កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី​១០ ខែ ធ្នូ ឆ្នាំ ២០១៩

223
ចែករម្លែក

•​ ​ក្របខ័ណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(00:55) Napoli vs Racing Genk
(00:55) Red Bull Salzburg vs Liverpool
(03:00) Ajax vs Valencia
(03:00) B. Dortmund vs Slavia Prague
(03:00) Benfica vs Zenit St Petersburg
(03:00) Chelsea vs Lille
(03:00) Inter Milan vs Barcelona
(03:00) Lyon vs RB Leipzig
​វិភាគ​គូ​ល្អ​
Inter Milan vs Barcelona

​ក្លិប Inter Milan ប្រហែលជា​ធ្វើបាន​ល្អ​នៅ​ក្របខ័ណ្ឌ Serie A ប៉ុន្តែ​ពួកគេ​នឹងត្រូវ​ទម្លាក់​ចេញពី ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​សប្តាហ៍​នេះ​។​
​ ​
ក្រុម Inter Milan ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល ប៉ុន្តែ​ទទួលភ្ញៀវ​ជើង​ខ្លាំង Barcelona ដោយ​ដឹងថា ពួកគេ​ត្រូវការ​ឈ្នះ ដើម្បី​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្រុម Inter Milan មាន​៧​ពិន្ទុ​បន្ទាប់ពី លេង​៥​ប្រកួត ហើយ​នាំមុខ​ក្រុម Dortmund ដោយសារ​តែមាន​ចំនួន​គ្រាប់​បាល់​លើស​ប៉ុណ្ណោះ​។​
​ ​
ក្រុម​យក្ស​អាល្លឺម៉ង់​នឹងត្រូវ​ទទួលភ្ញៀវ Slavia Prague ដែល​ឈរ​នៅ​បាត​តារាង ប៉ុន្តែ​ក្រុម​អាច ប្រកួត​ស្មើ​ក្រុម Barcelona និង​ក្រុម Inter ។ ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម Inter Milan ពិតជា​ចង់​គេច​ពី​ការ​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នេះ​។​
​ ​
ពួកគេ​ទទួលបាន​៤​ពិន្ទុ​ឆ្លងកាត់​ពីរ​ប្រកួត​ក្នុង​ទឹកដី​ក្នុង​ពូ​ល ប៉ុន្តែ​ចាញ់​ក្រុម Barcelona ២-១ ។ ក្រុម​នេះ​លេង​៥​ប្រកួត​មិនដែល​ចាញ់ ប៉ុន្តែ​ប្រកួត​ស្មើ​០-០ ជាមួយ​ក្រុម Roma ។​
​ ​
ក្លិប Inter Milan ក៏​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ដែរ​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្រប ខ័ណ្ឌ​ឆេ​ម​ពាន លី​ក​ក្នុង​ពីរ​រដូវ​កាល​កន្លងទៅ​។ ទោះបីជា​យ៉ាងណា​ពួកគេ​បាន​ត្រឹម​ស្មើ​៣​ប្រកួត​ចំណោម​៥ ប្រកួត​នេះ​។​
​ ​
បញ្ហាសំខាន់​គឺថា តើ​ក្រុម Barcelona រឹងមាំ​ប៉ុណ្ណា​នៅលើ​ទីលាន​។ ក្រុម​នេះ​បាន​ជាប់​រួចហើយ សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​ត្រូវបាន​គេ​បញ្ជាក់ថា ជា​ក្រុម​ឈ្នះ​។​
​ ​
​ប្រាកដ​ណាស់ ពួកគេ​ប្រហែលជា​មានការ​ផ្លាស់ប្តូរ​ខ្លះ​នៅក្នុង​ក្រុម​ជម្រើស​របស់​ពួកគេ​សម្រាប់ ការប្រកួត​នេះ​។ ក្រុម Barcelona ឈ្នះ​៣​ក្នុងចំណោម​៥​ប្រកួត​ក្នុង​ពូ​ល​នេះ​។ ក្រុម​នេះ​ឈ្នះ​ការ ប្រកួត​ក្រៅ​ទឹកដី​នៅ​នៅ​ទីក្រុង Prague និង​ស្មើ​០-០ ជាមួយ​ក្រុម Dortmund ។ ពួកគេ​ចាញ់​មួយ ប្រកួត​ក្នុងចំណោម​១៧​ប្រកួត​ចុងក្រោយ​។​
​ ​
ក្លិប Barcelona ប្រហែលជា​មិន​ដាក់​កីឡាករ​ល្អៗ​ទេ ប៉ុន្តែ​ពួកគេ​មាន​ក្រុម​រឹងមាំ​ហើយ​មានឱកាស ទ្វេដង​ក្នុងការ​យកឈ្នះ​ការប្រកួត​នេះ ឬ​ស្មើ​ការប្រកួត​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច មានសំណាង​រកបាន​៣​ពិន្ទុ​៕
​ទស្សន​: Inter Milan 2-3 Barcelona
Ajax vs Valencia

