កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

144
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Chelsea vs Crystal Palace
(22:00) Burnley vs West Ham
(22:00) Newcastle vs Bournemouth
(22:00) Southampton vs Everton
(22:00) Tottenham Hotspur vs Sheffield Utd
(00:30) Leicester vs Arsenal
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chelsea vs Crystal Palace

ប្រសិនបើ​ការប្រកួត​នេះ​ក្លាយជា​រឿង​ប្រហាក់ប្រហែល​នឹង​ការប្រកួត​ជាមួយ​ក្រុម Ajax នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន លី​ក​ដែរនោះ វា​គឺជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​។​
​ ​
ប៉ុន្តែ​ក្រុម​ឆេ​ល​ស៊ី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤​ទំនងជា​រកបាន​៣​ពិន្ទុ​បន្ថែម ខណៈ​ពួកគេ​ត្រៀម​ទទួលភ្ញៀវ Crystal Palace ដែល​ឈរ​នៅ​លេខ​រៀង​ទី​៩​នៅលើ​តារាង​ពិន្ទុ​។​
​ ​
​ឆេ​ល​ស៊ី​ឈាន​ជើង​ចូលរួម​ការប្រកួត​ចុង​សប្តាហ៍​នេះ ហើយ​អាច​នឹង​នាំមុខ​ក្រុម Arsenal ដែល​ឈរ​នៅ​លេខ រៀង​ទី​៥​ដាច់​៦​ពិន្ទុ​។ ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ឈ្នះ​៥​ប្រកួត​ក្នុង​លី​កជាប់​គ្នា​។ ទម្រង់​លេង​ក្នុង​ទឹកដី​ពួកគេ​អាច​រកបាន ជ័យជម្នះ​២​លើក​នៅ​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
ជ័យជម្នះ​ទាំងនេះ​កើតមាន​លើ​ក្រុម Brighton និង​ក្រុម Hove Albion និង​លើ​ក្រុម Newcastle United ក្នុង​ពីរ ប្រកួត​ចុងក្រោយ​នៅ​ទឹកដី Stamford Bridge ។ ឆេ​ល​ស៊ី​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​១​លើក ហើយ​នៅពេលនេះ នឹង​បន្ត​យុទ្ធនាការ​នៅក្នុង​ស្រុក​បន្តទៀត បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម Ajax ។​
​ ​
ចំណែក​ក្រុម Crystal Palace វិញ​បាន​ធ្លាក់​ទៅ​លេខ​៩​នៅលើ​តារាង​ក្របខណ្ឌ បន្ទាប់ ពី​ចាញ់​ក្រុម Leicester City ២-០ ក្នុង​ទឹកដី​កាលពី​ថ្ងៃអាទិត្យ​។ ក្រុម Crystal មាន​គម្លាត​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម Arsenal និង​មាន​៧ ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។​
​ ​
​ក្រុម Crystal Palace ទើបនឹង​រកបាន​១​ពិន្ទុ​ឆ្លងកាត់​បី​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ វា​គឺជា​ការប្រកួត​ដ៏​តឹងតែង សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ក្រុម Arsenal និង​ក្រុម Leciester City ។​
​ ​
នៅពេលនេះ ពួកគេ​ប្រឈមមុខ​នឹង​ក្រុម​ឆេ​ល​ស៊ី​នៅក្រៅ​ទឹកដី ហើយ​ប្រកួត​បន្ទាប់ពី​គឺជា​មួយក្រុម​ខ្លាំង Liverpool ។ ទម្រង់​លេង​នៅក្រៅ​ទឹកដី​របស់​ពួកគេ​រកបាន​ត្រឹម​១​ពិន្ទុ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម​នេះ​អាច​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្រុម West Ham United នៅ​រដូវ​កាល​នេះ ហើយ​រក បាន​២​គ្រាប់​ក្នុងចំណោម​បួន​ប្រកួត​ចុងក្រោយ​។ ក្រុម Crystal Palace ប្រកួត​ចាញ់​បី​ប្រកួត​ចុងក្រោយ​ជា មួយ​ឆេ​ល​ស៊ី​។ មើលទៅ​សម្រាប់​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ​ឆេ​ល​ស៊ី​មានសង្ឃឹម​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Chelsea 2-0 Crystal Palace
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Alaves vs Valladolid
(22:00) Valencia vs Granada
(00:30) Eibar vs Real Madrid
(03:00) Barcelona vs Celta Vigo
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Celta Vigo

