កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​២១ ខែ កញ្ញា ឆ្នាំ ២០១៩

408
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(18:30) Leicester vs Tottenham Hotspur
(21:00) Burnley vs Norwich
(21:00) Everton vs Sheffield Utd
(21:00) Manchester City vs Watford [
(23:30) Newcastle vs Brighton

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Leicester Vs Tottenham

ក្រុម Leicester City បាន​ធ្លាក់​មក​លេខ​រៀង​ទី​៥​វិញ​នៅលើ​តារាង​ក្របខណ្ឌ PL បន្ទាប់ ពី​ចាញ់​ក្រុម Man Utd ១-០ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ពួកគេ​នៅមាន​ទម្រង់​លេង​ល្អ​នៅឡើយ បើទោះបីជា​ភ្លាត់ស្នៀត​របូត​១​គ្រាប់ ហើយ​បន្ត បង្ក​ការគំរាមកំហែង​ដល់​គូប្រកួត​របស់ខ្លួន​នៅឡើយ​។ ពួកគេ​មាន​៨​ពិន្ទុ​ឆ្លងកាត់​៥ ប្រកួត​។

​ការខកខាន​មិនបាន​រក​គ្រាប់​បាល់​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ ធី​ត គឺជា​លើក​ទី​២​ហើយ​ក្នុង​៦​ប្រកួត​ក្នុង​លី​ក និង​ការប្រកួត​ដណ្តើមពាន​ធម្មតា​ដែល ពួកគេ​មិនអាច​រកបាន​គ្រាប់​បាល់​។​
​ ​
Leicester City នៅតែ​បង្ក​គ្រោះថ្នាក់​សម្រាប់​គូប្រកួត ដោយសារតែ​ប្រ​ព័​ន្ទ​ប្រយុទ្ធ របស់​ពួកគេ​ល្អ​គួរសម​ប៉ុន្តែ​ក្រុម​នេះ​ក៏​ពិបាក​ក្នុង​ការរក្សា​ឃ្លី​ន​ស៊ីត​ផងដែរ​នៅ​រដូវ​កាល នេះ​។​

​មើលទៅ​ក្រុម Tottenham ប្រហែលជា​មិន​បន្ធូរដៃ​ទេ ដោយសារ​ពួកគេ​ទើបនឹង​ចាញ់ ក្រុម Olympiaskos ២-០ កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​តំបន់​ប្រយុទ្ធ​របស់​ក្រុម Tottenham ហាក់ដូចជា​មិនសូវ​មុត​សោះ​នៅ​រដូវ​កាល​នេះ បើទោះបីជា​ពួកគេ​បាន​យកឈ្នះ​ក្រុម Crystal Palace ៤-០ កាលពី​ចុង​សប្តាហ៍​មុន ក៏ដោយ​។​
​ ​
​ក្រុម Tottenham រកបាន​១១​គ្រាប់​ក្នុង​៦​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​របូត​៦ គ្រាប់​ផងដែរ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ សៅរ៍​នេះ​៕
​ទស្សន​: Leicester City 1-2 Tottenham
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(18:00) Villarreal vs Valladolid
(21:00) Levante vs Eibar
(23:30) Atl. Madrid vs Celta Vigo
(02:00) Granada vs Barcelona
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atletico Madrid vs Celta Vigo

​ក្រុម Atletico Madrid ត្រូវ​ដេញតាម​ពីក្រោយ ដើម្បី​ទទួលបាន​១​ពិន្ទុ​បន្ទាប់ពី​ត្រូវ​គូ ប្រកួត របស់ខ្លួន​គឺ​ក្រុម Juventus​នាំមុខ​២​គ្រាប់​មុន​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី ថ្ងៃ​ពុធ ហើយ​សង្ឃឹមថា ពួកគេ​នឹង​ពង្រឹង​ប្រព័ន្ធ​លេង​ឡើងវិញ​នៅពេល​វិល​មករក​ការ ប្រកួត ក្នុងស្រុក​នៅ​ចុង​សប្តាហ៍​នេះ​។​

​ក្នុង​បី​ប្រកួត​ចុងក្រោយ​របស់ខ្លួន ក្រុម Atletico របូត​៦​គ្រាប់ ហើយ​ពួកគេ​នឹង​ដឹងថា នេះ​គឺជា​ចំណុច​ដែល​ពួកគេ​ត្រូវ​ដោះស្រាយ​។​

​បរាជ័យ​២-០ ដោយសារ​ក្រុម Real Sociedad នៅ​ក្របខណ្ឌ La Liga ធ្វើ​ឲ្យ​ពួកគេ​របូត តំណែង​កំពូល​ទៅ​ក្រុម Sevilla ហើយ​ពួកគេ​នឹង​សង្ឃឹម​គ្រង​តំណែង​ជាថ្មី​ប៉ុន្តែ​ពួកគេ ត្រូវ​ស្តា​ទម្រង់​លេង​ឡើងវិញ​បន្ទាប់ពី​ទើប​រកបាន​ជ័យជម្នះ​៣​លើក​ក្នុងចំណោម​៧ ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga ។​

​ពួកគេ​ត្រូវតែ​ស្តា​ទម្រង់​លេង​ឡើងវិញ ដោយសារតែ​ពួកគេ​ទើប​រកបាន​ឃ្លី​ន​ស៊ីត​ក្នុង ១០​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​

