• ក្របខណ្ឌ English Premier League រដូវកាល២០១៧/១៨
(18:30) Everton vs Liverpool
(21:00) Bournemouth vs Crystal Palace
(21:00) Brighton Hove Albion vs Huddersfield Town
(21:00) Leicester vs Newcastle
(21:00) Stoke vs Tottenham Hotspur
(21:00) Watford vs Burnley
(21:00) West Brom vs Swansea
(23:30) Manchester City vs Manchester United
គូល្អប្រចាំសប្តាហ៍
Manchester City vs Manchester United
មានការប៉ាន់ប្រមាណច្រើនខែមកហើយ ប៉ុន្តែនៅចុងសប្តាហ៍នេះ គួរតែអាចបញ្ជាក់បានថា ម៉េនឆេស្ទ័រ ស៊ីធីគឺជាម្ចាស់ពានក្របខណ្ឌព្រីមីញ៉េលីកយ៉ាងពិតប្រាកដហើយ។ ពួកគេចាប់ផ្តើម ការប្រកួតចុងសប្តាហ៍នេះដោយមាន១៦ពិន្ទុដាច់នៅលើកំពូលតារាង។ ក្រុមស៊ីធីពិតជាលេង បានល្អជាងគូប្រកួតរបស់ខ្លួន ហើយត្រូវការត្រឹមតែ១២គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបង្គ្រប់១០០គ្រាប់
នៅក្របខណ្ឌព្រីមីញ៉េលីកនៅ រដូវកាលនេះ ហើយរកបាន១៦ពិន្ទុក្នុង៧ប្រកួតចុងក្រោយ។
ការប្រកួតនេះគឺជាក្តីសុបិនរបស់ក្រុមស៊ីធី ខណៈពួកគេកំពុងស្វះស្វែងរកឱកាសឈ្នះក្រុម យូណាយធីត ដើម្បីលើកពានជើងឯក។ អ្នកគាំទ្ររបស់ម៉េនឆេស្ទ័រយូណាយធីតបានគិតរួច ទៅហើយថា ស៊ីធីនឹងលើកពាន ហើយនឹងរង់ចាំមើលខ្សែប្រយុទ្ធ អាក្វេរ៉ូរកគ្រាប់បាល់ ចុងក្រោយរបស់ខ្លួន។
ក្រុមស៊ីធីលេងមិនដែលចាញ់ទេក្នុង៨ប្រកួតចុងក្រោយ ហើយមិនទាន់ចាញ់ការប្រកួតក្នុងទឹកដី នៅឡើយទេ ចាប់តាំងពីខែធ្នូឆ្នាំ២០១៦មក។ ទម្រង់លេងនាពេលថ្មីៗនេះយូណាយធីត ទទួលបាន៧ពិន្ទុក្នុងចំណោមពិន្ទុសរុប៩ ហើយពួកគេត្រូវការ៣ពិន្ទុទៀតនៅថ្ងៃអាទិត្យនេះ។
ម៉េនឆេស្ទ័រ យូណាយធីតចង់ធ្វើឲ្យខូចពិធីជប់លៀងរបស់ស៊ីធី ហើយនឹងព្យាយាមអស់ ពីសមត្ថភាព ដើម្បីរក្សាចំណាត់ថ្នាក់ទី២។ ប្រសិនបើ Liverpool យកឈ្នះក្រុម Everton នៅថ្ងៃសៅរ៍នេះ ពួកគេនឹងធ្លាក់មកលេខរៀងទី៣។
ចំណាត់ថ្នាក់ទី២គឺជាការបញ្ចប់ដ៏ល្អបំផុតរបស់ពួកគេ ចាប់តាំងពីការចាកចេញរបស់លោក អាឡិក ហ្វឺហ្គូសិន (Alex Ferguson) ប៉ុន្តែក្រុមរបស់លោក ម៉ូរីញ៉ូ នឹងត្រូវប្រឹងប្រែង ដើម្បីប្រជែងជាមួយក្រុមស៊ីធី។ ក្រុមយូណាយធីតមានទម្រង់លេងល្អក្នុងទឹកដីនៅរដូវកាលនេះ ប៉ុន្តែបច្ចុប្បន្ន ពួកគេចាញ់ក្រុមស៊ីធី១៤ពិន្ទុ ។
ពួកគេចាញ់២ប្រកួតក្នុងចំណោមបីប្រកួតចុងក្រោយ។ ចាំមើលថា តើក្រុមណាមួយធ្វើបាន ល្អជាង។ មជ្ឈដ្ឋានខ្លះអះអាងថា លោក ម៉ូរីញ៉ូ នឹងដាក់ឡានក្រុងនៅមុខទីនៅចុងសប្តាហ៍នេះ ប៉ុន្តែស៊ីធីមានសមត្ថភាពអាចទម្លុះខ្សែការពារយូណាយធីតបាន៕
ទស្សន: Manchester City 3-0 Manchester United
• ក្របខណ្ឌ German Budesliga រដូវកាល ២០១៧/១៨
(20:30) Augsburg vs Bayern Munchen
(20:30) Borussia Monchengladbach vs Hertha Berlin
(20:30) Freiburg vs Wolfsburg
(20:30) Koln vs Mainz
(23:30) Hamburg vs Schalke 04
គូរល្អប្រចាំសប្តាហ៍
Augsburg vs Bayern Munich