ក្រុម Barcelona នឹងត្រូវ​ស្វាគមន៍​ក្រុម Celta Vigo នៅ​ក្របខណ្ឌ La Liga នៅ​ថ្ងៃ​សៅរ៍​នេះ​។ ការប្រកួត​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៩​យប់​។ មានន័យថា ក្រុម​កំពូល​តារាង​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​នៅ​បាត​តារាង​ដែល​ឈរ នៅ​លេខ​រៀង​ទី​១៨​។​
​ ​
​ក្រុម Barcelona ចាញ់​ពីរ​ប្រកួត​ចុងក្រោយ គឺ​ចាញ់​ក្រុម Lavante ៣-១​។ ក្នុង​៦​ខែ​ចុងក្រោយ​ក្រុម​នេះ​រកបាន ជ័យជម្នះ​៩​ប្រកួត​ក្នុងចំណោម​១៣​ប្រកួត​។​
​ ​
ចំណែក​ក្រុម Vigo ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ ហើយ​ជា​ក្រុម​ដែល​ភាគច្រើន​ជួយ​បង្គ្រប់​ពិន្ទុ​ដល់​ក្រុម​ផ្សេងទៀត ប៉ុណ្ណោះ​។ ក្រុម​នេះ​មិនទាន់​រកបាន​ជ័យជម្នះ​នៅក្រៅ​ទឹកដី​នៅឡើយ​ទេ​។ ពួកគេ​ចាញ់​បួន​ប្រកួត​រូ​ច​ទៅហើយ និង​ស្មើ​ពីរ​ប្រកួត​ទៀត​សម្រាប់​ជំនួប​នៅក្រៅ​ទឹកដី​។​
​ ​
សម្រាប់​រដូវ​កាល​នេះ ក្រុម Vigo ក៏​មិន​ខុសពី​រដូវ​កាល​មុន​ដែរ គឺ​ពួកគេ​អាច​បញ្ចប់​ការប្រកួត​ភាគច្រើន​ចាញ់​ច្រើន ជាង​ឈ្នះ​។ ក្រុម​នេះ​មាន​បញ្ហា​ច្រើន​ទាំង​តំបន់​ប្រយុទ្ធ​និង​ការពារ​ដែល​ច្រើនតែ​ទុកចន្លោះ​ឲ្យ​គូប្រកួត​រកបាន គ្រាប់​បាល់​។​
​ ​
សម្រាប់​ជំនួប​ជាមួយ​ក្រុម Barcelona ដែលជា​ក្រុម​នាំមុខគេ​នៅលើ​កំពូល​តារាង​នេះ វា​គឺជា​រឿង​លំបាក​បំផុត​។ លទ្ធផល​ស្មើ​គឺជា​ក្តី​ប្រាថ្នា​របស់​ក្រុម Vigo ហើយ​ការងារ​ចម្បង​នោះ​គឺ​ត្រូវការពារ​កុំ​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​តាម ដែល​អាចធ្វើ​ទៅបាន​៕
​ទស្សន​: Barcelona 3-0 Celta Vigo
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Brescia vs Torino
(00:00) Inter Milan vs Verona
(02:45) Napoli vs Genoa
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Brestois vs Paris Saint Germain
(02:00) Lille vs Metz
(02:00) Monaco vs Dijon
(02:00) Reims vs Angers
(02:00) Strasbourg vs Nimes
•​ ​ក្របខ័ណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) FSV Mainz 05 vs Union Berlin
(21:30) Hertha Berlin vs RB Leipzig
(21:30) Paderborn 07 vs Augsburg
(21:30) Schalke 04 vs Fortuna Dusseldorf
(00:30) B. Munchen vs B. Dortmund