កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​០៥ ខែ តុលា ឆ្នាំ ២០១៩

339
ចែករម្លែក

•​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(18:30) Brighton vs Tottenham
(21:00) Burnley vs Everton
(21:00) Liverpool vs Leicester
(21:00) Norwich vs Aston Villa
(21:00) Watford vs Sheffield Utd
(23:30) West Ham vs Crystal Palace
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Brighton Vs Tottenham

​ក្រុម Tottenham ត្រូវ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich គ្របដណ្តប់​ស្ទើរតែ​ទាំងស្រុង​អំឡុង​ការប្រកួត​នៅ ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​ជួប​បរាជ័យ​ជាថ្មីទៀត​បន្ថែម​ពីលើ​ទម្រង់​លេង​មិនល្អ​តាំងពី​ចាប់ ផ្តើម​រដូវ​កាល​ថ្មី​នេះ​។ បរាជ័យ​នេះ​មានន័យថា ពួកគេ​ទើបនឹង​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។​

​វា​គឺជា​បរាជ័យ​លើក​ទី​៣​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​ស្របពេល​ពួកគេ​ទើបនឹង​ត្រូវបាន​ទម្លាក់​ចេញពី​ក្របខ័ណ្ឌ​ដណ្តើមពាន League Cup ដោយសារតែ​ក្រុម​អន់ Colchester United ។​
​ ​
​ក្រុម Tottenham​មាន​ប្រព័ន្ធ​ការពារ​អន់​មែនទែន​នៅ​រដូវ​កាល​នេះ​ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹមតែ​២​ប្រកួត​ក្នុង ចំណោម​១០​ប្រកួត​កន្លងមកហើយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​១​ប្រកួត​ក្នុង​១០​ប្រកួត ចុងក្រោយ ប៉ុន្តែ​ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
ក្រុម Spurs មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​៩​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កដោយ​ចាញ់​៧ ប្រកួត ហើយ​ពួកគេ​របូត​គ្រាប់​បាល់​២​គ្រាប់​ក្នុងចំណោម​បី​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម Tottenham ធ្លាប់​យកឈ្នះ​ក្រៅ​ទឹកដី​លើ​ក្រុម​អន់​ដូចជា Fulham និង​ក្រុម Cardiff City ប៉ុន្តែ​នៅ​រដូវ​កាល​នេះ ពួកគេ​រកបាន​២​គ្រាប់​និង​រកបាន​២​ពិន្ទុ​ផងដែរ​តាមរយៈ​លទ្ធផល​ស្មើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្រុម Arsenal ។​

ក្នុងការ​ប្រកួត​នេះ ក្រុម Tottenham នឹង​អវត្តមាន​ខ្សែការពារ សឺ​ហ្គេ អូ​រី​យ៉េ (SergeAurier)​ ដែល​ត្រូវបាន​បណ្តេញ ចេញ​កាលពី​សប្តាហ៍​មុន​។ ស្របពេល​ក្រុម Tottenham មាន​ស្ថិតិ​លេង​មិនសូវ​ល្អ​នៅ​រដូវ​កាល​នេះ ក្រុម Brighton ក៏​ធ្វើ​មិនសូវ​បានល្អ​ផងដែរ​។​
​ ​
ក្រុម Brighton​មិនទាន់​រកបាន​ជ័យជម្នះ​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​ស្របពេល​ពួកគេ​ឈ្នះ​ត្រឹម​២​ក្នុងចំណោម ៩​ប្រកួត​កន្លងមក​។ ក្នុង​១៦​ប្រកួត​ចុងក្រោយ​នៅ​ក្រប ខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ក្រុម Brighton​អាច​រកបាន​ជ័យជម្នះ​ត្រឹមតែ ១​លើក​ប៉ុណ្ណោះ​គឺ​លើ​ក្រុម Watford នៅ​ដើមរដូវ​កាល​នេះ​។ ប៉ុន្តែ​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅ ឡើយ​ទេ​ក្នុង​៨​ប្រកួត​នៅក្នុង​ទឹកដី​៕

​ទស្សន​: Brighton 2-2 Tottenham
•​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(18:00) Leganes vs Levante
(21:00) Real Madrid vs Granada
(23:30) Valencia vs Alaves
(02:00) Osasuna vs Villarreal
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Madrid Vs Granada

