កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៩

102
ចែករម្លែក

•​ ​ក្របខណ្ឌ Euro រដូវ​កាល 20១៩ / ២០
(20:00) Kosovo vs Czech Republic
(23:00) England vs Bulgaria
(23:00) Iceland vs Moldova
(23:00) Lithuania vs Ukraine
(01:45) France vs Albania
(01:45) Serbia vs Portugal
(01:45) Turkey vs Andorra
​វិភាគ​គូ​ល្អ​
Serbia vs Portugal

​ក្រុម​ព័រ​ទុយ​ហ្គា​ល់​គឺជា​ក្រុម​ជើងឯក​អឺរ៉ុប​និង​ពាន Nations League ប៉ុន្តែ​មិនទាន់​ឈ្នះ ការប្រកួត​ណាមួយ​នៅឡើយ​ទេ​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នៅ​រដូវ​កាល​នេះ​។ ពួកគេ ទើបនឹង​លេង​បាន​ពីរ​ប្រកួត​ប៉ុណ្ណោះ ដោយសារតែ​ពួកគេ​មមាញឹក​ខ្លាំង​នៅ​ក្របខណ្ឌ Nations League ដែល​ពួកគេ​ទើបនឹង​ឈ្នះ​កាលពីដើម​រដូវក្តៅ​នេះ​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់ ជួប​ជាមួយ​ក្រុម​អ៊ុយ​ក្រែ​ន​ក្នុង​ប្រកួត​បើកឆាក​ជម្រុះ​ក្នុង ពូ​ល​សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ហើយ​បាន​ត្រឹម​ស្មើ​។ ចំណែក​ការប្រកួត​ក្នុង​ទឹកដី​ជាមួយ​ក្រុម​ស៊ែ​បី​ពួកគេ​បាន នាំមុខ​មុន​១-០​។​
​ ​
​ពួកគេ​បាន​តាម​ស្មើ​វិញ​នៅ​នាទី​៤២ ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​ស្មើ​១-១​។ ការឈាន​ជើង ចូលរួម​ការប្រកួត​នេះ ក្រុម​ព័រ​ទុយ​ហ្គា​ល់​ចាញ់​ក្រុម​លុច​ហ្ស៊ំ​ប៊ួ​រ​ពីរ​ពិន្ទុ​ដោយ​សល់​ពីរ ប្រកួត​ក្នុង​ដៃ ហើយ​តាម​ពីក្រោយ​ក្រុម​អ៊ុយ​ក្រែ​ន ដែល​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​ដូចគ្នា​។
​ចំណែក​ក្រុម​ស៊ែ​ប៊ី ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល និង​ឈ្នះ​១ ស្មើ​១​និង​ចាញ់​១ ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​។ ក្រុម​នេះ​ហាក់ដូចជា​លេង​មិនសូវ​ស៊ីសង្វាក់​គ្នា​ទេ ហើយ​ចាប់ផ្តើម​បានល្អ ដោយ​ស្មើ​១-១ ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​។​
​ ​
​ពួកគេ​មិន​កសាង​បន្ថែម​លើ​បរាជ័យ​នោះទេ ហើយ​បន្ត​ចាញ់​ក្រុម​អ៊ុយ​ក្រែ​ន ៥-០ ។ ក្រុម​ស៊ែ​ប៊ី ទើប​និង​ឈ្នះ​លើកដំបូង ដោយ​យកឈ្នះ​ក្រុម​លី​ទុយ​អា​នី ៤-១ ដែល​ខ្សែ ប្រយុទ្ធ អា​ឡេ​កសាន​ដា មី​ត្រូ​វី​ច (Aleksandar Mitrovic) រកបាន​ពីរ​គ្រាប់​។​
​ ​
​ក្រុម​ស៊ែ​ប៊ី​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ហើយ​មានតែ​ក្រុម​បែលហ្ស៊ិក​ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​ពួកគេ​។ ចាំ​មើលថា តើ​ក្រុម ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​ក្នុង​រាត្រី​នេះ​៕
​ទស្សន​: Serbia 2-1 Portugal

