កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី ១០ ខែ មេសា ឆ្នាំ​២០១៨

1299
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Manchester City vs Liverpool

​កាលពី ពីរ​បី​ខែ​មុន ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ហាក់ដូចជា​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក​ការលើក​ពាន​៤ ក្នុងពេល​តែមួយ​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​នៅពេលនេះ វា​ហាក់ដូចជា​ថា ក្រុម​ស៊ី​ធី​អាច លើក​ពាន​ត្រឹម​ពីរ​ប៉ុណ្ណោះ​។ ក្តីសង្ឃឹម​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ករ​បស់​ពួកគេ​អាច​នឹង​រស់​ឡើងវិញ ប្រសិនបើ​ពួកគេ​អាច​រកបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ជើង​ទី​២​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​។​
​ ​
​ពួកគេ​រង​បរាជ័យ​ធ្ងន់ធ្ងរ​នៅ​ជើង​ទី​១​កាលពី​សប្តាហ៍​មុន ដោយ​ត្រូវ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ទម្លុះ​ខ្សែការពារ​ហើយ​រកបាន​៣​គ្រាប់​យ៉ាង​ឆាប់រហ័ស ដើម្បី​នាំមុខ​មុនពេល​ចាប់ផ្តើម ចូល​តង់​ទី​១​។ ប៉ុន្តែ​ក្នុង​តង់​ទី​២ ស៊ី​ធី ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​ការពារ​ឡើងវិញ​បាន​យ៉ាង​ល្អ ។​
​នៅពេលនេះ ពួកគេ​នឹង​ទទួលភ្ញៀវ Liverpool នៅ​ពហុកីឡាដ្ឋាន Etihad វិញ​ម្តង​។ ក្រុម Liverpool មាន​៣​គ្រាប់​ក្នុង​ដៃ ហើយ​មានឱកាស​ច្រើន​ក្នុងការ​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​រឿងរ៉ាវ​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នៅពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បរាជ័យ​កាលពី​យប់​ថ្ងៃ​សៅរ៍ ផងដែរ ដោយ​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​២-៣​។ ពួកគេ​ដឹងថា ប្រសិនបើ​ទទួលបាន ជ័យជម្នះ​លើ​ក្រុម​យូ​ណាយ​ធី​ត​នោះ​ពួកគេ​នឹង​សម្រេច​ក្តី​សុបិន​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ពួកគេ បែរជា​ភ្លាត់ស្នៀត​របូត​គ្រាប់​បាល់​៣​គ្រាប់​ផ្ទួនៗ ក្រោយពី​នាំមុខ​២-០ មុន​។​
​ ​
​វា​កើតឡើង​ដដែលៗ​គឺថា បញ្ហា​បណ្តាលមកពី​ខ្សែការពារ ហើយ​វា​ធ្វើ​ឲ្យ​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​រងរបួស ធ្ងន់ធ្ងរ ហើយ​វា​គឺជា​បរាជ័យ​លើកដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៦​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ពិតជា​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ខ្សែការពារ​នៅពេល​ក្រុម​ស៊ី​ធី​ឈាន​ជើង ចូល​ការប្រកួត​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​។ ដោយ​គ្មាន​គ្រាប់​បាល់​នៅក្នុង​ផងដែរ ពួកគេ​ដឹងថា ត្រូវតែ​យកឈ្នះ​ក្រុម Liverpool យ៉ាងហោចណាស់​៥​គ្រាប់ ដើម្បី​កែប្រែ​លទ្ធផល​ជើង​ទី​១​។​
​ ​
​ក្រុម Liverpool បាន​ត្រឹម​ស្មើ​ក្រុម Everton ០-០ កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ពួកគេ​ឈ្នះ​ក្រុម ស៊ី​ធី​កាលពី​ពាក់កណ្តាល​សប្តាហ៍​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ស្ថិតិ​របស់​ពួកគេ​ឈ្នះ​៧​និង​ចាញ់​១ ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​។​
​ ​
​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ​ពិតជា​ច្បាស់​មែនទែន​ពេញ​មួយ​រដូវ​កាល​នេះ ហើយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដឹងថា ក្រុម​របស់លោក​មាន​ចំណុចខ្លាំង​ត្រង់ណា​។ ពួកគេ​រកបាន​២៤​គ្រាប់​នៅក្នុង​១០​ប្រកួត​ហើយ​បើ​ពួកគេ​អាច​រកបាន​ត្រឹម​១​គ្រាប់​ទៀត នៅ​ពហុកីឡាដ្ឋាន Etihad នោះ​ពួកគេ​នឹងមាន​ឱកាស​ច្រើន​។​
​ ​
​ក្រុម Liverpool អាច​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​នៅ​១១​ប្រកួត​ក្នុងចំណោម​១៤​ប្រកួត ចុងក្រោយ​នៅ​គ្រប់ការ​ប្រកួត ហើយ​ស្របពេល​ក្រុម​ស៊ី​ធី​របូត​៦​គ្រាប់​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ ដូច្នេះ​យើង​អាច​ជឿជាក់ថា លោក ក្លប់ នឹង​ពង្រឹងស្មារតី​ប្រយុទ្ធ​របស់​ក្រុម​លោក​។​
​ ​
​ចាប់តាំងពី​ខែតុលា​មក ក្រុម​ភ្ញៀវ Liverpool របូត​មិន​លើសពី​១​គ្រាប់​ទេ​នៅក្រៅ​ទឹកដី​។ Liverpool មាន​ខ្សែប្រយុទ្ធ​ឆ្នើម​ដូចជា រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល ហ្វឺ​មី​ណូ រកបាន​៥​គ្រាប់​ក្នុង បី​ប្រកួត ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដូច្នេះ​សង្ឃឹមថា ខ្សែប្រយុទ្ធ​រូបនេះ​នឹង​បន្ត​រកបាន គ្រាប់​បាល់​បន្ថែមទៀត​៕

