កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ១០ ខែ សីហា ឆ្នាំ ២០១៩

254
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(18:30) West Ham vs Manchester City
(21:00) Bournemouth vs Sheffield Utd
(21:00) Burnley vs Southampton
(21:00) Crystal Palace vs Everton
(21:00) Watford vs Brighton
(23:30) Tottenham Hotspur vs Aston Villa

គូ​ល្អ​ប្រចាំ​សប្តាហ៍​
West Ham vs Manchester City
​ ​
ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​ពួកគេ​ត្រូវធ្វើ​ដំណើរ​ទៅ​ក្លឹប West Ham នៅ​ថ្ងៃ​សៅរ៍​។​
​ ​
ក្រុម​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​បាន​លើក​ពាន​ដោយ​នាំមុខ​ក្រុម Liverpool តែ​១​ពិន្ទុ​ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន ហើយ​ស៊ី​ធី​ចង់​ធ្វើ​ឲ្យ​ប្រាកដថា គ្មាន​ចន្លោះប្រហោង​សម្រាប់​ការចាប់ផ្តើម​ដ៏​យឺតយ៉ាវ​ទៀត​ទេ បន្ទាប់ពី​ការប្រកួតប្រជែង​ដ៏​តឹងតែង​។​
​ ​
ម៉េ​ន​ឆេ​ស្ទ័​រ ស៊ីធ នឹង​ជួប​ជាមួយ​ក្រុម West Ham ហើយ​ជា​តេស្ត​ដ៏​សំខាន់​មួយ​នៅ​រដូវ​កាល​ថ្មី​នេះ ដើម្បី​បង្ហាញថា តើ​ពួកគេ​មាន​កម្លាំង​ខ្លាំង​ប៉ុណ្ណា​។​
​ ​
​វា​ជា​ឱកាស​ធំ​មួយ​សម្រាប់​ក្រុម​ស៊ី​ធី ដើម្បី​បង្ហាញថា ពួកគេ​គឺជា​ក្រុម​ខ្លាំង​ពិតប្រាកដ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ពួកគេ​មិនអាច​មើលស្រាល​ក្រុម West Ham ផងដែរ ដោយសារ​កន្លងមក​ក្រុម​នេះ​ធ្លាប់​យកឈ្នះ​ក្រុម​ខ្លាំង​ច្រើន​ដែរ​។​
​ ​
ឡឺ​រ៉​យ សេន (Leroy Sane) មាន​បញ្ហា​របួស​ក្បាលជង្គង់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Liverpool ដើម្បី​ដណ្តើមពាន Community Shield ប៉ុន្តែ​សម្រាប់​ការប្រកួត​នេះ ។ ចាំ​មើលថា តើ​ក្រុម​ស៊ី​ធី​នឹងធ្វើ​បានល្អ​ប៉ុណ្ណា​ក្នុងការ​ប្រកួត​នេះ​៕

ទស្សន​: West Ham 0-2 Manchester City
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(22:30) Marseille vs Reims
(01:00) Angers vs Bordeaux
(01:00) Brestois vs Toulouse
(01:00) Dijon vs Saint Etienne
(01:00) Montpellier vs Rennes
(01:00) Nice vs Amiens