយ​ក្រុម​ជប៉ុន ហើយ​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៣ ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ មុនពេល​ទទួលបាន​ជ័យជម្នះ​៤-០ កាលពី ថ្ងៃ​ច័ន្ទ​។ ការ​តាម​យកឈ្នះ​ក្រុម​ហៃ​ទី​ក្នុងជំនួប​មិត្តភាព​កាលពី​ដើមខែ​នេះ​មុន​ការ ប្រកួត​ធំ​នេះ មិនសូវ​ផ្តល់​ក្តីសង្ឃឹម​ច្រើន​ដល់​អ្នកគាំទ្រ​នោះទេ​។

​យ៉ាងណា​ពួកគេ​អាច​នឹង​ស្ថិតក្រោម​សម្ពាធ​បន្ថែមទៀត​ប្រសិនបើ​ពួកគេ​ប្រកួត​ចាញ់​ក្រុម អេ​ក្វា​ឌ័​រ​នោះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​សម្រាប់​ជំនួប​លើក​នេះ​៕

​ទស្សន​: Ecuador 2-3 Chil