​ទស្សន​: Manchester City 2-1 Liverpool

Roma vs Barcelona

​ក្រុម Barcelona​ហាក់ដូចជា​មានសំណាង​មែនទែន​កាលពី​សប្តាហ៍​មុន​ដោយ​ពួកគេ​មានប្រៀប តាមរយៈ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​ពីរ​គ្រាប់​របស់​គូប្រកួត មុនពេល​ខ្សែការពារ ជឺ​រ៉ា​ដ ពី​កេ (Gerard Pique) និង​ខ្សែប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) បន្ថែម​ម្នាក់​១​គ្រាប់ ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះ​ក្រុម Roma ៤-១ នៅ​ពហុកីឡាដ្ឋាន Camp Nou ។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​ខ្លាំង​មែនទែន​មុន​ឈាន​ជើង​ចូល​ប្រកួត​ជើង​ទី​២​នេះ​។​
​ ​
​បន្ទាប់ពី​ចាញ់​៤-១ ក្រុម Roma បន្ត​ចាញ់​ក្រុម Fiorentina ២-០ ក្នុង​ទឹកដី​ហើយ​ធ្វើ​ឲ្យ​ស្ថិតិ​របស់ ពួកគេ​លេង​បី​ប្រកួត​នេះ​អត់​ឈ្នះ​សោះ​។ Roma ធ្លាក់​មកឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង ក្របខណ្ឌ Serie A​។ ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម Lazio ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ នៅ​ថ្ងៃអាទិត្យ​នេះ​ផងដែរ ដូច្នេះ​ក្រុម​ទាំងពីរ​សុទ្ធតែ​មមាញឹក​ការប្រកួត​ក្នុងស្រុក​ដូ​គ្នា នៅ​ចុង​សប្តាហ៍​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា​ក្រុម Barcelona ស្ថិតក្នុង​ទីតាំង​ប្រសើរ​ជាង​។ ពួកគេ​ឈរ​នៅលើ​កំពូល​តារាង នៃ​ក្របខណ្ឌ La Liga ហើយ​នាំមុខ​ក្រុម Atletico Madrid ដែល​នៅ​លេខ​រៀង​ទី​បន្ទាប់ ១២​ពិន្ទុ​។​
​ ​
​ក្រុម Barcelona បន្ត​យកឈ្នះ​ក្រុម Leganes ៣-១ កាលពី​ថ្ងៃ​សៅរ៍ ដោយ​បន្ថែម​ស្ថិតិ​មិនដែល ចាញ់​ដល់​១៩​ប្រកួត​ចាប់តាំងពី​ចាញ់​ក្រុម Espanyol ១-០ នៅ​ក្របខណ្ឌ Copa del Rey ។​
​ ​
​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក៏​ដូចគ្នា​ដែរ ក្រុម Barcelona មិនទាន់​ចាញ់​ទេ ចាប់តាំងពី​ចាញ់​ក្រុម Juventus ៣-០ កាលពី​រដូវ​កាល​មុន​។ ពួកគេ​ឈ្នះ​៥​និង​ស្មើ​៣​ក្នុងការ​ប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
​ក្រុម Barcelona មាន​បញ្ហា​ខ្លះ​ក្នុង​ការរក​គ្រាប់​បាល់​នៅក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Olympiakos និង​ក្រុម Juventus នៅ​រដូវ​កាល​នេះ ហើយ​ពួកគេ​រកបាន​គ្រាប់​បាល់​សរុប​ក្រៅ​ទឹកដី​ត្រឹម​២​គ្រាប់​ប៉ុណ្ណោះ ក្នុង​បួន​ប្រកួត​ចុងក្រោយ​។
​ ​
​ចំ​ណែ​ក្រុម Roma វិញ​មាន​ស្ថិតិ​មិនសូវ​ល្អ​ទេ ប៉ុន្តែ​ពួកគេ​អាច​រក្សា​ឃ្លី​ន​ស៊ីត​ក្នុង​បួន​ប្រកួត នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ ។ Roma មិនសូវ​រកបាន​គ្រាប់​បាល់​ច្រើន​ទេ ក្នុងការ​ប្រកួត​កន្លង​មក ហើយ​ប្រព័ន្ធ​ការពារ​ក៏មាន​បញ្ហា​ច្រើន​ដែរ​។ លទ្ធផល​អាច​នឹង​ស្មើ ច្រើនជាង ប៉ុន្តែ​យ៉ាងណា​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​គ្រាប់​បាល់​នៅ​រាត្រី ថ្ងៃ​អង្គារ​នេះ​៕

​ទស្សន​: Roma 2-2 Barcelona
​​ប្រែ​សម្រួល​: ពិសិដ្ឋ​

#