​ក្រុម Ajax ធ្លាប់បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី រដូវ​កាល​មុន ប៉ុន្តែ​អាច​នឹងត្រូវ​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​នៅពេលនេះ​។​
​ ​
ពួកគេ​ឈរ​នៅលើ​គេ​ក្នុង​ពូ​ល ហើយ​នៅសល់​១​ប្រកួត​ក្នុង​ដៃ ហើយនឹង​ទទួលភ្ញៀវ Valencia ដែល​ឈរ​នៅ​លេខ​រៀង​ទី​២ ដែលមាន​គម្លាត​ពីគ្នា​ត្រឹម​២​ពិន្ទុ​។ ប្រសិនបើ​ពួកគេ​ចាញ់​ការ ប្រកួត​នេះ ហើយ​ស្របពេល​ឆេ​ល​ស៊ី​អាច​យកឈ្នះ​ក្រុម Lille ក្នុង​ទឹកដី នោះ ក្រុម Ajax នឹង​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Europa League ។​
​ ​
លទ្ធផល​ស្មើ​មានន័យថា គ្រប់គ្រាន់​ដើម្បី​ឡើងទៅ​វគ្គ​បន្ត ប៉ុន្តែ​ពួកគេ​នឹង​ចង់​ឈ្នះ​លើ​គេ​ក្នុង​ពូ​ល​។ ក្រុម Ajax ទើបនឹង​ចាញ់​១​ប្រកួត​ក្នុងការ​ប្រកួត​ក្នុង​ពូ​ល ជា​បរាជ័យ​ក្នុង​ទឹកដី​ដោយសារ ក្រុម​ឆេ​ល​ស៊ី​។​
​ ​
ក្រុម Ajax មិនទាន់​ចាញ់​នៅឡើយ​ទេ​ក្នុង​៧​ប្រកួត​ចុងក្រោយ​មុនពេល​ចាញ់​ក្រុម Willem II ក្នុង​ប្រកួត​ថ្មីៗ​នេះ​។ ក្រុម​នេះ​នៅ​នាំមុខ​៦​ពិន្ទុ​នៅលើ​ក្របខ័ណ្ឌ Dutch Eredvisie ។​
​ ​
ក្រុម Valencia នឹង​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ប្រសិនបើ​ឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​លទ្ធផល ស្មើ​គឺ​គ្រប់គ្រាន់​ហើយ​។ វា​អាស្រ័យ​លើ​ក្រុម​ឆេ​ល​ស៊ីថា តើ​ពួកគេ​អាច​ឈ្នះ​ក្រុម Lille ហើយ​ក្រុម ឆេ​ល​ស៊ី​មិន​ស្ថិតក្នុង​ទម្រង់​លេង​ល្អ​របស់ខ្លួន​នោះទេ​។​
​ ​
ប្រសិនបើ​ចាញ់​ក៏​ពួកគេ​ឡើងទៅ​វគ្គ​បន្ត​ដែរ ប្រសិនបើ​ក្រុម Lille ឈ្នះ​ក្រុម​ឆេ​ល​ស៊ី​។ ក្រុម Valencia មាន​៤​ពិន្ទុ​ឆ្លងកាត់​ពីរ​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​ពូ​ល​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើ បានល្អ​នៅ​រាត្រី​នេះ​៕