កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​ពុធ ទី​២៣ ខែ តុលា ឆ្នាំ ២០១៩

143
ចែករម្លែក

•​ ​ក្របខ័ណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(23:55) Ajax vs Chelsea
(23:55) RB Leipzig vs Zenit St Petersburg
(02:00) Benfica vs Lyon
(02:00) Inter Milan vs B. Dortmund
(02:00) Lille vs Valencia
(02:00) Racing Genk vs Liverpool
(02:00) Red Bull Salzburg vs Napoli
(02:00) Slavia Prague vs Barcelona
​វិភាគ​គូ​ល្អ​
Ajax Vs Chelsea

ក្រុម Ajax ឈរ​នៅលើ​ពូ​ល H បន្ទាប់ពី​ឈ្នះ​ការប្រកួត​បើកឆាក​ទាំង​ពីរលើក​។ ពួកគេ​នាំមុខ​១​ពិន្ទុ​លើ​ក្រុម Valencia និង​នាំមុខ​ក្រុម​ឆេ​ល​ស៊ី​៣​ពិន្ទុ​។​ ​ក្រុម​មកពី​ហូ​ឡង់​នេះ​បាន​យកឈ្នះ​ក្រុម Lille ៣-០ ក្នុង​ទឹកដី ហើយ​បន្ទាប់ពី​យកឈ្នះ​ក្រុម Valencia នៅក្រៅ​ទឹកដី​។ លទ្ធផល​នេះ​ធ្វើ​ពួកគេ​ឈរ​នៅលើ​ទីតាំង​ដ៏​រឹងមាំ​ដែល​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ ប៉ុន្តែ​ប្រកួត​បន្ទាប់​គឺ​ជំនួប​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​ទាំង​ក្នុង​និង​ក្រៅ​ទឹកដី​។​

​ក្រុម Ajax ក៏​ឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ Dutch Eredivisie ផងដែរ​បន្ទាប់ពី​ឆ្លងកាត់​១០​ប្រកួត ដោយ​នាំមុខ​ក្រុម PSV ៣​ពិន្ទុ​។ ក្រុម​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១៩​ប្រកួត​ចុងក្រោយ ចាប់តាំងពី​ចាញ់​ក្រុម Tottenham នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​មក​។​ទម្រង់​លេង​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ក្រុម Ajax អាច​រកបាន​ជ័យជម្នះ​បី​លើក​នៅ​រដូវ​កាល​នេះ​។ កាលពី​រដូវ​កាល​មុន វា​មិនមែនជា​ការងារ​ងាយស្រួល​ទេ ហើយ​ពួកគេ​បានបញ្ចប់​ដោយ​លេងបួន​ប្រកួត​មិនដែល​ឈ្នះ​។ ក្រុម​ទាំងពីរ​រកបាន​បួន​គ្រាប់​ក្នុង​៧​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដូចគ្នា​។​
​ ​
​ចំណែក​ក្រុម​ឆេ​ល​ស៊ី​ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​ក្នុង​ពូ​ល​នេះ នៅពេល​ចាញ់​ក្រុម Valencia ក្នុង​ទឹកដី ១-០ ។ ប៉ុន្តែ​ពួកគេ​មាន​ការវិវឌ្ឍ​ច្រើន ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៅ​រដូវ​កាល​ថ្មី​នេះ ហើយ​សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅពេល​ជួប​ជាមួយ​ក្រុម Ajax ។​
​ប្រកួត​លើក​ទី​២​របស់​ក្រុម​ឆេ​ល​ស៊ី ពួកគេ​អាច​យកឈ្នះ​ក្រុម Lille ២-១ ដោយ​កីឡាករ វី​ល​លៀន (Willian) រកបាន​គ្រាប់​បាល់​ឈ្នះ​១៤​នាទី​ចុង​ម៉ោង​។​ឆេ​ល​ស៊ី​ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​នៅ​រដូវ​កាល​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ។

ក្រុម​នេះ​អាច​រកបាន​១៦​គ្រាប់​ក្នុង​៥​ប្រកួត និង​យកឈ្នះ​ក្រុម Newcastle 1-0 កាលពី​ថ្ងៃអាទិត្យ​ហើយ​ជួយ​ពួកគេ​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង​ពិន្ទុ​។ ពួកគេ​រកបាន​ជ័យជម្នះ​៤​លើក​ក្នុង ចំណោម​៦​ប្រកួត​ចុងក្រោយ ហើយ​ដំណើរការ​បានល្អ នៅពេល​ពួកគេ​ឈ្នះ​ពាន Europa League កាលពី​រដូវ​កាល​មុន​។ សម្រាប់​ជំនួប​រាត្រី​នេះ ក្រុម​ទាំងពីរ​អាច​នឹង​មានកា​រ​ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​៕
​ទស្សនៈ Ajax 3-2 Chelsea
Inter Milan Vs B. Dortmund

