ក្របខណ្ឌ English Premier League រដូវកាល២០១៩ / ២០២០
(19:30) West Ham vs Tottenham Hotspur
(22:00) Arsenal vs Southampton
(22:00) Bournemouth vs Wolverhampton
(22:00) Brighton vs Leicester
(22:00) Crystal Palace vs Liverpool
(22:00) Everton vs Norwich
(22:00) Watford vs Burnley
(00:30) Manchester City vs Chelsea
គូល្អប្រចាំសប្តាហ៍
Man City Vs Chelsea
វាគឺជាជំនួបដ៏សំខាន់មួយដែលក្រុមខ្លាំងម៉េនឆេស្ទ័រ ស៊ីធី ត្រូវទទួលភ្ញៀវឆេលស៊ី ដែល មានស្ថិតិល្អគួរសម។ ស៊ីធីអាចនឹងមានគម្លាតពីក្រុមកំពូលតារាង Liverpool ១២ពិន្ទុ ប្រសិនបើ ចាញ់នៅថ្ងៃសៅរ៍នេះ។
ក្រុមស៊ីធីធ្លាក់មកលេងរៀងទី៤នៅលើតារាងពិន្ទុ ហើយត្រូវទទួលក្រុមឆេលស៊ីដែលនាំមុខ ពួកគេ១ពិន្ទុនិងនៅឈរលេខរៀងទី៣។ ស៊ីធីចាញ់៣ប្រកួតរួចហើយនៅរដូវកាលនេះ ហើយមិនអាចចាញ់បន្ថែមទៀតទេ ប្រសិនបើពួកគេចង់ឈ្នះពានបីលើកជាប់គ្នា។
ការចាញ់ក្រុម Liverpool នៅមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិបានធ្វើឲ្យពួក គេមានគម្លាត៩ពិន្ទុរួចហើយ។ ស៊ីធីសង្ឃឹមថា ក្រុម Liverpool នឹងមិនឈ្នះក្រុម Crystal Palace នៅថ្ងៃសៅរ៍នេះទេ ប៉ុន្តែការងារចម្បងរបស់ពួកគេ គឺត្រូវឈ្នះក្រុមឆេលស៊ីក្នុងទឹកដី។
ស៊ីធីទើបចាញ់១ប្រកួតគត់ក្នុងទឹកដីនៅរដូវកាលនេះ ដោយចាញ់ក្រុម Wolves ២-០។ មួយប្រកួតទៀតក្នុងទឹកដី ពួកគេស្មើក្រុម Tottenham ២-២។
ក្រុមឆេលស៊ីឈរនៅលេខរៀងទី៣នៅលើតារាង ហើយទម្រង់លេងក្នុង៥ប្រកួតចុង ក្រោយ ជួយពួកគេទទួលបាន១៥ពិន្ទុ។ ឆេលស៊ីឈ្នះ៦ប្រកួតចុងក្រោយ ដោយរកបាន១៥គ្រាប់ ប៉ុន្តែជំនួបជាមួយក្រុមម្ចាស់ផ្ទះស៊ីធីមិនមែនជារឿងងាយស្រួលនោះទេ។
ទម្រង់លេងក្រៅទឹកដី ពួកគេចាញ់ក្រុមយូណាយធីត ៤-០ ប៉ុន្តែចាប់តាំងពីបរាជ័យនេះមក ពួកគេរកបានជ័យជម្នះ៥លើកជាប់គ្នា ដោយទាត់បញ្ចូលទីបាន១៨គ្រាប់។
ទោះបីជាយ៉ាងណា ពួកគេរបូត៨គ្រាប់នៅចំពោះមុខខ្សែប្រយុទ្ធរបស់ក្រុមស៊ីធីកន្លងមក ហើយនេះគឺជាចំណុចដែលពួកគេត្រូវកែប្រែ។ ប្រាកដណាស់ក្រុមទាំងពីរនឹងមានការទាត់ បញ្ចូលទីគ្នាច្រើន។ ចាំមើលថា តើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុនៅរាត្រី ថ្ងៃសៅរ៍នេះ៕
ទស្សន: Man City ២-២ Chelsea
• ក្របខណ្ឌអេស្ប៉ាញ La Liga រដូវកាល២០១៩ / ២០២០
(19:00) Leganes vs Barcelona
(22:00) Betis vs Valencia
(00:30) Granada vs Atl. Madrid
(03:00) Real Madrid vs Real Sociedad
