កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​១៨ ខែ កញ្ញា ឆ្នាំ ២០១៩

211
ចែករម្លែក

•​ក្របខណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(23:55) Club Brugge vs Galatasaray
(23:55) Olympiacos Piraeus vs Tottenham Hotspur
(02:00) Atl. Madrid vs Juventus
(02:00) B. Munchen vs Crvena Zvezda
(02:00) B.Leverkusen vs Lokomotiv Moscow
(02:00) Dinamo Zagreb vs Atalanta
(02:00) Paris Saint Germain vs Real Madrid
(02:00) Shaktar Donetsk vs Manchester City

​វិភាគ​គូ​ល្អ​
Olympiacos Piraeus vs Tottenham


​ក្រុម Tottenham ចាប់ផ្តើម​យុទ្ធនាការ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល ២០១៩/២០ ដោយ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Olympiakos ។ ពួកគេ​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​សង្ឃឹមថា នឹង​បោះជំហាន​ទៅមុខ​ដោយ​រលូន​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជាង​ឆ្នាំមុន​។​ពួកគេ​ត្រូវបាន​ស្មើ​ជាមួយ​ក្រុម Barcelona ហើយ​ក្រុម Inter មិនអាច​យកឈ្នះ​ក្រុម PSV ក្នុង​ទឹកដី ដែល​ផ្តល់ឱកាស​ឲ្យ​ពួកគេ​ឆ្លងទៅ​វគ្គ​ចាញ់​ធ្លាក់​។ នៅ​រដូវ​កាល​នេះ ពួកគេ​នឹង​ប្រឈមមុខ​ជាមួយ​ក្រុម Bayern Munich ក្រុម Red Star Belgrade និង​ក្រុម Olymiakos ។​
​ ​

ក្រុម Spurs ចាប់ផ្តើម​ដោយ​សន្សឹមៗ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​ធ្វើបាន​ល្អ​កាលពី​ចុង​សប្តាហ៍​។ ពួកគេ​បាន​យកឈ្នះ​ក្រុម Crystal Palace ៤-០ ក្នុង​ទឹកដី ហើយ​ពួកគេ​ទើបនឹង​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​គឺ​ចាញ់​ក្រុម Newcastle United ក្នុង​ទឹកដី​។ កាលពី​រដូវ​កាល​មុន ពួកគេ​បាន​យកឈ្នះ​ក្រុម Dortmund និង​ក្រុម Ajax នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

ចំណែក​ក្រុម Olympiakos វិញ កំពុង​ឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ​បាល់ទាត់​ក្រិ​ក ដោយមាន​ពិន្ទុ​ពេញ​ឆ្លងកាត់​បី​ប្រកួត​។ ក្រុម​នេះ​ធ្លាប់​ឆ្លង​ដល់​វគ្គ​ចាញ់​ធ្លាក់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​ឆ្នាំ​២០១៣/១៤​។​

​នេះ​គឺជា​ការប្រកួត​ដ៏​តឹងតែង​សម្រាប់​ពួកគេ ហើយ​គោលដៅ​ចម្បង​របស់​ពួកគេ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នេះ គឺ​ការបញ្ចប់​យ៉ាងហោចណាស់​លេខ​រៀង​ទី​៣ ទើប​អាច​នឹង​បន្ត​លេង​នៅ​ក្របខណ្ឌ Europa League ។ ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​នេះ ក្រុម Spurs មានសង្ឃឹម​ឈ្នះ​ច្រើន​៕
​ទស្សន​: Olympiakos 1-3 Tottenham

PSG vs Real Madrid


ក្រុម PSG មាន​ការវិវឌ្ឍ​ច្រើន​ចាប់តាំងពី​ប្រកួត​ចាញ់​ក្រុម Rennes ក្នុង​លី​ក ហើយ​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត​ជាមួយ​ក្រុម Real Madrid ក្នុង​ពូ​ល A សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដែល​ទើបនឹង​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​និង​មិនទាន់​របូត​១​គ្រាប់​នៅឡើយ​ក្នុង​៣​ប្រកួត​ចុងក្រោយ​នេះ​។​

​ក្រៅពី​ប្រកួត​ចាញ់​ក្រុម Rennes ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ក្របខណ្ឌ Ligue 1 ក្រុម PSG ក៏​រកបាន​ជ័យជម្នះ​នៅក្នុង​ប្រកួត​ផ្សេងទៀត​នៅ រដូវ​កាល​នេះ​។ ទោះបីជា​យ៉ាងណា ពួកគេ​ហាក់ដូច​ជាមាន​ការរីក​ចម្រើន​ខ្លាំង​សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​កំពូល​ក្នុង​តំបន់​អឺរ៉ុប​នេះ បន្ទាប់ពី​ធ្វើ​មិន​បានល្អ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​។​

​ក្នុងការ​បង្ហាញមុខ​លើកចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ក្រុម PSG បាន​របូត​២​គ្រាប់​ដំបូង​នៅ​ជើង​ទី​១ និង​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ១-៣ ក្នុង​ទឹកដី និង​ខ្ទាត​ចេញពី​ក្របខណ្ឌ​នេះ​។ពួកគេ​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​កំហុស​កន្លងមក។​

​ពួកគេ​រកបាន​ជ័យជម្នះ​៤​ប្រកួត​ក្នុង​១១​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​រកបាន​គ្រាប់​បាល់​ទាំង​១២​ប្រកួត​នៅ​គ្រប់​ក្របខណ្ឌ ប៉ុន្តែ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​តែ​១​លើក​ប៉ុណ្ណោះ​។​

​ផ្ទុយទៅវិញ ក្រុម Real Madrid ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​បួន​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ធ្លាប់​ចាញ់​២​ប្រកួត​ក្នុង​បី​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​បើទោះបីជា​លទ្ធផល​បែបនេះ​ក៏ដោយ ពួកគេ​នៅតែ​អាច​រក្សា​ស្ថិតិ​ល្អ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ពួកគេ​រកបាន​ជ័យជម្នះ​៨​ប្រកួត​ក្នុង​១០​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក និង​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​៩​ប្រកួត​ក្នុងចំណោម​១១​ចុងក្រោយ​។​

​ជំនួប​៧​លើក​កន្លងមក​រវាង​ក្រុម​ទាំងពីរ ក្រុម Real Madrid ទទួលបាន​ជ័យជម្នះ​៥​លើក ហើយ PSG ទើប​ឈ្នះ​១​លើក​ប៉ុណ្ណោះ​៕
​ទស្សន​: PSG 2-0 Real Madrid