កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​១១ ខែ ធ្នូ ឆ្នាំ ២០១៩

214
ចែករម្លែក

•​ ​ក្របខ័ណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(00:55) Dinamo Zagreb vs Manchester City
(00:55) Shaktar Donetsk vs Atalanta
(03:00) Atl. Madrid vs Lokomotiv Moscow
(03:00) B. Munchen vs Tottenham Hotspur
(03:00) Club Brugge vs Real Madrid
(03:00) Leverkusen vs Juventus
(03:00) Olympiacos vs Crvena Zvezda
(03:00) PSG vs Galatasaray
​វិភាគ​គូ​ល្អ​
B. Munchen vs Tottenham

​ក្រុម​ទាំងពីរ​បានជា​ប់​ទៅ​វគ្គ​ចាញ់​ធ្លាក់​បន្តទៀត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​ទាំងពីរ​ធ្វើបាន ល្អ​ក្នុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​។ ទោះបីជា​យ៉ាងណា ក្រុម Tottenham មកដល់​ប្រទេស​អាល្លឺម៉ង់ ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ជាង​ពេលកន្លងមក ស្របពេល​ពួកគេ​ត្រៀម​សងសឹក​ជាមួយ​ក្រុម Munich បន្ទាប់ពី​ចាញ់​ធ្ងន់ធ្ងរ​រហូតដល់​៧-២ ។​
​ ​
ក្រុម Bayern Munich ប្រហែលជា​អាច​ឈ្នះ​ការប្រកួត​នេះ ហើយ​ក្រុម​នេះ​រកបាន​២១​គ្រាប់ ប៉ុន្តែ​ពួកគេ​ក៏​កំពុងមាន​បញ្ហា​ផងដែរ​នៅ​ក្របខ័ណ្ឌ Bundesliga ។ កាលពី​ចុង​សប្តាហ៍ ពួកគេ​ចាញ់​ក្រុម Monchengladbach ២-១ ហើយ​នេះ​គឺជា​បរាជ័យ​លើក​ទី​២​ជាប់​គ្នា​។​
​ ​
ក្រុម Tottenham ជួប​រឿង​ល្អជា​បន្តបន្ទាប់ ចាប់តាំងពី​ការមកដល់​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។ ក្រុម​ថ្មី​របស់លោក​លេង​៥​ប្រកួត​និង​ឈ្នះ​៤​ប្រកួត ហើយ​កាលពី​ចុង​សប្តាហ៍ ពួកគេ​បាន​យកឈ្នះ​ក្រុម Burnley ៥-០ ជាការ​រក្សាបាន​ឃ្លី​ន​ស៊ីត​ដ៏​កម្រ​សម្រាប់​ពួកគេ​។​
​ ​
នៅពេលនេះ ក្រុម Spurs ឈរ​នៅ​លេខ​រៀង​ទី​៧​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក គឺមាន​គម្លាត​៦ ពិន្ទុ​ពី​កៅអី​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​នេះ​រកបាន​១៦​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​របូត​៨​គ្រាប់​។​
​ ​
បី​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ក្នុង​ពូ​ល​នេះ ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​សមត្ថភាពរ​កបាន​គ្រាប់​បាល់ ដូចគ្នា​។​ក្រុម Bayern Munich លេង​ពីរ​ប្រកួត​នេះ​មិនទាន់​របូត​គ្រាប់​បាល់​ទេ​។ ប៉ុន្តែ​ពេលវេលា នាំមក​នូវ​ការផ្លាស់ប្តូរ ហើយដោយ​មិនសូវ​មមាញឹក​ក្នុងការ​ប្រកួត ដូច្នេះ​ជំនួប​រវាង​ក្រុម​ទាំងពីរ ពិតជា​ល្អមើល​ណាស់​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែមទៀត​៕
ទស្សន​: B. Munchen 2-3 Tottenham