គូល្អប្រចាំសប្តាហ៍
Real Madrid vs Real Sociedad
ក្រុម Real Madrid ចាប់ផ្តើមឡើងជើងបន្តិចវិញនាពេលថ្មីៗនេះហើយពួកគេទំនងជាចង់ បន្តស្ថិតិ ដ៏ល្អនេះ នៅពេលពួកគេទទួលភ្ញៀវ Real Sociedad នៅក្របខណ្ឌ La Liga នៅចុងសប្តាហ៍នេះ។
ក្រុម Real Madrid ឈរនៅលេខរៀងទី២នៅលើតារាងពិន្ទុ ដោយមាន២៥ពិន្ទុ ហើយត្រូវ ប្រឈមនឹងក្រុម Real Sociedad ដែលឈរនៅលេខរៀងទី៥និងមាន២៣ពិន្ទុ។ ក្រុម Real Madrid ចាប់ផ្តើមរដូវកាលទាំងលំបាក ប៉ុន្តែថ្មីៗនេះចាប់ផ្តើមរក្សាស្ថានការណ៍បានល្អ។
ពួកគេឈ្នះបួនប្រកួតនិងស្មើ១ក្នុង៥ប្រកួតចុងក្រោយ ហើយទើបចាញ់១ប្រកួតប៉ុណ្ណោះក្នុង ១១ប្រកួតចុងក្រោយ។ ពួកគេឈរនៅលេខរៀងទី២ បន្ទាប់ពីក្រុម Barcelonaដោយសារ តែចំនួនគ្រាប់បាល់ប៉ុណ្ណោះ ហើយភាពប្រសើរទាំងនេះកើតមានដោយសារតែការពង្រឹង ប្រព័ន្ធការពារ។៥ប្រកួតចុងក្រោយ ក្រុម Real Madrid មិនទាន់របូតគ្រាប់បាល់នៅឡើយទេ ស្របពេលពួកគេរក្សាបានឃ្លីនស៊ីត៧លើកក្នុង១០ប្រកួតចុងក្រោយ។ ក្រុមនេះឈានជើង ចូលរួមការប្រកួតនេះ ដោយរក្សាបានឃ្លីនស៊ីតបីប្រកួតជាប់គ្នាស្របពេលពួកគេរកបាន១៧ គ្រាប់ ក្នុង៥ប្រកួតចុងក្រោយ ហើយរបូតត្រឹម៤ប្រកួត។
ពួកគេមានប្រព័ន្ធការពារល្អបំផុតទី២ក្នុងលីក ដោយរបូតត្រឹម៩គ្រាប់ហើយពួកគេមានប្រព័ន្ធ ប្រយុទ្ធល្អបំផុតលំដាប់ទី៣ផងដែរ ដោយរកបាន២៥គ្រាប់។ ទោះបីជាយ៉ាងណាពួកគេ ចាញ់ក្នុងពីរប្រកួតចុងក្រោយជាមួយក្រុម Real Sociedad ។
ចំណែកក្រុម Real Sociedad ឈានជើងចូលរួមការប្រកួតនេះដោយឈ្នះបីប្រកួតក្នុង ចំណោម៥ប្រកួតចុងក្រោយ។ ពួកគេចាញ់១និងស្មើ១ក្នុងពីរប្រកួតចុងក្រោយនេះ។
ទម្រង់លេងនៅក្រៅទឹកដីនៅក្របខណ្ឌ La Liga ក្រុម Real Sociedad រកបានជ័យជម្នះ៣ ប្រកួតនិងចាញ់២ប្រកួតក្នុង៥ប្រកួតចុងក្រោយ ស្របពេលពួកគេរក្សាបានឃ្លីនស៊ីតពីរ ប្រកួតក្នុង៧ប្រកួត។
ពួកគេរកបានជ័យជម្នះ៤ប្រកួតក្នុង៧ប្រកួតចុងក្រោយក្នុងលីក ហើយរកបាន២គ្រាប់ ឬច្រើនជាងនេះក្នុង៣ប្រកួតចំណោម៥ប្រកួតចុងក្រោយនៅក្របខណ្ឌ La Ligaសម្រាប់ការ ប្រកួតក្រៅទឹកដី។ ពួកគេចាញ់៧ក្នុងចំណោម១០ប្រកួតចុងក្រោយជាមួយក្រុម Real Madrid ។
ប្រាកដណាស់ ក្រុម Real Madrid នឹងមានប្រៀបជាងបន្តិច ដោយសារជាម្ចាស់ផ្ទះ។ ប៉ុន្តែ ចាំមើលថា តើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុ៕
ទស្សន: Real Madrid 3-1 Real Sociedad
• ក្របខណ្ឌអ៊ីតាលី Serie A រដូវកាល២០១៩ / ២០២០
