កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សុក្រ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩

303
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America 2019

(02:00) Argentina vs Venezuela

​វិភាគ​ការប្រកួត​
Argentina vs Venezuela

​ក្រុម​អា​ហ្ស​ង់​ទីន​គួរ​ចាត់ទុកថា​ពួកគេ​ជា​ក្រុម​មានសំណាង​ដោយ​ឡើង​មកដល់​វគ្គ​ចាញ់​ធ្លាក់​ទាំង​ត្រដាបត្រដួស បន្ទាប់ពី​លេង​ពីរ​ប្រកួត​ដំបូង​អត់​ឈ្នះ​សោះ​។ ការប្រកួត​ជម្រុះ ដំបូង​របស់​ពួកគេ​ក្នុង​ពូ​ល​គឺ​ជួប​ជាមួយ​ក្រុម​កាតា ដែលជា​ជើងឯក​ទៅ​ពី​តំបន់​អាស៊ី ហើយ មិន​ធ្លាប់មាន​បទពិសោធ​នៅ​ក្របខណ្ឌ​នេះ​សោះ​។

​ប៉ុន្តែ​ចាប់ផ្តើមបាន​៤​នាទី ក្រុម​កាតា​អាច​រកបាន​១​គ្រាប់​មុន​ដោយ​ងាយ​បំផុត ដែល​ធ្វើ ឲ្យ​ក្រុម​អា​ហ្ស​ង់​ទីន​រង​សម្ពាធ​យ៉ាងខ្លាំង ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ពួកគេ​បាន​ស្តា​ទម្រង់ លេង​ឡើងវិញ ហើយ​ប្រព័ន្ធ​ការពារ​របស់​ពួកគេ​ចាប់ផ្តើម​រឹងមាំ​ឡើងវិញ​។

​មកដល់​វគ្គ​នេះ ក្រុម​អា​ហ្ស​ង់​ទីន​ចាំបាច់​ត្រូវធ្វើ​ឲ្យ​បានល្អ​បំផុត ហើយ​មិនអាច​ភ្លាត់ ស្នៀត ដូច​ការប្រកួត​ជុំ​ដំបូង​នោះទេ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ដូចជា​វ៉េ​ណេ​ស៊ុយ អេ​ឡា​នេះ​។

​ចំណែក​ក្រុម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​ធ្វើ​បានល្អ​គួរសម​ជាមួយ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់​ពួកគេ​នៅ​ក្របខណ្ឌ Copa America នៅ​រដូវ​កាល​នេះ ដោយ​អាច​រារាំង​ក្រុម​ប្រេ​ស៊ី​ល ដោយ​ជោគជ័យ​។

​ឆ្លងកាត់​៣​ប្រកួត​នៅ​ក្របខណ្ឌ​នេះ ពួកគេ​របូត​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ ហើយ​ពួកគេ អាច​ឆ្លង​ចូល​វគ្គ​នេះ ដោយមាន​១​ពិន្ទុ​នាំមុខ​គូប្រជែង​ដទៃ​។

​ក្រុម​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក៏មាន​ទំនុកចិត្ត​ខ្លាំង​ណាស់ដែរ​ក្នុងការ​យកឈ្នះ​ក្រុម​អា​ហ្ស​ង់ ទីន ដោយ​ពួកគេ​ធ្លាប់​ឈ្នះ​ក្រុម​នេះ​ក្នុងជំនួប​មិត្តភាព​កាលពី​៣​ខែ​មុន ដែល​កាលនោះ ក្រុម​វេ​ណេ​ស៊ុយ​អេ​ឡា​យកឈ្នះ​៣-១ ។ ការ​ប្រឈម​នឹង​សម្ពាធ​បានក្លាយ​ទៅ ជា​ទម្លាប់​ហើយ​សម្រាប់​កីឡាករ​អា​ហ្ស​ង់​ទីន​។

​រាល់​ពេលដែល​ពួកគេ​ប្រមូលផ្តុំ​សម្រាប់​ការប្រកួត បណ្តាញ​ព័ត៌មាន​នៅលើ​ពិភពលោក និង​អ្នកគាំទ្រ​ក្នុង​ទឹកដី តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​។ ពួកគេ​ត្រូវការ​ឈ្នះ​ការប្រកួត នេះ​ជាដាច់ខាត ហើយ​វា​អាច​ថា ជា​សំណាង​របស់​ពួកគេ​ផងដែរ​ដែល​មិនបាន​ជួប​ជា មួយ ក្រុម​ខ្លាំង​ដូចជា​ស៊ី​លី​តាំងពី​ដើមទី​នៃ​ការប្រកួត​នេះ​។

​ក្រុម​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក៏​មិនមែន​ដើរ​នៅលើ​ទីលាន​ប្រកួត​រង់ចាំ​បរាជ័យ​នោះដែរ​។ ពួកគេ​បានប្រែក្លាយ​ទៅជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ហើយ​សូម្បី​ក្រុម​ប្រេ​ស៊ី​ល​ក៏​មិនអាច​ទម្លុះ​សំណាញ់​របស់​ពួកគេ​ផងដែរ​។

​ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​ក្នុងជំនួប​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ​៕

​ទស្សន​: Argentina 2-1 Venezuela