កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩

321
ចែករម្លែក

•​ ​ក្របខណ្ឌ​អង់គ្លេស English Premier League រដូវ​កាល​២០១៩ / ២០២០
(18:30) Arsenal vs Burnley
(21:00) Aston Villa vs Bournemouth
(21:00) Brighton vs West Ham
(21:00) Everton vs Watford
(21:00) Norwich vs Newcastle [
(21:00) Southampton vs Liverpool
(23:30) Manchester City vs Tottenham Hotspur
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Arsenal vs Burnley

​ក្រុម Arsenal និង​ក្រុម Burnley ត្រូវ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ជំនួប​បើកឆាក​ស្របពេល ក្រុម Burnley មិន​ធ្លាប់​យកឈ្នះ​ក្រុម Arsenal អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ចំណែក​ក្រុម Arsenal វិញ​បាន​យកឈ្នះ​ក្រុម Burnley ១០​លើក​និង​មិន​ធ្លាប់​ចាញ់​ទេ ក្នុង​១២​ប្រកួត​ជាប់​គ្នា​។​

​ក្រុម Burnley អាច​យកឈ្នះ​ក្រុម Arsenal មួយ​លើក​កាលពី​ឆ្នាំ​២០០៨​ហើយ​ជំនួប​នៅ លើ​ទឹកដី​របស់​ក្រុម Arsenal វា​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុម Burnley ខណៈពេល​ក្រុម Arsenal ទើបនឹង​ជួប​បរាជ័យ​១​លើក​គត់ ក្នុង​១៨​ប្រកួត​ក្នុង​លី​ក​។​

​ក្រុម Arsenal អាច​រកបាន​គ្រាប់​បាល់​ក្នុង​១៣​ប្រកួត​ចុងក្រោយ​ប៉ុន្តែ​ក៏​របូត​គ្រាប់​បាល់​ផង ដែរ​ក្នុង​១២​ប្រកួត ចំណោម​១៥​ប្រកួត​ចុងក្រោយ​។ ពួកគេ​រកបាន​ជ័យជម្នះ​៨​លើក​ក្នុង ចំណោម​១៥​ប្រកួត​ក្នុង​លី​ក ប៉ុន្តែ​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​៥​លើក​ក្នុង​១៥​ប្រកួត​ក្នុង​ទឹកដី នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​ស្ថិតិ​របស់​ក្រុម Burnley នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មិនសូវ​ល្អ​ទេ​ស្របពេល​ពួកគេ​អាច រកបាន​ជ័យជម្នះ​ត្រឹម​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ក្នុង​លី​ក​។ ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត ៣​លើក​ក្នុង​១៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​នៅក្រៅ​ទឹកដី​ពួកគេ​អាច​រកបាន​ជ័យ ជម្នះ​៤​លើក ក្នុងចំណោម​២១​ប្រកួត​ក្នុង​លី​ក​។​
​ ​
​ចាំ​មើលថា តើ​ក្រុម Arsenal មានសំណាង​យកឈ្នះ​ក្រុម Burnley ដែរ​ឬ​យ៉ាងណា ស្របពេល​ក្រុម Burnley ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ក្រុម​ខ្លាំង​៕
​ទស្សន​: Arsenal 3-1 Burnley
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(22:30) Nantes vs Marseille
(01:00) Amiens vs Lille
(01:00) Bordeaux vs Montpellier
(01:00) Metz vs Monaco
(01:00) Nimes vs Nice [
(01:00) Toulouse vs Dijon

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Nantes vs Marseille

​ក្រុម Nantes បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​ទទួលបាន​ជ័យជម្នះ​៤​លើក ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ និង​ឈ្នះ​៩​លើក​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ និង​ចាញ់​៣​ប្រកួត​។​
​ ​
​ក្នុង​ទឹកដី​ក្រុម​នេះ​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ និង​រក បាន​១៣​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ក្នុង​ទឹកដី​។​

​ផ្ទុយទៅវិញ ក្រុម Marseille រកបាន​ជ័យជម្នះ​៤​លើក​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ និង​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​ប្រកួត​ប៉​ណ្ណោះ​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​។ ពួកគេ រកបាន​១០​គ្រាប់​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ និង​អាច​រកបាន​ជ័យជម្នះ​ត្រឹម​៥ ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ទោះបីជា​យ៉ាងណា វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ពួកគេ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់ សោះ​ក្នុង​៣​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​មិនអាច​រក្សា​ឃ្លី​ន​ស៊ីត​ទេ​ក្នុង​៨​ប្រកួត​ចុង ក្រោយ​នៅក្នុង​លី​ក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Nantes 1-2 Marseille
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(22:00) Celta Vigo vs Real Madrid
(00:00) Valencia vs Real Sociedad
(02:00) Leganes vs Osasuna
(02:00) Villarreal vs Granada

