កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី ០៣ ខែកក្កដា ឆ្នាំ ២០១៩

458
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America 2019
Chilie Vs Peru
​ក្រុម​ប៉េ​រូ​ពិតជា​ធ្វើ​បានល្អ​មែនទែន ដោយ​ពួកគេ​អាច​ទប់ទល់​និង​បន្ត​យកឈ្នះ​ក្រុម អ៊ុយ​រូ​ហ្គា​យ​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​អំឡុងពេល​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្របខណ្ឌ Copa America ។​
​ ​
​ក្រុម​ប៉េ​រូ ធ្លាប់​លើក​ពាន​ជើងឯក​ក្របខណ្ឌ Copa America លើកដំបូង​តាំងពី ឆ្នាំ​១៩៧៥ ប៉ុន្តែ​ការប្រកួត​ជាមួយ​ក្រុម​ជាមួយ​ក្រុម​ស៊ី​លី​ប្រាកដជា​ត្រូវការ​អ្វីដែល​ប្លែក​ជាង​មុន​និង​ច្បាស់លាស់​ជាង​មុន​។ ក្រុម​ប៉េ​រូ ប្រហែលជា​មិនអាច​ពឹងផ្អែក​តែ​លើ​ប្រព័ន្ធ​ការពារ តែមួយ​មុខ​នោះទេ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ មានន័យថា​វា​គឺជា​រឿង គ្រោះថ្នាក់ បំផុត​ដែល​មិនអាច​រកបាន​គ្រាប់​បាល់​នៅ​វគ្គ​នេះ​។​
​ ​
​ចំណែក​ក្រុម​ស៊ី​លី​វិញ​មិនសូវ​ជាមាន​បញ្ហា​កីឡាករ​របួស​នោះទេ ហើយ​ពួកគេ​ប្រាកដ ជា​ត្រៀមខ្លួន​បានល្អ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ​។ ក្រុម​ស៊ី​លី​បាន​ឡើងមក​ដល់ វគ្គ​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម​កូ​ឡុំ​ប៊ី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ទាំង​ប្រផិត ប្រ​ផើយ​ដែរ​។​
​ ​
​អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ជាតា​រា​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទាត់ បាល់​កាត់សេចក្តី ដើម្បី​យកឈ្នះ​ក្រុម​កូ​ឡុំ​ប៊ី​។ ទោះបីជា​យ៉ាងណា​អំឡុង​ការប្រកួត នៅ​រដូវ​កាល​ឆ្នាំ​២០១៩ នេះ ក្រុម​ស៊ី​លី​ក៏មាន​បញ្ហា​ប្រឈម​ខ្លាំង​ណាស់ដែរ​ហើយ សង្ឃឹមថា ពួកគេ​នឹងធ្វើ​បានល្អ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Copa America ៕
​ទស្សន​: Chile 2-0 Peru