• ក្របខណ្ឌ English Premier League រដូវកាល២០១៧/១៨
(18:30) West Brom vs Liverpool
(21:00) Watford vs Crystal Palace
គូល្អប្រចាំសប្តាហ៍
West Brom vs Liverpool
វាប្រាកដជាការប្រកួតប្រជែងដ៏ស្វិតស្វាញជុំវិញថា តើក្រុមណាមួយតក់ស្លុតបំផុតកាលពី ចុងសប្តាហ៍មុន។ មើលទៅប្រហែលជាអ្នកគាំទ្ររបស់ក្រុមម៉េនឆេស្ទ័រ យូណាយធីត ដែលស្ទើរតែមិនជឿថា ក្រុមរបស់ពួកគេចាញ់ក្រុមត្រដាបត្រដួស West Brom ឬក៏អ្នកគាំទ្រ របស់ក្រុម West Brom ដែលមានការភ្ញាក់ផ្អើល ដែលបានឃើញក្រុមរបស់ពួកគេឈ្នះ។
ជ័យជម្នះរបស់ក្រុម West Brom នៅលើទឹកដី Old Trafford បានបញ្ចប់ស្ថិតិ១០ ប្រកួតមិនដែលឈ្នះរបស់ពួកគេ ប៉ុន្តែពួកគេបន្តនៅបាតតារាងនៅឡើយ ដោយមាន៩ពិន្ទុក្រោម តំបន់សុវត្ថិភាព។
បរាជ័យនៅទីនេះ ហើយយ៉ាងហោចណាស់ ក្រុម Swansea City រកបាន១ពិន្ទុវិញ នោះក្រុម West Brom ប្រាកដជាខ្ទាតចេញពីក្របខណ្ឌព្រីមីញ៉េលីកហើយ។ ពួកគេទទួលបាន១ពិន្ទុ ឆ្លងកាត់៥ប្រកួតចុងក្រោយក្នុងទឹកដី ហើយធ្វើបានឃ្លីនស៊ីតត្រឹមតែ២លើកប៉ុណ្ណោះក្នុង៩ ប្រកួតចុងក្រោយ ប៉ុន្តែវាពិតជាពិបាកក្នុងការរារាំងក្រុម Liverpool មិនឲ្យទាត់ចូលទី។
ក្រុម Liverpool ឈរនៅលេខរៀងទី៣ នៅក្របខណ្ឌព្រីមីញ៉េលីក គឺមាន១០ពិន្ទុនាំមុខ ក្រុមឆេលស៊ីដែលឈរនៅលេខរៀងទី៥។ ក្រុម Liverpool ចាញ់ក្រុមម៉េនឆេស្ទ័រយូណាយធីត ដែលបច្ចុប្បន្នឈរនៅលេខរៀងទី២ចំនួន៤ពិន្ទុ ហើយហាក់ដូចជាទទួលបានកៅអីសម្រាប់ ក្របខណ្ឌឆេមពានលីករដូវកាលក្រោយ។ ការប្រកួតនេះកើតមានតែប៉ុន្មានថ្ងៃមុនពេល ពួកគេត្រូវប្រកួតជាមួយក្រុម Roma នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌឆេមពានលីក ដូច្នេះលោក យើហ្គេន ក្លប់ ប្រហែលជាដាក់ឲ្យកីឡាករឆ្នើមៗមួយចំនួនសម្រាក។
ក្រុម Liverpool ទើបចាញ់១ប្រកួតប៉ណ្ណោះក្នុង១០ប្រកួតចុងក្រោយក្នុងលីក។ ក្រុមនេះមាន កម្លាំងប្រយុទ្ធនិងការពារល្អគ្រាន់បើ ហើយសង្ឃឹមថា នឹងអាចរកបាន៣ពិន្ទុក្នុងការប្រកួតនេះ៕
ទស្សន: West Brom 1-3 Liverpool
• ក្របខណ្ឌ German Budesliga រដូវកាល ២០១៧/១៨
(20:30) Frankfurt vs Hertha Berlin
(20:30) Hamburg vs Freiburg
(20:30) Hannover vs Bayern Munchen
(20:30) RB Leipzig vs Hoffenheim
(20:30) Stuttgart vs Werder Bremen
(23:30) Dortmund vs Leverkusen
គូរល្អប្រចាំសប្តាហ៍
Dortmund vs Leverkusen
វាមិនមែនជាសប្តាហ៍ដ៏ល្អសម្រាប់ក្រុម Dortmund ទេ បន្ទាប់ពីពួកគេប្រកួតចាញ់ក្រុម Schalke ២-០ កាលពីចុងសប្តាហ៍មុន ប៉ុន្តែដោយសារតែពួកគេអវត្តមានខ្សែប្រយុទ្ធ មីឈី បាតស៊ួយី (Michy Batshuayi) ដែលខកខានការប្រកួតដោយសារមានបញ្ហាកជើង។