ក្រុម​កំពូល​ពីរ​នៅ​ក្របខ័ណ្ឌ La Liga នឹង​ជួបគ្នា​នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​មិនមែនជា​ជំនួប​រវាង​ក្រុម Atletico Madrid ឬ Barcelona នោះទេ​។ ផ្ទុយទៅវិញ យើង​មាន​ជំនួប​រវាង​ក្រុម Real Madrid និង​ក្រុម​ទើប​ឡើងមក​ថ្មី Granada ។​

ក្រុម Real Madrid បាន​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ La Liga​បើទោះ បីជា​ចាប់ផ្តើម​ទាំង​លំបាក​នៅ រដូវ​កាល​នេះ​ក៏ដោយ​។ ៧​ប្រកួត​កន្លងមកនេះ ពួកគេ​អាច​រកបាន​ជ័យជម្នះ​៤​លើក​និង​ស្មើ​៣​លើក ហើយ​ក្រុម Real Madrid គឺជា​ក្រុម​ដែល​មិនទាន់​ចាញ់​សោះ​នៅ​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ​។​
​ ​
កាលពី​ពាក់កណ្តាល​សប្តាហ៍ ក្រុម Real ក៏​ចាប់ផ្តើម​មិនសូវ​បានល្អ​ដែរ ខណៈ​ពួកគេ​ត្រូវ​វាយបក​តាម​ពីក្រោយ បន្ទាប់ពី​ក្រុម Club Brugge នាំមុខ​មុន​២-០ មុនពេល​តាម​ស្មើ​។ ហេតុផល​មួយ​ថា​ហេតុអ្វី​បានជា​ពួកគេ​ឡើងមក ឈរ​នៅលើ​កំពូល​តារាង​គឺ​ដោយសារតែ​កាលវិភាគ​របស់​ពួកគេ​មិនមាន​ភាពស្មុគស្មាញ​និង​លំបាក​ខ្លាំង​នោះទេ​។​

ពួកគេ​ប្រកួត​ស្មើ​ក្រុម Atletico Madrid និង​ឈ្នះ​លើ​ក្រុម Sevilla ប៉ុន្តែ​ការប្រកួត​ក្នុង​ទឹកដី ពួកគេ​ត្រូវ​ប្រឈម​នឹង​ក្រុម Real Valladolid ក្រុម Osasuna និង​Levante​ក្រុម​ទាំងអស់នេះ​ឈរ​ចាប់ពី​លេខ​រៀង​ទី​១០​និង​ក្រោម​នេះ នៅលើ​តារាង​។​
​ ​
ក្រុម Madrid​ទើបនឹង​ចាញ់​មួយ​ក្នុងចំណោម​៩​ប្រកួត​ក្នុង​ទឹកដី​កន្លងមក​។​ការរក្សា​ឃ្លី​ន​ស៊ីត​មិនមែនជា​រឿង​ងាយ សម្រាប់​ពួកគេ​ទេ ហើយ​ក្រុម Real ធ្លាប់​របូត​៦​គ្រាប់​ក្នុង​៨​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។ ក្រុម Granada គឺជា​ក្រុម​មួយ ដ៏​ល្អ​នៅ​រដូវ​កាល​នេះ​។ ពួកគេ​ទើបនឹង​ឡើងមក​ក្របខ័ណ្ឌ​កំពូល​នេះ​កាលពី​រដូវ​កាល​មុន​ហើយ​ឡើងមក​ឈរ​នៅ​លេខ រៀង​ទី​២​នៅលើ​តារាង ដោយ​ចាញ់​ក្រុម Real តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​
​ ​
៧​ប្រកួត​កន្លងមក ពួកគេ​ឈ្នះ​៤ ស្មើ​២​និង​ចាញ់​១ ដោយសារ​ក្រុម Sevilla ក្នុង​ប្រកួត​បើកឆាក​នេះ​។ ជ័យជម្នះ​ល្អ​បំផុត​សម្រាប់​ក្រុម​នេះ​គឺ​ការយក​ឈ្នះ​ក្រុម Barcelona ២-០ ក្នុង​ទឹកដី​។​