​ក្រុម Dortmund ជា​ក្រុម​នាំមុខគេ​នៅ​ពូ​ល F និង​រកបាន​៤​ពិន្ទុ​ឆ្លងកាត់​ពីរ​ប្រកួត​បើកឆាក​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​នឹង​ស្វះស្វែង​ដើម្បី​រក្សា​កៅអី នៅពេល​ពួកគេ​ត្រូវ​ទទួលភ្ញៀវ Inter Milan ដែលមាន​១​ពិន្ទុ និង​ឈរ​នៅ​បាត​តារាង​។​
​វា​មិនមែនជា​ការចាប់ផ្តើម​ដ៏​ល្អ​ណាស់ណា​នោះទេ​សម្រាប់​ក្រុម Inter Milan ដែល​ចាញ់​ក្រុម Barcelona រួចហើយ​និង​ស្មើ​ជាមួយ​ក្រុម Slavia Praha ផងដែរ​។ ផ្ទុយទៅវិញ ក្រុម Dortmund ប្រកួត​ស្មើនឹង​ក្រុម Barcelona មុនពេល​យកឈ្នះ​ក្រុម Slavia Praha ។ ពួកគេ​ឈរ​នៅលើ​កំពូល​តារាង​ដោយ​ចំនួន​គ្រាប់​បាល់​លើស ហើយ​ពួកគេ​នឹង​ពិនិត្យមើល​ការប្រកួត​នេះ​។​ក្រុម Dortmund ឈាន​ជើង​ចូល​ការប្រកួត​នេះ ដោយ​ស្មើ​៤​ប្រកួត​ក្នុង​៦​ប្រកួត​ចុងក្រោយ​។​ពួកគេ​លេង​១២​ប្រកួត​នៅ រដូវ​កាល​នេះ ហើយ​ចាញ់​តែ​១​ប្រកួត​គត់​។​ក្រុម Dortmund រកបាន​គ្រាប់​បាល់​ក្នុង​១១​ប្រកួត​ក្នុងចំណោម​១២​ប្រកួត​នៅ​រដូវ​កាល​នេះ​។ ក្រុម Dortmund រកបាន​ពីរ​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៩​ប្រកួត ហើយ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​លើក​។​
​ ​
ក្រុម​អាល្លឺម៉ង់​នេះ​បង្ហាញ​ការរីកចម្រើន​ខ្លះ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ រដូវ​កាល​នេះ​។ ទោះបីជា​យ៉ាងណា ពួកគេ​ឈ្នះ​បី​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ស្របពេល​ក្រុម​ទាំងពីរ​សុទ្ធតែ​ធ្វើ​បានល្អ​ដូចគ្នា​នៅ​អឺរ៉ុប ដូច្នេះ​ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។ ចំ​ណែ​ក្រុម Inter Milan វិញ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយមាន​ស្ថិតិ​ឈ្នះ​១​និង​ចាញ់​២​ក្នុង​បី​ប្រកួត​ចុងក្រោយ​។ ពួកគេ​ចាញ់​ក្រុម Barcelona និង​ក្រុម Juventus មុនពេល​ស្តា​ទម្រង់​លេង​ហើយ​យកឈ្នះ​ក្រុម Sassuolo ហើយ​សង្ឃឹមថា នឹង​ឈ្នះ​។

ពួកគេ​ឈរ​នៅលើ​កំពូល​តារាង​ដោយ​ចំនួន​គ្រាប់​បាល់​លើស ហើយ​ពួកគេ​នឹង​ពិនិត្យមើល​ការប្រកួត​នេះ​។​ក្រុម Dortmund ឈាន​ជើង​ចូល​ការប្រកួត​នេះ ដោយ​ស្មើ​៤​ប្រកួត​ក្នុង​៦​ប្រកួត​ចុងក្រោយ​។​ពួកគេ​លេង​១២​ប្រកួត​នៅ រដូវ​កាល​នេះ ហើយ​ចាញ់​តែ​១​ប្រកួត​គត់​។​ក្រុម Dortmund រកបាន​គ្រាប់​បាល់​ក្នុង​១១​ប្រកួត​ក្នុងចំណោម​១២​ប្រកួត​នៅ​រដូវ​កាល​នេះ​។ ក្រុម Dortmund រកបាន​ពីរ​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៩​ប្រកួត ហើយ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​លើក​។​
​ ​
ក្រុម​អាល្លឺម៉ង់​នេះ​បង្ហាញ​ការរីកចម្រើន​ខ្លះ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ រដូវ​កាល​នេះ​។ ទោះបីជា​យ៉ាងណា ពួកគេ​ឈ្នះ​បី​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ស្របពេល​ក្រុម​ទាំងពីរ​សុទ្ធតែ​ធ្វើ​បានល្អ​ដូចគ្នា​នៅ​អឺរ៉ុប ដូច្នេះ​ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។ ចំ​ណែ​ក្រុម Inter Milan វិញ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយមាន​ស្ថិតិ​ឈ្នះ​១​និង​ចាញ់​២​ក្នុង​បី​ប្រកួត​ចុងក្រោយ​។ ពួកគេ​ចាញ់​ក្រុម Barcelona និង​ក្រុម Juventus មុនពេល​ស្តា​ទម្រង់​លេង​ហើយ​យកឈ្នះ​ក្រុម Sassuolo ហើយ​សង្ឃឹមថា នឹង​ឈ្នះ​។

​ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងជំនួប​នេះ នោះ​ឱកាស​ឈានទៅ​វគ្គ​បន្ត​ហាក់ដូចជា​ស្តួចស្តើង​ណាស់​។ ដើម្បី​ចៀសវាង​លទ្ធផល​បែបនេះ ក្រុម Inter Milan​ត្រូវការ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ការពារ​។ ពួកគេ​មិនអាច​រក្សា​ឃ្លី​ន​ស៊ីត​បានទេ​ក្នុង បួន​ប្រកួត​ចុងក្រោយ ដោយ​របូត​៨​គ្រាប់​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើ​បានល្អ​ក្នុងជំនួប​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕
ទស្សនៈ Inter Milan 3-2 B. Dortmund