កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩

641
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America 2019

(02:00) Uruguay Vs Peru

​វិភាគ​ការប្រកួត​
Uruguay Vs Peru

​តើ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​អាច​ឈ្នះ​ពាន​ជើងឯក​ក្របខណ្ឌ Copa America ជា​លើកដំបូង ឬ​យ៉ាងណា ចាប់តាំងពី​ឆ្នាំ​២០១១? ពួកគេ​ក្លាយជា​ក្រុម​គំរាម​ដ៏​គ្រោះថ្នាក់​ក្នុង​រយៈពេល មួយ ដែល​ក្រុម​ប្រេ​ស៊ី​ល​និង​ក្រុម​អា​ហ្ស​ង់​ទីន​ចាប់ផ្តើម​ធ្លាក់​ទម្រង់​លេង​របស់ខ្លួន​ខ្លាំង​។

​ដោយសារតែ​ក្រុម​ខ្លាំង​ទាំងពីរ​មិនបាន​ឈ្នះ​ពាន​ក្របខណ្ឌ Copa America តាំងពី​ឆ្នាំ ២០០៧ ដូច្នេះ​វា​អាចជា​ឱកាស​សម្រាប់​ក្រុម​ដូចជា​អ៊ុយ​រូ​ហ្គា​យ​នេះ ប្រសិនបើ​ពួកគេ អាច ឆ្លង​ផុត​ក្រុម​ប៉េ​រូ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ចុង​សប្តាហ៍​នេះ​។

​អ៊ុយ​រូ​ហ្គា​យ​មាន​ក្រុម​មួយ​ដែលមាន​សមត្ថភាព​លើក​ពាន ជាពិសេស​ដោយសារតែ ពួកគេ​មាន​កីឡាករ​ឆ្នើមៗ​ដូចជា អេ​ឌី​ន​សិន កា​វ៉ា​នី (Edison Cavani) និង ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) លេង​សហការគ្នា​បានល្អ​។ កីឡាករ​ទាំង​ពីរបាន​ដឹកនាំ ក្រុម​ដែល សម្បូរ​ដោយ កីឡាករ​វ័យក្មេង​និង​មាន​ទេពកោសល្យ​។

​ដោយសារតែ​ហេតុផល​នេះ​វា​បាន​ជំរុញ​ឲ្យ​ក្រុម​មួយ​នេះ​អាច​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ អំឡុង​ការប្រកួត​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​កាលពី​រដូវក្តៅ​ឆ្នាំមុន ចំណែក​នៅពេល នេះ ពួកគេ​ក៏មាន​លទ្ធភាព​ឡើងមក​ដល់​វគ្គ​៨​ក្រុម​នៅ​ក្របខណ្ឌ Copa America ។

​ក្រុម​ប៉េ​រូ មានបំណង​ធ្វើ​ឲ្យ​ក្រុម​នេះ​ខកចិត្ត ប៉ុន្តែ​វា​ពិបាក​នឹង​ដឹងថា តើ​ពួកគេ​មាន សមត្ថភាព​ធ្វើបែបនេះ​ដែរឬទេ​។​ក្រុម​នេះ​អាច​បោះជំហាន​ដ៏​វែង​បន្ទាប់ពី​យកឈ្នះ​ក្រុម​បូ​លី​វី​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​ពួកគេ​លេង​មិន​បានល្អ​ទេ​ក្នុង​ពីរ​ប្រកួត​បន្ទាប់​។

​ក្រុម​ប៉េ​រូ ចាប់ផ្តើម​ប្រកួត​ដំបូង​ស្មើ​០-០ ជាមួយ​ក្រុម​វ៉េ​ណេ​ហ្សូ​អេ​ឡា ស្របពេល​បន្ត ចាញ់​ក្រុម​ប្រេ​ស៊ី​ល ៥-០ ។ ក្រុម​ប៉េ​រូ​ឆ្លង​មកដល់​វគ្គ​នេះ​ទាំង​ត្រដាបត្រដួស​បំផុត ខណៈពេល ពួកគេ​ហាក់ដូចជា​បាត់បង់​ទំនុកចិត្ត​នៅក្នុង​ការប្រកួត​។

​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​ជាង​នៅក្នុង​ជំនួប​នេះ​៕

​ទស្សន​: Uruguay 2-0 Peru