កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​៤ ខែ ធ្នូ ឆ្នាំ ២០១៩

2929
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(02:30) Chelsea vs Aston Villa
(02:30) Leicester vs Watford
(02:30) Manchester United vs Tottenham Hotspur
(02:30) Southampton vs Norwich
(02:30) Wolverhampton vs West Ham
(03:15) Liverpool vs Everton
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Man Utd Vs Tottenham

សប្តាហ៍​ថ្មី ហើយ​លទ្ធផល​ស្មើ​ជាថ្មី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ ធី​តឡ​ឈ​ស្មើ ១-១ ជាមួយ​ក្រុម Aston Villa បានធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៩​នៅលើ​តារាង ប៉ុន្តែ​ប្រសិនបើ​ពួកគេ​អាច​យកឈ្នះ​ក្រុម Spurs ក្នុងការ​ប្រកួត​នេះ​វា​នឹង​ជួយ​ពួកគេ​ឡើង​មកឈរ នៅ​លេខ​រៀង​ទី​៥​។​
​ ​
ក្រុម​យូ​ណាយ​ធី​ត​ត្រូវ​ដេញតាម​ពីក្រោយ ដើម្បី​ដណ្តើមយក​១​ពិន្ទុ​វិញ​កាលពី​ថ្ងៃអាទិត្យ ហើយ​វា ជាការ​ប្រកួត​លើក​ទី​២​ជាប់​គ្នា​ដែល​ពួកគេ​ទទួលបាន​លទ្ធផល​បែបនេះ​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​ស្មើ​៦​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​ក្រុម Wolves Sheffield United និង Arsenal ទទួលបាន​លទ្ធផល​ស្មើ​ច្រើនជាង​។ ទម្រង់​លេង​ក្នុង​ទឹកដី​នៅ​ល្អ​នៅឡើយ​សម្រាប់​ក្រុម យូ​ណាយ​ធី​ត ដោយ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ ក្នុង​៧​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។ យូ​ណាយ ធី​ត​ខ្វះ​ភាពស៊ីសង្វាក់​។​
​ ​
ចាប់តាំងពី​ការមកដល់​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ក្រុម Spurs ប្រកួត​ឈ្នះ​ទាំងបី ប្រកួត​ជាប់​គ្នា​។​
​ ​
កាលពី​ថ្ងៃ​សៅរ៍ ក្រុម Spurs បាន​យកឈ្នះ​ក្រុម Bournemouth ក្នុង​ទឹកដី ៣-២​ដើម្បី​ឡើងមក​ឈរ នៅ​លេខ​រៀង​ទី​៥ ហើយ​នៅពេលនេះ មាន​គម្លាត​៦​ពិន្ទុ​ពី​ក្រុម​លេខ​រៀង​ទី​៤​។​
​ ​
កីឡាករ ដេ​ឡេ អា​លី (Dele Alli) ហាក់ដូចជា​វិល​ទៅរក​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញ ចាប់តាំងពី ការមកដល់​របស់លោក ម៉ូ​រី​ញ៉ូ​។ នៅពេលនេះ លោក ម៉ូ​រី​ញ៉ូ វិលត្រឡប់​ទៅកាន់​ទឹកដី Old Trafford ហើយ​យើង​អាច​រង់ចាំ​មើលថា តើ​លោក​អាច​យកឈ្នះ​អតីត​ក្រុម​របស់លោក​បានទេ​នៅ​រាត្រី ថ្ងៃ​ពុធ​នេះ​។​
​ ​
​ចូរ​ក្រឡេកមើល​ទម្រង់​លេង​របស់​ក្រុម​យូ​ណាយ​ធី​ត វា​ហាក់ដូចជា​មិន​ប្រសើរ​ជាង​ពេលដែល លោក​ចាកចេញ​នោះទេ​។ ចំណែក​ក្រុម Spurs នៅមាន​បញ្ហា​ជុំវិញ​ទម្រង់​លេង​ក្រៅ​ទឹកដី និង​ប្រព័ន្ធ​ការពារ​។​
​ ​
ពួកគេ​ឈ្នះ​ក្រុម West Ham ៣-២ ប៉ុ​ន្តេ​វា​ជា​ជ័យជម្នះ​ក្រៅ​ទឹកដី​តែមួយគត់​នៅ​រដូវ​កាល​នេះ​។ ប្រព័ន្ធ​ការពារ​នៅតែ​ជា​ចំណោទ បើទោះបីជា​លោក ម៉ូ​រី​ញ៉ូ ចូល​ដឹកនាំ​ក៏ដោយ​។​
​ ​
បី​ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក ក្រុម​នេះ​នៅ​របូត​គ្រាប់​បាល់​៦​គ្រាប់ គឺ​របូត​២​គ្រាប់​ក្នុង ប្រកួត​នីមួយៗ​។ ដូច្នេះ​រងចាំ​មើលថា តើ​ក្រុម​ណា​អាចធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕
​ទស្សន​: Man Utd 1-2 Tottenham
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(01:00) Amiens vs Reims
(01:00) Dijon vs Montpellier
(01:00) Metz vs Rennes
(01:00) Saint Etienne vs Nice
(01:00) Toulouse vs Monaco
(03:00) Paris Saint Germain vs Nantes
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Saint Etienne vs Nice

​ក្រុម St Etienne អាច​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​ក្របខណ្ឌ Ligue 1 ប៉ុន្តែ​ពួកគេ ប្រកួត​ចាញ់​ក្រុម Rennes ។ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៩​នៅលើ​តារាង​ពិន្ទុ ហើយ​ពួកគេ​មាន​២ ពិន្ទុ​នៅលើ​ក្រុម Nice ដែលជា​គូប្រកួត​របស់ខ្លួន​។​
​ ​
ពួកគេ​នាំមុខ​គូប្រកួត អំឡុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​ចាញ់​ការប្រកួត​នេះ ដោយ​របូត​គ្រាប់​បាល់​នៅ​នាទី​៩៤​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពួកគេ​លេង​២​ប្រកួត​មិនដែល​ឈ្នះ​ហើយ ពួកគេ​អាច​ត្រឹម​ស្មើ​ជាមួយ​ក្រុម Gent នៅ​ក្របខណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​។​
​ ​
ក្រុម ST Etienne ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​ឈ្នះ​ត្រឹម​២​ក្នុងចំណោម​៧​ប្រកួត​ក្នុង ទឹកដី​។
​ ​
ក្រុម Nice បាន​យកឈ្នះ​ក្នុង​ទឹកដី​កាលពី​ចុងក្រោយ​សប្តាហ៍ ដោយ​យកឈ្នះ​ក្រុម Angers ៣-១​។ វា​គឺជា​ជ័យជម្នះ​លើក​ទី​៤​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​វា​មិនជា​ល្អ​ពេក​ទេ​។​
​ ​
ក្រុម Nice ឈ្នះ​២​ប្រកួត​ក្នុងចំណោម​៧​ប្រកួត ចំណែក​៥​ប្រកួត​ផ្សេងទៀត ពួកគេ​ចាញ់​ទាំងអស់​។ តាមពិត ពួកគេ​ឈ្នះ​២​ប្រកួត​ដំបូង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​៥​ប្រកួត​ចុងក្រោយ​ចាញ់​ទាំងអស់​។ មើលទៅ​វា​ជាការ​ប្រកួត​ដ៏​តឹងតែង​មួយ​សម្រាប់​ក្រុម​ទាំងពីរ ហើយ​ចាំ​មើលថា តើ​ក្រុម​ណាមួយ មានសំណាង​អាច​រកបាន​បី​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕
​ទស្សន​: Saint Etienne 3-2 Nice