កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍​ទី ២៤ ខែសីហា ឆ្នាំ ២០១៩

314
ចែករម្លែក

•​ ​ក្របខណ្ឌ​អង់គ្លេស English Premier League រដូវ​កាល ២០១៩-២០២០
(18:30) Norwich vs Chelsea
(21:00) Brighton vs Southampton
(21:00) Manchester Unitedvs Crystal Palace
(21:00) Sheffield Utd vs Leicester
(21:00) Watford vs West Ham
(23:30) Liverpool vs Arsenal
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Liverpool vs Arsenal

​ក្រុម Liverpool ពិតជា​មាន​រដូវ​កាល​ដ៏​មមាញឹក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ពួកគេ​នៅមាន ពេល​សម្រាក​មួយ​សប្តាហ៍ មុន​ចាប់ផ្តើម​ការប្រកួត​នេះ​។ រឿងនេះ​វា​មិនជា​បញ្ហា​នោះទេ ដោយសារតែ​កាលពី​ចុង​សប្តាហ៍​មុន ពួកគេ​ប្រកួត​ជាមួយ​ក្រុម Southampton ត្រឹម ៣ ថ្ងៃ បន្ទាប់​ពីលើ​កពាន European Super Cup នៅ​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល​។​

​ពួកគេ​មាន​ស្ថិតិ​លេង​ល្អ ១០០ ភាគរយ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅ​រដូវ​កាល​នេះ​។ ពួកគេ​ចាប់ផ្តើម​ការប្រកួត​ដំបូង ដោយ​យកឈ្នះ​ក្រុម Norwich ៤-១​ក្នុង​ទឹកដី និង​បន្ទាប់ មក ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម Southampton និង​បន្ត​យកឈ្នះ ២-០ ទៀត​។​
​ ​
នៅ​ចន្លោះ​ការប្រកួត ពីរ​នេះ ក្រុម Liverpool បាន​លើក​ពាន European Super Cup ដោយ​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី ។ ក្រុម Liverpool មិនទាន់ ចាញ់​ការប្រកួត ក្នុង​ទឹកដី​នៅឡើយ​ទេ ក្នុង​ពីរ​រដូវ​កាល ចុងក្រោយ​នេះ​។​ពួកគេ​មិន​ធ្លាប់ ចាញ់​ទេ ក្នុង ៤១ ប្រកួត ក្នុង​ទឹកដី និង​ឈ្នះ ១៥ ប្រកួត ក្នុងចំណោម ១៦​ប្រកួត ចុងក្រោយ​។

​ចំណែក​ក្រុម Arsenal ឈរ​នៅ​លេខ​រៀង​ទី​២ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ចាញ់ ក្រុម Liverpool តែមួយ​គ្រាប់​ប៉ុណ្ណោះ​។ ក្រុម Arsenal ឈ្នះ​ទាំងពីរ​ប្រកួត​ចុងក្រោយ ដោយ​នាំ​មុខដាច់ ១ គ្រាប់​ប៉ុណ្ណោះ លើ​គូប្រកួត​ក្នុង​ពីរ​ប្រកួត​នេះ​។ ក្រុម Arsenal ឈ្នះ​ក្រុម Newcastle United ១-០ នៅក្រៅ​ទឹកដី និង​ឈ្នះ​ការប្រកួត ក្នុង​ទឹកដី លើ​ក្រុម Burnley ២-១ ផងដែរ​។​

​ក្លិប Arsenal ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ថ្មីៗ​ច្រើន នៅ​រដូវក្តៅ​នេះ​ប៉ុន្តែ​ពួកគេ​មិន​មែ ន​សុទ្ធតែ​បានបង្ហាញ​មុខ​ទាំង​នោះទេ​។ ក្រុម Arsenal នឹងត្រូវ​ការពង្រឹង​ស្ថិតិ​នៅក្រៅ ទឹកដី ប្រសិនបើ​ពួកគេ​ចង់​ប្រជែង​យក​កៅអី ក្នុង​ក្រុម​កំពូល​ទាំង​បួន ឬ​យកពាន​នោះ​។​
​ ​
ពួកគេ​មិនទាន់​ឈ្នះ​ការប្រកួត នៅ​ពហុកីឡាដ្ឋាន Anfield នៅឡើយ​ទេ ក្នុង ៧ ឆ្នាំនេះ ហើយ​ឈ្នះ​ត្រឹម ៤​លើក​ប៉ុណ្ណោះ ក្នុង​១៤​ប្រកួត​ក្រៅ​ទឹកដី​។ មើលទៅ​ក្រុម​ម្ចាស់ផ្ទះ Liverpool មានសង្ឃឹម​ឈ្នះ​ច្រើនជាង​៕
​ទស្សន​:Liverpool 3-1Arsenal