ប៉ុន្តែគ្រូបង្វឹក ភីធើ ស្តូហ្គ័រ (Peter Stoger) នៅមានជម្រើសខ្សែប្រយុទ្ធច្រើនទៀតដែល អាចជំនួស កីឡាករប៊ែលហ្ស៊ិករូបនេះនៅថ្ងៃសៅរ៍។ កីឡាករ Maximilian Philipp ដែលរកបាន៧គ្រាប់ក្នុងការបង្ហាញមុខ១៧លើកនោះ គឺជា បេក្ខភាពដ៏ស័ក្តិសមបំផុត ដើម្បីជំនួសតំណែងនេះ។ បើទោះបីជាចាញ់ក្រុម Bayern Munich ៦-២ នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រដណ្តើមពាន DFB Cup កាលពីថ្ងៃអង្គារក៏ដោយ ក៏ក្រុម Liverkusen នៅមានអារម្មណ៍វិជ្ជមាននៅឡើយ បន្ទាប់ពីពួកគេយកឈ្នះក្រុម Frankfurt និងក្រុម RB Leipzig កាលពីពីរសប្តាហ៍កន្លងទៅ។
លទ្ធផលនេះធ្វើឲ្យពួកគេឡើងមកឈរនៅលេខរៀងទី៣នៅលើតារាង គឺលើក្រុមម្ចាស់ផ្ទះ Dortmund ដោយសារមានចំនួនគ្រាប់បាល់លើស។ អ្វីដែលកាន់តែសប្បាយចិត្តនោះ គឺខ្សែប្រយុទ្ធ លូកាស អាឡារីយ៉ូ (Lucas Alario) បានត្រឡប់មកចូលលេងវិញបន្ទាប់ពី ជាប់បម្រាម។
បើពិនិត្យជារួម ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ពួកគេមានខ្សែប្រយុទ្ធ និងប្រព័ន្ធការពាររឹងមាំគួរសមដូចគ្នា។ សង្ឃឹមថា ក្រុមដែលអាចរកបានគ្រាប់បាល់មុន នឹងមានសង្ឃឹមឈ្នះច្រើន៕
ទស្សន: Dortmund 2-2 Leverkusen
• ក្របខណ្ឌ French Ligue 1 រដូវកាល ២០១៧/១៨
(22:00) Marseille vs Lille
(01:00) Amiens vs Strasbourg
(01:00) Guingamp vs Monaco
(01:00) Metz vs Caen
(01:00) Toulouse vs Angers
គូរល្អប្រចាំសប្តាហ៍
Guingamp vs Monaco
ក្រុម Guingamp ឈានជើងចូលរួមការប្រកួតនេះជាមួយទម្រង់លេងដ៏ល្អ ហើយពួកគេអាច យកឈ្នះក្រុម Bordeaux និងក្រុម Troyes ។ កាលពីសប្តាហ៍មុន ពួកគេប្រកួតស្មើ ជាមួយក្រុម Lille ២-២ ។
ក្រុម Guingamp ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុង៥ប្រកួតចុងក្រោយ។ ពួកគេមានឱកាស តិចតួចណាស់ក្នុងការទទួលបានចំណាត់ថ្នាក់ទី៥និងកៅអីទៅលេងនៅក្របខណ្ឌ Europa League ប៉ុន្តែពួកគេត្រូវក្រោកឡើងតតាំងជាមួយពីរបីក្រុមដែលជាក្រុមខ្លាំង។
ចំណែកក្រុម Monaco វិញ ត្រូវការលុបបំបាត់ស្នាមរបួសចាស់ ហើយបន្តដំណើរទៅមុន បន្ទាប់ពីត្រូវបានបំបាក់យ៉ាងធ្ងន់ធ្ងរដោយក្រុម PSG ក្នុងលទ្ធផល៧-១ ។ លទ្ធផលនេះ បានបញ្ជាក់ថា ក្រុម PSG គឺជាជើងឯក។
ក្រុម Monaco អាចឈរជាជើងឯករង ហើយជាប់លេងនៅក្របខណ្ឌឆេមពានលីកដោយ ស្វ័យប្រវត្តិ ប៉ុន្តែគម្លាតពិន្ទុពីក្រុមពីរផ្សេងទៀតនោះគឺត្រឹម៤ពិន្ទុ ដូច្នេះពួកគេត្រូវការឈ្នះ ក្នុងការប្រកួតនេះ បើមិនដូច្នេះទេ ក្រុម Lyon និងក្រុម Marseille អាចតាមទាន់៕
ទស្សន: Gingamp 1-3 Monaco
• ក្របខណ្ឌ Italian Serie A រដូវកាល ២០១៧/១៨
(20:00) Spal vs Roma
(23:00) Sassuolo vs Fiorentina
(01:45) AC Milan vs Benevento
• ក្របខណ្ឌ Spanish La Liga រដូវកាល ២០១៧/១៨
(18:00) Eibar vs Getafe
(21:15) Celta Vigo vs Valencia
