កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩

325
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America 2019

(07:30) Brazil vs Paraguay

​វិភាគ​ការប្រកួត​
Brazil vs Paraguay

​ក្រុម​ប្រេ​ស៊ី​ល​រំពឹងថា នឹង​ឈ្នះ​ពាន​ជើងឯក​ក្របខណ្ឌ Copa America នៅ​រដូវ​កាល នេះ​។

​ពួកគេ​មិន​ត្រឹម​តែមាន​តុល្យភាព​ក្នុង​ក្រុម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ក្រុម​មកពី​តំបន់​អាមេរិក តែមួយគត់​ដែល​បាន​បោះជំហាន​បាន​ឆ្ងាយ​ជាងគេ អំឡុង​ប្រកួត​វើ​ល​ខាប់​រដូវក្តៅ ហើយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១៣​ប្រកួត​ចុងក្រោយ​នេះ​ចាប់​តាំង ពី​ត្រូវ​ក្រុម​បែ​ល​ហ្ស៊ី​ក​ទម្លាក់​ចេញពី​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​។​

​លើសពីនេះទៅទៀត ពួកគេ​មានប្រៀប​ដោយសារតែ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត Copa America នេះ​នៅក្នុង​ទឹកដី​របស់ខ្លួន​។​ដោយសារតែ​ចំណុច​នេះ ហើយ​ទើប​គ្មាន អ្វីដែល​ត្រូវ​ភ្ញាក់ផ្អើល​ទេ ដែល​ក្រុម​ប្រេ​ស៊ី​ល​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​។

​ក្រុម​ប្រេ​ស៊ី​ល​បាន​យកឈ្នះ​ក្រុម​បូ​លី​វី ៣-០ បន្ទាប់ពី​ប្រកួត​ស្មើ​០-០ ជាមួយ​ក្រុម​វេ​ណេ ស៊ុយ​អេ​ឡា​ទាំង​ខកចិត្ត ប៉ុន្តែ​កូនក្រុម​របស់លោក ទី​តេ (Tite) បាន​វិលត្រឡប់​មករក ទម្រង់​លេង​ដ៏​ល្អ ដើម្បី​ឡើងមក​ឈរ​នៅលើ​កំពូល​តារាង ដោយ​យកឈ្នះ​ក្រុម ០-៥ លើ​ក្រុម​ប៉េ​រូ​។​

​នៅពេលនេះ ពួកគេ​រំពឹងថា នឹង​យកឈ្នះ​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​បន្តទៀត​។ ចំណែក​ក្រុម ប៉ា​រ៉ា​ហ្គា​យ​វិញ​ខកខាន​មិនបាន​ក្លាយ​ជា​ជើងឯក​ក្របខណ្ឌ Copa America​ចាប់តាំងពី​ឆ្នាំ ១៩៧៩ មកម្ល៉េះ ហើយ​ពួកគេ​អាចធ្វើ​បាន​ត្រឹម​បួន​ក្រុម​ចុងក្រោយ​ចំនួន​បី​លើក​ចាប់​តាំង ពី​ពេល​នោះមក​។ ក្រុម​ប៉ា​រ៉ា​ហ្គា​យ​ទទួលបាន​ជោគជ័យ​ខ្លះ​ដែរ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ ពួកគេ​មាន​ទម្រង់​លេង​អន់​មែនទែន​ពេល​ឈាន​ជើង​ចូល​ការប្រកួត​នេះហើយ​ពួក គេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​មួយ​ប្រកួត​គត់​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​ទាំងអស់​។​

​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​បែបនេះ​ក៏ដោយ ក៏​ក្រុម​នេះ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ ក្នុង​ពូ​ល ឡើងមក​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ​។ ក្រុម​នេះ​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​កាតា មុនពេល​ទប់​ស្មើ​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន និង​ចាញ់​ក្រុម​កូ​ឡុំ​ប៊ី​ក្នុង​ប្រកួត​ចុងក្រោយ ប៉ុន្តែ​លើស​គូប្រជែង​ផ្សេងទៀត​២​ពិន្ទុ​។​

​មើលទៅ​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ហាក់ដូចជា​មានសង្ឃឹម​ឈ្នះ​ច្រើនជាង​ក្នុងការ​ប្រកួត​នេះ ដោយសារ​ពួកគេ​មានប្រៀប​ទាំង​កម្លាំង​និង​ក្នុង​ទឹកដី ហើយ​ក្រុម​ប្រេ​ស៊ី​លអាច នឹងធ្វើ​បានល្អ ដូច​ពេល​យកឈ្នះ​ក្រុម​ប៉េ​រូ​និង​បូ​លី​វី​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ផងដែរ​។

​ចាំ​មើលថា តើ​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​អាច​ទប់​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​បានយូរ​កម្រិតណា​៕

​ទស្សន​:Brazil 3-1 Paraguay