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Celta Vigo vs Real Madrid

​ក្រុម Real Madrid មិនទាន់​ឈ្នះ​ពាន​ជើងឯក​នៅ​ក្របខណ្ឌ La Liga នៅឡើយ​ទេ​ចាប់ តាំងពី​ឆ្នាំ​២០១៧​មក ។ កាលពី​រដូវ​កាល​មុន​គឺជា​យុទ្ធនាការ​ដ៏​ខកចិត្ត​បំផុត​សម្រាប់ ពួកគេ ខណៈ​ពួកគេ​អាច​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​៣ នៅលើ​តារាង​ក្របខណ្ឌ La Liga និង​បាត់បង់​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​ផងដែរ​។​

​ពួកគេ​បានបញ្ចប់​កាលពី​រដូវ​កាល​មុន​ដោយ​ចាញ់​ក្រុម Barcelona១៩​ពិន្ទុ​និង​ចាញ់​១២ ប្រកួត​ក្នុង​លី​ក​។ គ្មានអ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ក្លឹប​នេះ​បាន​ចំណាយ​ច្រើនលើក កីឡាករ​ថ្មី​រួមមាន​កីឡាករ អេ​ឌិន ហា​ហ្សា​ដ លូ​កា ចូ​វី​ច ហ្វឺ​ឡែ​ន ម៉េ​ន​លី និង រ៉ូ​ឌ្រី​ហ្គោ​។​

​ក្លឹប Real Madrid បាន​ចំណាយ​ប្រាក់ ៣០០​លាន​ផោន និង​អាច​ចំណាយ​ច្រើនជាង​នេះ ប្រសិនបើ​ពួកគេ​អាច​នាំយក​កីឡាករ នី​ម៉ា ឬ គ្រី​ស្ទៀ​ន អេ​រិ​កសិន​។ បញ្ហា​របស់​ពួកគេ បន្ត​កើតមាន អំឡុងពេល​ប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល រួមទាំង​បរាជ័យ ៧-៣ ដោយ សារ​ក្រុម Atletico Madrid នៅ​ក្របខណ្ឌ International Champions Cup ផងដែរ​។

​ចំណែក​ក្រុម Celta Vigo វិញ ស្ទើរតែ​ធ្លាក់​ទៅហើយ​កាលពី​រដូវ​កាល​មុន​។ ពួកគេ​បាន បញ្ចប់​ត្រឹម​៤​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។ ពួកគេ​ចាញ់​១៧​ប្រកួត​នៅ​រដូវ​កាល​ឆ្នាំ ២០១៨/១៩ ដោយ​ចាញ់​៦​ប្រកួត​នៅក្នុង​ទឹកដី​របស់ខ្លួន​។​

​ទម្រង់​លេង​នៅក្រៅ​ទឹកដី​មាន​ភាព​រីកចម្រើន​ច្រើន​នៅ​រដូវ​កាល​នេះ​បន្ទាប់ពី​ចាញ់​១១ ប្រកួត​កាលពី​រដូវ​កាល​មុន​។ ពួកគេ​ទទួលបាន​ជោគជ័យ​ខ្លះ​អំឡុង​ការប្រកួត​កម្តៅ សាច់ដុំ ប៉ុន្តែ​បានបញ្ចប់​ដោយ​ចាញ់​ក្រុម Tenerife និង Lazio ។​
​ ​
​ក្រុម Celta ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​របស់ខ្លួន​កាលពី​រដូវ កាល​មុន​។ ចំណែក​ក្រុម Madrid មាន​ស្ថិតិ​ល្អជា​មួយ​ដៃគូ​មួយ​នេះ​ដោយមាន​ការ ទាត់​បញ្ចូល​ទី​១៨ គ្រាប់​ក្នុងជំនួប​៥​ប្រកួត​ចុងក្រោយ​។ ចាំ​មើលថា តើ​ក្រុម​មួយណា​មាន សំណាង​រកបាន​៣​ពិន្ទុ​ក្នុងជំនួប​បើកឆាក​នេះ​៕
​ទស្សន​: Celta Vigo 2-3 Real Madrid
•​ ​ក្របខណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(20:30) B. Dortmund vs Augsburg
(20:30) B.Leverkusen vs Paderborn 07
(20:30) Freiburg vs FSV Mainz 05
(20:30) Werder Bremen vs Fortuna Dusseldorf
(20:30) Wolfsburg vs Koln
(23:30) Borussia Monchengladbach vs Schalke 04

#