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​រដូវ​កាល​២០១៩ / ២០២០
(22:00) Osasuna vs Eibar
(00:00) Real Madrid vs Valladolid
(00:00)Celta Vigo vs Valencia
(02:00)Getafe vs Ath.Bilbao
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Madrid vs Valladolid

​ក្រុម Real Madrid មិនទាន់​ឈ្នះ​ពាន​ក្របខណ្ឌ La Liga​នៅឡើយ​ទេ ចាប់តាំងពី​ឆ្នាំ ២០១៧ ហើយ​អាច​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​៣​កាលពី​រដូវ​កាល​មុន​។ ពួកគេ​ចាប់ផ្តើម រដូវ​កាល​ថ្មី​បានល្អ ដោយ​យកឈ្នះ​ក្រុម Celta Vigo ៣-១​។ ក្នុង​ប្រកួត​នេះ ក្រុម Real មានឱកាស​នាំមុខ ១-០​ដែល​រក​គ្រាប់​បាល់​ដោយ​កីឡាករ បេន​ហ្សេ​ម៉ា និង​បន្ត​យក ឈ្នះ​គូប្រកួត ៣-១​។​
​ ​
អេ​ឌិន ហា​ហ្សា​ដ ខកខាន​ការប្រកួត​នេះ ហើយ ហ្គា​រ៉េត បេ​ល​ចាប់ផ្តើម​ការប្រកួត​នៅ តំបន់​ប្រយុទ្ធ បើទោះបីជា​កីឡាករ​រូបនេះ មាន​បញ្ហា​អំឡុង​ប្រកួត​កម្តៅ​សាច់ដុំ​ក៏ដោយ​។ ជ័យជម្នះ​នេះ​បានបញ្ចប់​ស្ថិតិ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​របស់​ពួកគេ​ក្នុង​លី​ក​កាលពី​ដំណាច់​រដូវ​កាល​មុន ហើយ​វា​ក៏​បញ្ចប់​ស្ថិត​មិនដែល​ឈ្នះ​៥​ប្រកួត​ក្រៅ​ទឹកដី​ផងដែរ​។​
​ ​
ទម្រង់​លេង​ក្នុង​ទឹកដី​កាលពី​រដូវ​កាល​មុន​មាន​បញ្ហា​ខ្លះ ប៉ុន្តែ​ពួកគេ​ចាញ់​តែមួយ​ប្រកួត ប៉ុណ្ណោះ​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។

​ចំណែក​ក្រុម Real Valladolid វិញ​មាន​បញ្ហា ច្រើន​កាលពី​រដូវ​កាល​មុន​ក្នុងការ​ព្យាយាម រក្សា​កៅអី​នៅ​ក្របខណ្ឌ La Liga​។ ក្រុម​ឡើងមក​ថ្មី​នេះ​ត្រូវការ​ស្ថិតិ​ល្អ​ដែល​ពួកគេ​ធ្លាប់ ធ្វើបាន​កាលពីរ​ដំណាច់​រដូវ​កាល និង​បញ្ចប់​រដូវ​កាល​ដោយមាន​៤​ពិន្ទុ​នៅលើ​ក្រុម​បាត តារាង​ទាំងបី​។​

​ពួកគេ​នឹង​សប្បាយចិត្ត​ជាមួយនឹង​ការប្រកួត​បើកឆាក​ក្នុង​លី​កនៅ​រដូវ​កាល​ថ្មី​នេះ​។ ក្រុម Valladolid បាន​យកឈ្នះ​ក្រុម Real Betis ២-១​។ ដំបូង​ឡើយ ក្រុម​ទាំងពីរ​នេះ​មើលទៅ អាច​នឹង​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១​ប៉ុន្តែ​ក្រុម​ភ្ញៀវ​មានឱកាស​នៅ​នាទី​ទី​៨៩​។ ចាំ​មើលថា តើ​ពួកគេ​ធ្វើ​បានល្អ​ប៉ុណ្ណា​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​:Real Madrid 2-0 Valladolid

•​ ​ក្របខណ្ឌ​អ៊ីតាលី​Serie A​រដូវ​កាល​២០១៩ / ២០២០
(23:00)Parma vs Juventus
(01:45)Fiorentina vs Napoli
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Parma vs Juventus