​ក្រុម Atletico មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ La Liga ក្នុង​៩​ប្រកួត​ចុងក្រោយ ហើយ​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​ប្រកួត​ក្នុង​១០​ប្រកួត​នេះ​។ ផ្ទុយ​ទៅ វិញ ក្រុម Celta Vigo គ្មាន​ការប្រកួត​ពាក់កណ្តាល​ដូច​ក្រុម​ផ្សេង​ទេ​ហើយនឹង​អាច​ទាញ យក​ប្រយោជន៍​ពី​ស្ថានភាព​នេះ​ដោយសារ​ខ្លួន​មាន​កម្លាំង​ពេញ​លេង​សម្រាប់​ការប្រកួត ចុង​សប្តាហ៍​នេះ​។​
​ ​
ពួកគេ​សង្ឃឹមថា ក្រុម​នេះ​នឹង​កែលម្អ​ស្ថិតិ​របស់ខ្លួន​បន្ទាប់ពី​ឈ្នះ​៣​ប្រកួត​ក្នុងចំណោម ១១​ប្រកួត​ក្នុង​លី​ក​។​
​ ​
​ក្រុម Celta Vigo រក្សាបាន​ឃ្លី​ន​ស៊ីត​៣​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​នៅ​ក្រប ខណ្ឌ La Liga ។ ពួកគេ​មាន​ទម្រង់​លេង​ក្រៅ​ទឹកដី​អន់​ណាស់​នៅ​ក្របខណ្ឌ La Liga ។ ពួកគេ​មិនទាន់ ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​១៣​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​ទើបនឹង​រកបាន​ជ័យជម្នះ​២​ប្រកួត​ក្នុងចំណោម​២៨​ប្រកួត​នៅក្រៅ​ទឹកដី​។ ក្រុម Atletico Madrid រកបាន​ជ័យជម្នះ​៦​លើក​ក្នុង​៧​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Celta Vigo .
​ ​
​ចាំ​មើលថា តើ​ក្រុម Celta Vigo​អាច​កែប្រែ​ប្រវត្តិ​របស់ខ្លួន​បានទេ​នៅ​រាត្រី​ថ្ងៃ​សៅរ៍ នេះ​៕
​ទស្សន​: Atletico Madrid 3-2 Celta Vigo
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(20:00) Udinese vs Brescia
(23:00) Juventus vs Verona
(01:45) AC Milan vs Inter Milan
​គូ​ល្អ​ប្រចាំ​ស​ប្រា​ហ៍​
AC Milan vs Inter Milan

ក្រុម AC Milan បាន​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្របខណ្ឌ Serie A កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ចាប់ផ្តើម​បានល្អ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​រដូវ​កាល​ថ្មី​នេះ​។ ពួកគេ​បាន​នាំមុខគេ នៅលើ​តារាង បន្ទាប់ពី​ឈ្នះ​បី​ប្រកួត​ដំបូង​នៅ​រដូវ​កាល​ថ្មី​នេះ​។​
​ ​
ចំណែក​ក្រុម Inter Milan វិញ​បាន​យកឈ្នះ​ក្រុម​ឡើងមក​ថ្មី Lecce ៤-០ ក្នុង​ទឹកដី ហើយ​បន្ទាប់ពី​មកទៀត បន្ត​យកឈ្នះ​ក្រុម Cagliari ២-១ និង​បន្ត​យកឈ្នះ​ក្រុម Udinese ១-០​។​
​ ​
ការចាប់ផ្តើម​ដ៏​ល្អ​នៅ​រដូវ​កាល​នេះ​បានបញ្ចប់​នៅពេល​ពួកគេ​បាន​ត្រឹម​ស្មើ​១-១ ជាមួយ​ក្រុម Slavia Prague នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​ត្រូវការ​ពេលវេលា ដល់​ចុង​ម៉ោង​ទើប​អាច​បំបែក​ពងមាន់​របស់​ក្រុម Slavia Prague ដើម្បី​ដណ្តើមយក ១​ពិន្ទុ​។ ក្រុម Inter Milan ទើបនឹង​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៦​ប្រកួត​ចុង ក្រោយ​ក្រៅ​ទឹកដី​។​

​ចំណែក​ក្រុម AC Milan ឈរ​នៅ​លេខ​រៀង​ទី​៧​នៅលើ​តារាង ប៉ុន្តែ​ចាញ់​គូប្រកួត​របស់ ខ្លួន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។ បី​ប្រកួត​ក្នុង​លី​ក ពួកគេ​រកបាន​ត្រឹម​៣​គ្រាប់​ប៉ុណ្ណោះ​។​

​ពួកគេ​បានចាប់ផ្តើម​រដូវ​កាល​ថ្មី​បើកឆាក​ចាញ់​ក្រុម Udinese ១-០ ក្រៅ​ទឹកដី​។​ចាប់​តាំង ពី​ពេល​នោះមក ក្រុម AC Milan រកបាន​ជ័យជម្នះ​ពីរ​ប្រកួត​គឺ​ឈ្នះ​ក្រុម Brescia ១-០ និង​ឈ្នះ​ក្រុម Verona ១-០ ។ ៨​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ពួកគេ​មានឱកាស​រកបាន​គ្រាប់​បាល់​មិន​លើសពី​បី​គ្រាប់​ទេ​។​
​ ​
​ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានលទ្ធភាព​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ដោយសារតែ​ក្រុម​ទាំងពីរ​នេះ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​៕ ​ប្រែ​សម្រួលៈ ពិសិដ្ឋ

ទស្សន​: AC Milan 2-2 Inter Milan
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(22:30) Marseille vs Montpellier
(01:00) Bordeaux vs Brestois
(01:00) Metz vs Amiens
(01:00) Nice vs Dijon
(01:00) Nimes vs Toulouse
(01:00) Reims vs Monaco
•​ ​ក្របខណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(20:30) B. Munchen vs Koln
(20:30) B.Leverkusen vs Union Berlin
(20:30) Freiburg vs Augsburg [
(20:30) Hertha Berlin vs Paderborn 07
(23:30) Werder Bremen vs RB Leipzig