កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

265
ចែករម្លែក

•​ ​ក្របខណ្ឌ European Championships រដូវ​កាល​២០១៩ / ២០២០
(21:00) Cyprus vs Scotland
(00:00) Azerbaijan vs Wales
(00:00) Russia vs Belgium
(00:00) San Marino vs Kazakhstan
(00:00) Slovenia vs Latvia
(02:45) Austria vs North Macedonia
(02:45) Croatia vs Slovakia
(02:45) Germany vs Belarus
(02:45) Israel vs Poland
(02:45) N.Ireland vs Netherlands
​វិភាគ​គូ​ល្អ​
Germany vs Belarus

​នៅសល់​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល C នៅ​ក្របខណ្ឌ Euro 2020 ហើយ​ក្រុម​ឥន្ទ្រី​យ៍​ដែក​អាល្លឺម៉ង់​នៅមាន​ការងារ​ធ្វើជា​ច្រើន មុននឹង​អាច​ឆ្លងទៅ​វគ្គ​បន្ត​។​
​ ​
ក្រុម​នេះ​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល បន្ទាប់ពី​ក្រុម​ហូ​ឡង់​ប៉ុន្តែ​នាំមុខ​ក្រុម​អៀរ​ឡង់​ខាងជើង ៣​ពិន្ទុ ចំណែក​ក្រុម​បេឡា​រូស​ឈរ​នៅ​លេខ​រៀង​ទី​៤​។​
​ ​
​ក្លឹប​អាល្លឺម៉ង់​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​អៀរ​ឡង់​ខាងជើង​សម្រាប់​ហ្គេម​ចុងក្រោយ​របស់ខ្លួន ប៉ុន្តែ​ប្រហែលជា​អាច​ជាប់​ទៅ​វគ្គ​បន្តទៀត​។ ប្រសិនបើ​ពួកគេ​អាច​យកឈ្នះ​ក្រុម​បេឡា​រូស​ហើយ ប្រសិនបើ​ក្រុម​អៀរ​ឡង់​ខាងជើង​ខកខាន​មិនបាន​យកឈ្នះ​ក្រុម​ហូ​ឡង់​នោះ​ក្រុម​អាល្លឺម៉ង់ នឹង​ឈានទៅ​វគ្គ​បន្តទៀត​។​
​ ​
ក្រុម​អាល្លឺម៉ង់​មាន​១៥​ពិន្ទុ​ក្នុង​ដៃ គឺ​ច្រើនជាង​គូប្រកួត​របស់ខ្លួន​១១​ពិន្ទុ​ក្នុង​ប្រកួត​នេះ​។ ក្រុម អាល្លឺម៉ង់​ទើបនឹង​លេង​ក្នុង​ទឹកដី​បាន​ពីរ​ប្រកួត​ប៉ុណ្ណោះ​។​
​ ​
​ក្រុម​នេះ​ចាញ់​ក្រុម​ហូ​ឡង់ ៤-២ ប៉ុន្តែ​យកឈ្នះ​ក្រុម​អេ​ស្តូ​នី ៨-០ ។ ការប្រកួត​ដូរ​ទឹកដី​រវាង​ក្រុម ទាំងពីរ ក្រុម​អាល្លឺម៉ង់​អាច​យកឈ្នះ​២-០​។ ក្រុម​អាល្លឺម៉ង់​ត្រូវ​បញ្ចប់​ក្នុងចំណោម​ក្រុម​កំពូល ទាំងពីរ នៅលើ​តារាង​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​។
​ ​
ក្រុម​បេឡា​រូស​ឈ្នះ​ការប្រកួត​ក្នុង​ពូ​ល​លើ​ក្រុម​ដែលមាន​កម្រិត​លេង​ទាប​ជាង​ខ្លួន​។ មានន័យថា ពួកគេ​ធានាបាន​កៅអី​នៅ​វគ្គ​ផ្លេ​អ​ហ្វ​។​
​ ​
ក្រុម​បេឡា​រូស​ទើបនឹង​រកបាន​ជ័យជម្នះ​មួយ​ប្រកួត​ក្នុង​ពូ​ល នោះ​គឺ​ជ័យជម្នះ​លើ​ក្រុម​អេ​ស្តូ​នី​។ ប្រកួត​ក្រៅ​ទឹកដី បេឡា​រូស ប្រកួត​ចាញ់​ក្រុម​អៀរ​ឡង់​ខាងជើង​២-១ និង​ចាញ់​ក្រុម​ហូ​ឡង់ ៤-០​។ ក្រុម​អាល្លឺម៉ង់​អាច​នឹង​រកបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​៕
ទស្សន​: Germany 3-1 Belarus
Israel vs Poland