​ក្រុម Juventus ទើបនឹង​ឈ្នះ​ពាន​ក្របខណ្ឌ Serie A ក្នុង​៨​រដូវ​កាល​ចុងក្រោយ​នេះ​។ កាលពី​ឆ្នាំមុន ពួកគេ​បន្ត​ស្ថិតិ​មិនដែល​ចាញ់​និង​នាំ​មុខដាច់​គូប្រកួត​ក្នុង​លី​ក​តែម្តង​។​
​ ​
ពួកគេ​ឈ្នះ​ពាន​តាំងពី​មិនទាន់​បញ្ចប់​ការប្រកួត​ស្រួល​បួ​លុំ​។ បើទោះបីជា​ពួកគេ​ធ្វើបាន ល្អ​បែបនេះ​ក៏ដោយ ក៏​ពួកគេ​មិនទាន់​មានសំណាង​លើក​ពាន​ជើងឯក​ក្របខណ្ឌ​ឆេ​ម ពាន​លី​ក​ដែរ​ហើយ​ពាន​នេះ​នៅតែ​ជា​ពាន​សំខាន់​ដែល​ពួកគេ​ត្រូវការ​បំផុត​នៅ​រដូវ​កាល នេះ​។​

​មកដល់ពេលនេះ ក្លឹប Juventus បាន​ចំណាយ​ប្រា​ក់ជាង​១៥០​លាន​ផោន​រួចមក ហើយ​លើ​កីឡាករ​ថ្មីៗ​នៅ​រដូវក្តៅ​នេះ​។ កីឡាករ​ថ្មីៗ​រួមមាន ម៉ា​ធី​ស ដឺ ឡាយ​ត្រូវបាន ផ្ទេរ​ពី​ក្លឹប Ajax ក្នុងតម្លៃ ៧៦,៩៥​លា​ផោន ដា​នី​ឡូ ផ្ទេរ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ផ្ទេរ គ្រី​ស្ទៀ​ន រ៉ូ​ម៉េ​រ៉ូ ពី​ក្លឹប Genoa ។​
​ ​
​ទោះបីជា​យ៉ាងណា ក៏មាន​កីឡាករ​ខ្លះ​ចាកចេញ​ផងដែរ​។ ក្រុម Juventus មាន​ស្ថិតិ​ល្អ ក្នុង​លី​ក​កាលពី​រដូវ​កាល​មុន ដោយ​ឈ្នះ​១៣​លើក​។ ទម្រង់​លេង​នាពេល​ថ្មីៗ​នេះ អំឡុង​ប្រកួត​ជាមួយ​ក្រុម Parma ពួកគេ​បាន​ត្រឹម​ស្មើ ៣-៣​ក្នុង​ទឹកដី​កាលពី​រដូវ​កាល​មុន និង​ឈ្នះ​ក្រៅ​ទឹកដី ២-១​។​
​ ​
​ក្រុម Parma បានបញ្ចប់​នៅ​លេខ​រៀង​ទី​១៤​នៅ​ក្របខណ្ឌ Serie A កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ថា មាន​៣​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។ ពួកគេ​មាន​ស្ថិតិ​លេង​អន់​មែនទែន​នៅពេល បញ្ចប់​រដូវ​កាល​ដោយ​ឈ្នះ​បាន​ត្រឹម​២​ប្រក​យ​ត​ក្នុងចំណោម​១៨​ប្រកួត​ចុងក្រោយ​។​

​ការយក​ឈ្នះ​ក្រុម Fiorentina​ធ្វើ​ឲ្យ​ពួកគេ​មាន​ទឹកចិត្ត​បន្តិច ប៉ុន្តែ​ទម្រង់​លេង​ក្នុង​ទឹកដី កាលពី​រដូវ​កាល​មុន ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​៥​ប្រកួត​។ ក្លឹប Parma មិនបាន ចំណាយ​ច្រើន​ដូច​ក្រុម Juventus ទេ​ក្នុង​ទីផ្សារ​ទិញដូរ​ដោយ​ចំណាយ​ត្រឹម​១០​លាន ផោន​លើ​កីឡាករ​ថ្មី​។

​បើ​ពិនិត្យមើល​ពី​ការចំណាយ​លើ​កីឡាករ​និង​ទម្រង់​លេង​របស់​ក្រុម​ទាំងពីរ​ហាក់ដូចជា​ខុសគ្នា​ឆ្ងាយ​ខ្លាំងណាស់ ហើយ​មើលទៅ Juventus មានសង្ឃឹម​ឈ្នះ​ច្រើន​៕
​ទស្សន​: Parma vs Juventus

•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(01:00) Amiens vs Nantes
(01:00) Angers vs Metz
(01:00) Brestois vs Reims
(01:00) Dijon vs Bordeaux
•​ ​ក្របខណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(20:30) Augsburg vs Union Berlin
(20:30) Fortuna Dusseldorf vs B.Leverkusen
(20:30) FSV Mainz 05 vss Monchengladbach
(20:30) Hoffenheim vs Werder Bremen
(20:30) Paderborn 07 vs Freiburg
(23:30) Schalke 04 vs B. Munchen

#