(21:00) Atalanta vs Juventus
(00:00) AC Milan vs Napoli
(02:45) Torino vs Inter Milan
គូល្អប្រចាំសប្តាហ៍
AC Milan vs Napoli
ក្រុម AC Milan ដឹងថា ខ្លួនឈរនៅលេខរៀងទី១៤នៅលើតារាងក្របខណ្ឌ Serie A បន្ទាប់ ពីប្រកួតចាញ់ទាំងប្រផិតប្រផើយនៅពហុកីឡាដ្ឋាន Allianz Stadium ។ ដោយយកឈ្នះ៤ ប្រកួត ស្មើ១និងចាញ់៧ ក្រុម AC Milan ស្មើពិន្ទុជាមួយក្រុម Sassuolo ហើយមាន៤ពិន្ទុនាំ មុខក្រុមស្ថិតនៅតំបន់កាត់ចេញ។
ក្រុម AC Milan រកបាន៤ពិន្ទុឆ្លងកាត់៥ប្រកួតចុងក្រោយក្នុងលីក ហើយពួកគេត្រៀមនឹងធ្វើឲ្យ បានល្អ ដើម្បីប៉ះប៉ូវបរាជ័យពីរប្រកួតជាប់គ្នា នៅពេលពួកគេទទួលភ្ញៀវ Napoli។
ចំណែកក្រុម Napoli វិញក៏មានបញ្ហាច្រើនដែរ ទាំងនៅលើទីលាននិងក្រៅទីលានហើយវា រឹតតែអាក្រក់ទៅទៀត បន្ទាប់ពីប្រកួតចាញ់ក្រុម Red Bull Salkzburg ១-១ នៅពេលកីឡាករ មិនគោរពតាមការណែនាំរបស់ម្ចាស់ក្លឹប ហើយត្រឡប់ទៅផ្ទះបើទោះបីជាត្រូវបង្ហាញមុខ ក្នុងការហ្វឹកហាត់ក៏ដោយ។
ក្រុមអ្នកគាំទ្រងាកមកប្រឆាំងនឹងក្រុមរបស់ខ្លួន ហើយខ្សែបម្រើ អាឡែន ត្រូវគេប្លន់ ចំណែកខ្សែការពារ គូលីបាលី បានជួលអង្គរក្សមកការពារជាដើម មានន័យថាក្រុមនេះ ពោរពេញដោយរឿងសោកសៅ។
បើទោះបីជាក្រុម AC Milan គឺជាក្រុមដែលមានស្ថិតិល្អជាងក៏ដោយក៏ពួកគេមិនអាចមើល ស្រាលក្រុម Napoli បានដែរ។ ជ័យជម្នះក្នុងប្រកួតនេះនឹងអាចដោះស្រាយបញ្ហាបានខ្លះ ប៉ុន្តែគេចមិនផុតពីការបាត់បង់កីឡាករសំខាន់ៗនៅពេលរដូវកាលទិញដូរកីឡាករចូលមកដល់នៅខែមករានេះទេ។
ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា ទាំងប្រព័ន្ធប្រយុទ្ធនិងការពារ។ ក្រុមដែល មានឱកាសនាំមុខមុន អាចនឹងមានសង្ឃឹមឈ្នះច្រើន។ ចាំមើលថា តើក្រុមណាមួយធ្វើបាន ល្អនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: AC Milan 2-0 Napoli
• ក្របខណ្ឌបារាំង Ligue 1 រដូវកាល ២០១៩/២០២០
(23:30) Lyon vs Nice
(02:00) Amiens vs Strasbourg
(02:00) Angers vs Nimes
(02:00) Brestois vs Nantes
(02:00) Dijon vs Rennes
(02:00) Metz vs Reims
• ក្របខណ្ឌអាល្លឹម៉ង់ Bundesliga រដូវកាល២០១៩ / ២០២០
(21:30) Fortuna Dusseldorf vs B. Munchen
(21:30) Frankfurt vs Wolfsburg
(21:30) Leverkusen vs Freiburg
(21:30) Union Berlin vs Borussia Monchengladbach
(21:30) Werder Bremen vs Schalke 04
(00:30) RB Leipzig vs Koln