សម្រាប់​ពូ​ល G ក្រុម​ប៉ូឡូញ​បាន​ជាប់​រួចរាល់​ទៅ​វគ្គ​បន្ត ដោយមាន​១៩​ពិន្ទុ​ក្នុង​ដៃ​ឆ្លងកាត់ ៨​ប្រកួត​។​
​ ​
ក្រុម​ប៉ូឡូញ​ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់​ក្រុម​អ៊ីស្រាអែល ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ តារាង ប៉ុន្តែ​នៅមាន​សង្ឃឹមថា អាច​នឹង​ឡើង​មកឈរ​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំងពីរ នៅលើ​ពូ​ល​ផងដែរ​។​
​ ​
ក្រុម​អ៊ីស្រាអែល​នៅសល់​ពីរ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ដែល​អាចមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ ពួកគេ​មាន​៥​ពិន្ទុ បន្ទាប់ពី​ក្រុម​អូទ្រីស​។​
​ ​
ឱកាស​របស់​ក្រុម​អ៊ីស្រាអែល ដើម្បី​ឡើងទៅ​វគ្គ​បន្តទៀត​ហាក់ដូច​ជាមាន​តិចតួច​ណាស់​ដោយ សារ​តែ​ក្រុម​អូទ្រីស​ត្រូវ​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​ជាមួយ​ក្រុម Latvia ដែល​ចាញ់​ទាំង​៨​ប្រកួត កន្លងមក​។​
​ ​
ក្រុម​អ៊ីស្រាអែល​ត្រូវធ្វើ​យ៉ាងណា​យកឈ្នះ​ការប្រកួត​ក្រុម​ខ្លាំង​ក្នុង​ពូ​លហើយ​បន្ទាប់មក​ត្រូវ​ឈ្នះ ក្រុម​ម៉ា​សេ​ដូ​នី​។ ក្រុម​អ៊ីស្រាអែល​ឈ្នះ​២​និង​ស្មើ​២​ប្រកួត​ក្នុង​ទឹកដី​ក្នុង​ពូ​ល​នេះ​ដោយ​រកបាន​៩ គ្រាប់ ប៉ុន្តែ​របូត​៥​គ្រាប់​។​
​ ​
ក្រុម​ទាំងពីរ​រកបាន​គ្រាប់​បាល់​ក្នុង​បួន​ប្រកួត​ក្នុង​ទឹកដី សូម្បី​ក្រុម Latvia ក៏​អាច​រកបាន​២​គ្រាប់ ផងដែរ​ក្នុង​ពូ​ល​នេះ​។ ក្រុម​ប៉ូឡូញ​ឈរ​នៅលើ​ពូ​លហើយ​ប្រសិនបើ​ពួកគេ​ចង់បាន​លទ្ធផល​នោះ ពួកគេ​ត្រូវតែ​ឈ្នះ​ការប្រកួត​នេះ​។​
​ ​
ក្រុម​ប៉ូឡូញ​ទើបនឹង​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ពូ​ល ដោយ​ចាញ់​ក្រុម​ស្លូ​វេ​នៀ ២-០​។​ហើយ​នេះ​គឺ ជាការ​ប្រកួត​តែមួយគត់​ដែល​ក្រុម​ប៉ូឡូញ​របូត​គ្រាប់​បាល់​។ ពួកគេ​ឈ្នះ​ការប្រកួត​ក្រៅ​ទឹកដី​បី លើក​ផ្សេងទៀត ហើយនឹង​ស្វែងរក​ជ័យជម្នះ​លើ​ក្រុម​ដែល​ពួកគេ​ធ្លាប់​យកឈ្នះ​ក្នុង​ទឹកដី​៤-០ ជាថ្មីទៀត​។ សម្រាប់​ការប្រកួត​នេះ ក្រុម​ប៉ូឡូញ​មានសង្ឃឹម​ឈ្នះ​ច្រើន​៕
​ទស្សន​: Israel 2-3 Poland