​វិភាគ​គូ​ល្អ​
PSG vs Galatasaray

​ក្រុម PSG បន្ត​កិច្ចប្រឹងប្រែង ដើម្បី​ឈានទៅរក​ឱកាស​លើក​ពាន​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​នេះ​តែង​តែងមាន​បញ្ហា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ឬ​វគ្គ​៨​ក្រុម​ចុងក្រោយ ប៉ុន្តែ​សង្ឃឹមថា ពួកគេ​នឹងធ្វើ​បានល្អ​នៅ​រដូវ​កាល​នេះ​។​
​ ​
​ក្រុម PSG ឈ្នះ​ដាច់​គេ​សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ហើយ​ពួកគេ​មាន​៥​ពិន្ទុ​នាំមុខ​លើ​ក្រុម Real Madrid ។ ទោះបីជា​យ៉ាងណា គូប្រកួត​របស់​ពួកគេ​មានការ​ងារ​ដែល​ត្រូវធ្វើ​ខណៈ​ក្រុម នេះ​អាច​នឹង​បាត់បង់​ឱកាស​ជាប់​ទៅលេង​នៅ​ក្របខ័ណ្ឌ Europa League ។​
​ ​
​ក្រុម PSG មាន​ទម្រង់​លេង​កំពូល​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ដោយ​រកបាន​១២​គ្រាប់ ហើយ​ពួកគេ របូត​គ្រាប់​បាល់​ក្នុង​១​ប្រកួត​ប៉ុណ្ណោះ អំឡុងពេល​ប្រកួត​ស្មើ​២-២ ជាមួយ​ក្រុម Real Madrid ។ ក្រុម PSG ធ្វើ​បានល្អ ដោយ​ដេញតាម​យក​ស្មើ​២-០ ដើម្បី​ទទួលបាន​១​ពិន្ទុ​។​
​ ​
ទម្រង់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ក្រុម​នេះ​ចាញ់​ត្រឹម​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង ចំណោម​៦ ប្រកួត​ចុងក្រោយ​។ ពួកគេ​នាំមុខ​ដាច់​៥​ពិន្ទុ​នៅលើ​ក្របខ័ណ្ឌ Ligue 1 ដោយ​នៅសល់​មួយ ប្រកួត​ក្នុង​ដៃ ហើយ​លេង​៦​ប្រកួត​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​។​
​ ​
​ចំណែក​ក្រុម Galatasaray អាច​ជាប់​លេង​នៅ​ក្របខណ្ឌ Europa Leauge ប្រសិនបើ​ធ្វើបាន ល្អ​និង​ឈ្នះ​ការប្រកួត​នេះ​។ ក្រុម​នេះ​រកបាន​ត្រឹម​២​ពិន្ទុ​ឆ្លងកាត់​៥​ប្រកួត គឺ​តិចជាង​ក្រុម Club Brugge ១​ពិន្ទុ​។​
​ ​
ក្រុម​មកពី​តួ​ក​គី​នេះ​រកបាន​២​ពិន្ទុ​នេះ ឆ្លងកាត់​ការប្រកួត​ស្មើ​ពីរ​ប្រកួត​ជាមួយ​ក្រុម Brugge ប៉ុន្តែ​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ក្នុង​ទឹកដី​និង​ស្មើ​០-០​នៅក្រៅ​ទឹកដី​។ បី​ប្រកួត​ផ្សេងទៀត ក្រុម​នេះ​លេង​ចាញ់​បី​ប្រកួត​និង​របូត​៨​គ្រាប់​។​
​ ​
ទម្រង់​លេង​របស់​ក្រុម Galatasaray នេះ​មិនសូវ​ជា​ល្អ​ទេ ដោយ​ឈ្នះ​១​ប្រកួត​១​ក្នុង​៥​ប្រកួត ហើយ​១៦​ប្រកួត​នៅក្រៅ​ទឹកដី​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក លេង​មិន​ឈ្នះ​១​ប្រកួត​នៅឡើយ​ទេ​៕
​ទស្សន​: PSG 3-1 Galatasaray