កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ៦ ខែ កក្កដា ឆ្នាំ ២០១៩

470
ចែករម្លែក

•​ ​ក្របខណ្ឌ Copa America 2019
(02:00) Argentina vs Chile
​វិភាគ​ការប្រកួត​

​ក្រុម​អា​ហ្ស​ង់​ទីន​និង​ស៊ី​លី​នឹង​ប្រជែង​គ្នា​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ក្របខណ្ឌ Copa America ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​ពេលនេះ ពួកគេ​ត្រូវ​ប្រជែង​គ្នា យក តំណែង​លេខ​៣ មិនមែន​យកពាន​ជើងឯក​នោះទេ​។

​វា​គួរតែ​ជា​ឱកាស​របស់​ពួកគេ​ដែល​ត្រូវ​ឡើងមក​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ពួកគេ ចាញ់​គូប្រកួត​រៀងខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ជួបគ្នា​យក​តំណែង​លេខ​៣​វិញ​។

​ក្រុម​អា​ហ្ស​ង់​ទីន​ជា​ក្រុម​ដ៏​គ្រោះថ្នាក់​មួយ​ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​។ ក្រុម​នេះ​ប្រកួត​ចាញ់​ក្រុម​ប្រេ​ស៊ី​ល​២-០ និង​បានបញ្ចប់​ក្តីសង្ឃឹម​របស់ ខ្លួន ក្នុងការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៥​ក្នុង​៦​រដូវ​កាល​ចុងក្រោយ​នៃ​ក្របខណ្ឌ Copa America ។

​ក្រុម​អា​ហ្ស​ង់​ទីន​ហាក់ដូចជា​គ្មាន​យីអ៊ុន​សោះ បើទោះបី​ជាមាន​កីឡាករ​ឆ្នើម​ដូចជា ម៉េ​ស​ស៊ី ចូលរួម​ក្នុង​ក្រុម​ក៏ដោយ ហើយ​វា​ក៏​ហាក់ដូចជា​គ្មាន​សំណាង​ក្នុង​ការលើក​ពាន ផងដែរ​សម្រាប់ ម៉េ​ស​ស៊ី ដែល​តែងតែ​ប្រាថ្នា​ចង់​លើក​ពាន​ជើងឯក​ជាមួយ​ក្រុម​ជម្រើស ជាតិ នោះ​។

​ចាំ​មើលថា តើ​ពួកគេ​មាន​យុទ្ធសាស្ត្រ​យ៉ាងណា ដើម្បី​បំបាក់​ក្រុម​ស៊ី​លី នៅក្នុង​ជំនួប លើក​នេះ​។

​វា​ពិតជា​រឿង​ភ្ញាក់ផ្អើល​មែនទែន​នៅពេល​ក្រុម​ខ្លាំង​ដូចជា​ស៊ី​លី​នេះ​បែរជា​ចាញ់​ក្រុម​ប៉េ​រូ ៣-០ យ៉ាង​អាម៉ាស់ ស្របពេល​ពួកគេ​អាច​នឹង​មានឱកាស​ក្លាយជា ប្រទេស​ទី​២​ដែល លើក​ពាន Copa America បី​លើក​ជាប់​គ្នា ប្រសិនបើ​អាច​ឆ្លង​ផុត​រយៈពេល​៩០​នាទី​ចុង ក្រោយ​។

​ក្រុម​ស៊ី​លី​ធ្លាប់​លើក​ពាន​ជើងឯក​កាលពី​ឆ្នាំ ២០១៥​និង​២០១៦​ជាប់​គ្នា បន្ទាប់ពី​ពួកគេ មិនដែល​លើក​ពាន​នេះ​សោះ​ពីមុនមក ហើយ​ពួកគេ​ឈាន​ជើង​ចូលរួម ព្រឹត្តិការណ៍ នេះ​ប្រកបដោយ​ទំនុកចិត្ត​និង​មានប្រៀប​ឈ្នះ ប៉ុន្តែ​បែរជា​ចាញ់​ក្រុម​ដែល​មិន​ធ្លាប់ ឡើងដល់ វគ្គ​ផ្តាច់ព្រ័ត្រ​តាំងពី​ឆ្នាំ​១៩៧៥​នោះ​ទៅវិញ​។

​ការយក​ឈ្នះ​ក្រុម​កូ​ឡុំ​ប៊ី​ទាំង​ប្រផិតប្រផើយ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បានបង្ហាញ​ពី​ភាព​ទ្រុឌទ្រោម​នៃ​ក្រុម​នេះ ប៉ុន្តែ​បរាជ័យ​ចុងក្រោយ​បំផុត​នេះ​អាច​មានន័យថា នេះ​គឺជា សញ្ញា ពិតប្រាកដ ដែល​បង្ហាញថា ក្រុម​នេះ​សម្បូរ​ដោយ​កីឡាករ​វ័យ​ចំណាស់ ដែលមាន​កីឡាករ មិនតិចជាង​៦​នាក់​ទេ​ដែល​លេង​ជម្រើសជាតិ​បាន​ជាង​១០០​ដង​។

​ទោះបីជា​យ៉ាងណា អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ដែល​កំពុង​លេង​ឲ្យ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​មិត្ត​រួម​ក្រុម​មិនអាច​រកបាន​គ្រាប់​បាល់​ទេ ហើយ បរាជ័យ​ដោយសារ​ក្រុម​ប៉េ​រូ គឺជា​បរាជ័យ​លើក​ទី​៣​ជាប់​គ្នា ដែល​ក្នុងនោះ​ពួកគេ ខកខាន​មិន​រក​គ្រាប់​បាល់​។

​ចាំ​មើលថា តើ​ក្រុម​វ័យ​ចំណាស់​នេះ​អាចធ្វើ​បានល្អ​កម្រិតណា​នៅពេល​ជួប​ជាមួយ ក្រុម​អា​ហ្ស​ង់​ទីន ដែល​កំពុងតែ​ស្រេកឃ្លាន​ជ័យជម្នះ​ផងដែរ​នោះ​៕
ទស្សន​: Argentina 3-2 Chile