ក្រុម Bayern Munich និងក្រុម Augsburg បានជួបគ្នាជាលើកទី២ក្នុងរយៈពេលបួនថ្ងៃ នៅក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៍នេះ។ Bayern Munich បានយកឈ្នះក្រុម Augsburg ៣-១ នៅក្នុងទឹកដីនៅពហុកីឡាដ្ឋាន Allianz Arena ដើម្បីឡើងមកជុំទី៣ នៃការប្រកួតដណ្តើមពាន DFP Pokal ។
ក្រុម Bayern Munich ហាក់ដូចជាបានស្តាទម្រង់លេងរបស់ខ្លួនឡើងវិញ ហើយជ័យជម្នះនេះ គឺជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ពួកគេ។ ចំណែកក្រុម Augsburg វិញធ្វើមិនបានល្អទេ ហើយបួនប្រកួតចុងក្រោយនេះ អត់ឈ្នះមួយប្រកួតសោះ។ ក្តីសង្ឃឹមថា ឈ្នះការប្រកួតនោះ វាហាក់ដូចជាឆ្ងាយពេកណាស់សម្រាប់ក្រុម Augsburg ។
ក្រុម Augsburg មិនសូវទទួលបានជោគជ័យទេនៅពេលពួកគេជួបជាមួយក្រុម Bayern Munich បើធៀបនឹងជំនួបជាមួយក្រុមផ្សេងៗ។
សម្រាប់ការប្រកួតនេះ ក្រុម Bayern Munich គឺជាក្រុមដែលមានប្រៀបឈ្នះ ដោយផ្អែកលើក ម្លាំងប្រយុទ្ធនិងប្រព័ន្ធការពារល្អ។ ចាំមើលថា តើក្រុម Bayern Munich អាចធ្វើបានល្អ កម្រិតណា៕
ទស្សន: Augsburg 0-3 Bayern Munich
• ក្របខណ្ឌ Italian Serie A រដូវកាល ២០១៧/១៨
(20:00) Benevento vs Juventus
(23:00) Roma vs Fiorentina
(23:00) Spal vs Atalanta
(01:45) Sampdoria vs Genoa
គូល្អប្រចាំសប្តាហ៍
Benevento vs Juventus
ស្របពេលក្តីសង្ឃឹមនៅក្របខណ្ឌឆេមពានលីកចាប់ផ្តើមស្ថិតក្នុងស្ថានភាពមិនល្អ ក្រុម Juventus ប្រាកដជាបោះបង់ចោលរឿងខកចិត្តទាំងនេះ ខណៈពេលពួកគេត្រូវធ្វើដំណើរ ទៅប្រឈមមុខជាមួយក្រុមបាតតារាង Benevento នៅរសៀលថ្ងៃសៅរ៍នេះ។
ក្រុម Juventus រក្សាស្ថិតិមិនដែលចាញ់នេះ យូរមកហើយនៅក្នុងការប្រកួតក្របខណ្ឌ កំពូលរបស់អឺរ៉ុប ប៉ុន្តែទើបបញ្ចប់ស្ថិតិនេះកាលពីថ្ងៃអង្គារ នៅពេលពួកគេត្រូវក្រុម Real Madrid យកឈ្នះ៣-០ នៅជើងទី១។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅជើងទី២សប្តាហ៍ក្រោយ។
ក្រុម Juventus នៅឈរនៅលើកំពូលតារាងក្របខណ្ឌ Serie A នៅឡើយហើយឈាន ចូលវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Coppa Italia។ ពួកគេពិតជាចង់រក្សាស្ថិតិជាក្រុមកំពូល នៅតំបន់អឺរ៉ុប។
ក្រោយចាញ់ក្រុម Real Madrid ក្រុម Juventus នឹងព្យាយាមបង្កើតស្ថិតិល្អសម្រាប់ការ ប្រកួតក្នុងលីកនៅរដូវកាលនេះ។ ពួកគេយកឈ្នះក្រុម AC Milan កាលពីចុងសប្តាហ៍មុន ហើយចង់បន្ថែមការនាំមុខគូប្រជែង Napoli តាមរយៈការយកប្រៀបឈ្នះលើក្រុមបាតតារាង Benevento ។
មើលទៅក្រុម Benevento មិនមែនជាដៃគូរបស់ក្រុម Juventus ទេក្នុងការប្រកួតនេះ ប៉ុន្តែពួកគេនឹងព្យាយាមកាត់បន្ថយការខូចខាតច្រើនតាមដែលអាចធ្វើទៅបាន៕
ទស្សន: Benevento 0-2 Juventus
• ក្របខណ្ឌ Spanish La Liga រដូវកាល ២០១៧/១៨
(18:00) Alaves vs Getafe
(21:15) Celta Vigo vs Sevilla
(23:30) Real Betis vs Eibar
(01:45) Barcelona vs Leganes
• ក្របខណ្ឌ French Ligue 1 រដូវកាល ២០១៧/១៨
(22:00) Monaco vs Nantes
(01:00) Amiens vs Caen
(01:00) Angers vs Strasbourg
(01:00) Bordeaux vs Lille
(01:00) Guingamp vs Troyes
(01:00) Toulouse vs Dijon
ប្រែសម្រួល: ពិសិដ្ឋ