England vs Bulgaria

ការ​មមាញឹក​ខ្លាំង​នៅ​ក្របខណ្ឌ UEFA Nations League របស់​ក្រុម​អង់គ្លេស​មាន ន័យ​ថា ពួកគេ​ទើបនឹង​បាន​លេង​ពីរ​ប្រកួត​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល Euro 2020 ។​
​ ​
ពួកគេ​នៅតែ​ឈរ​នៅលើ​កំពូល​តារាង បន្ទាប់ពី​ឈ្នះ​ទាំងពីរ​ប្រកួត​រហូតមកទល់ ពេលនេះ​។ ក្រុម​អង់គ្លេស​បានចាប់ផ្តើម​ដោយ​យកឈ្នះ​ក្រុម​សាធារណរដ្ឋ​ឆែក ៥-០ ។​
​ ​
ពួកគេ​បន្ត​យកឈ្នះ​ក្រុម​ម៉ុង​តេ​ណេ​ហ្គ្រោ ៥-១ បើទោះបីជា​របូត​គ្រាប់​បាល់​១​គ្រាប់ នៅ​តង់​ទី​១​ក៏ដោយ​។​
​ ​
៦​ពិន្ទុ​ឆ្លងកាត់​ពីរ​ប្រកួត ហើយ​ពួកគេ​បាន​នាំមុខ​ក្រុម​សាធារណរដ្ឋ​ឆែក​ដែល​នៅ សល់​១​ប្រកួត​ក្នុង​ដៃ និង​មាន​១​ពិន្ទុ​នាំមុខ​ក្រុម​កូ​សូ​វ៉ូ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ និង​សល់​១​ប្រកួត​ក្នុង​ដៃ​។ ក្រុម​អង់គ្លេស​គ្មាន​បញ្ហា​កីឡាករ​មាន​របួស​ច្រើន​ទេ​។​
​ ​
ប៉ុន្តែ​ឱកាស​របស់​ក្រុម​អង់គ្លេស​ក្នុងការ​ជាប់​ទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ Euro 2020 ហាក់ដូចជា​ស្ថិតក្នុង​បញ្ហា​នៅឡើយ​។​
​ ​
ពួកគេ​លេងបួន​ប្រកួត​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ដោយ​ស្មើ​២ ចាញ់​១​ហើយ​លទ្ធផល នេះ​រឹតតែ​កាត់បន្ថយ​ក្តីសង្ឃឹម​របស់​ពួកគេ​បន្ថែមទៀត​ក្នុងការ​ជាប់​ទៅ​វគ្គ​បន្ត​។ ពួកគេ ត្រូវ​ដេញតាម​ពីក្រោយ ដើម្បី​ទទួលបាន​១​ពិន្ទុ​ជាមួយ​ក្រុម​ម៉ុង​តេ​ណេ​ហ្គ្រោ​។​
​ ​
​ចំណែក​ក្រុម​ប៊ុលហ្គារី នាំមុខ​មុន​នៅ​នាទី​ទី​៣ លើ​ក្រុម​សាធារណរដ្ឋ​ឆែក​ប៉ុន្តែ​បាន បញ្ចប់​ដោយ​ចាញ់​២-១ ។ ពីរ​បី​ថ្ងៃក្រោយ បន្ទាប់​ពីនេះ ពួកគេ​នាំមុខ​គូប្រកួត​ជាថ្មីទៀត ប៉ុន្តែ​បែរជា​ចាញ់​ក្រុម​កូ​សូ​វ៉ូ ៣-២​។​
​ ​
ក្រុម​ប៊ុលហ្គារី​លេង​៧​ប្រកួត​ដោយ​មិនទាន់​ឈ្នះ​សោះ​ហើយ​ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុង ចំណោម​១២​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។ មើលទៅ​ការប្រកួត​នេះ​ក្រុម​អង់គ្លេស សង្ឃឹម​ឈ្នះ​ច្រើន​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​៕
​ទស្សន​: England 2-0 Bulgaria

#