ទម្រង់​លេង​នៅក្រៅ​ទឹកដី ក្រុម Granada អាច​រកបាន​១០​គ្រាប់​ក្នុង​៤​ប្រកួត​។ ចាំមើល​ថា​តើ​ពួកគេ​ធ្វើ​បានល្អ​កម្រិតណា ក្នុងជំនួប​ជាមួយ​ក្រុម Real Madrid ៕

​ទស្សន​: Real Madrid 3-1 Granada
•​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(20:00) Spal vs Parma
(23:00) Verona vs Sampdoria
(01:45) Genoa vs AC Milan
​គូ​ល្អ​ប្រចាំ​ស​ប្រា​ហ៍​
Genoa Vs AC Milan

ក្រុម​ទាំងពីរ​អាច​នឹងមាន​ក​ម្លាំ​ង​ចិត្ត​បន្ថែមទៀត​ជាមួយនឹង​ជ័យជម្នះ​ក្នុងជំនួប​នេះ​។ រវាង​ក្រុម​ទាំងពីរ​អាច​រកបាន​ត្រឹម​១ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​៦​ប្រកួត​ក្នុង​លី​ក​កន្លងមក​។​

​ក្រុម Genoa ចាប់ផ្តើម​ការប្រកួត​នេះ​នៅ​ក្របខ័ណ្ឌ Serie A​ដោយមាន​៥​ពិន្ទុ​គត់​ក្នុង​ដៃ​ឆ្លងកាត់​៦​ប្រកួត​ក្នុង​លី​កនៅ​រដូវ កាល​នេះ​។ ពួកគេ​បាន​យកឈ្នះ​ក្រុម​ត្រដាបត្រដួស Fiorentina ២-១ ក្នុង​ទឹកដី ។​ប៉ុន្តែ​លទ្ធផល​ថ្មី​បំផុត​របស់​ពួកគេ​គឺ ចាញ់​ក្រុម Lazio ៤-០ និង​មិនអាច​រកបាន​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ពួកគេ​អាច​រកបាន​៤​ពិន្ទុ ក្នុង​ទឹកដី ប៉ុន្តែ​រកបាន​ត្រឹមតែ​៦​គ្រាប់​ទេ​។​
​ ​
ចំណែក​ក្រុម AC Milan ជួប​បរាជ័យ​ជាថ្មី​កាលពី​ចុង​សប្តាហ៍ ដោយ​ចាញ់​ក្រុម Fiorentina ៣-១ ក្នុង​ទឹកដី​។ នេះ​គឺជា​បរាជ័យ​លើក​ទី​៣​ជាប់ៗ​គ្នា ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​មកលេង​រៀង​ទី​១៦​គឺ​ឈរ​នៅលើ​គូប្រកួត​របស់ខ្លួន​ក្នុងជំនួប នេះ​ត្រឹម​២​លេខ​និង​នាំមុខ​១​ពិន្ទុ​ប៉ុណ្ណោះ​។
​ ​
ការស្វែងរក​គ្រាប់​បាល់​គឺជា​បញ្ហា​សម្រាប់​ពួកគេ​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​៤​គ្រាប់​ក្នុង​៦​ប្រកួត​។ ទម្រង់​លេង​ក្រៅ​ទឹកដី ពួកគេ​អាច​ឈ្នះ​ក្រុម Verona ប៉ុន្តែ​ចាញ់​ក្រុម Torino និង​ក្រុម Udinese ។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​អាច​រកបាន​៣​ពិន្ទុ​ក្នុងជំនួប​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Genoa vs AC Milan
•​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(22:30) Paris Saint Germain vs Angers
(01:00) Brestois vs Metz
(01:00) Dijon vs Strasbourg
(01:00) Montpellier vs Monaco
(01:00) Nantes vs Nice
(01:00) Toulouse vs Bordeaux
•​ក្របខ័ណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(20:30) B. Munchen vs Hoffenheim
(20:30) B.Leverkusen vs RB Leipzig
(20:30) Freiburg vs B. Dortmund
(20:30) Paderborn 07 vs FSV Mainz 05
(23:30) Schalke 04 vs Koln