កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​១៤ ខែ ធ្នូ ឆ្នាំ ២០១៩

252
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Liverpool vs Watford
(22:00) Burnley vs Newcastle
(22:00) Chelsea vs Bournemouth
(22:00) Leicester vs Norwich
(22:00) Sheffield Utd vs Aston Villa
(00:30) Southampton vs West Ham
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Liverpool Vs Watford

ក្រុម​ហង្ស​ក្រហម Liverpool នឹង​ទទួលភ្ញៀវ​ក្រុម Watford ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៧​នៅលើ តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​សៅរ៍​នេះ​។ ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម Liverpool ឈរ​នៅលើ​កំពូល​តារាង​ពិន្ទុ ដែលមាន​៤៦​ពិន្ទុ ស្របពេល​ក្រុម Watford មាន​៩​ពិន្ទុ និង​នៅ បាត​តារាង​។​
​ ​
​ក្រុម Liverpool ឈាន​ជើង​ចូលរួម​ប្រកួត​នេះ​ត្រង់​តែម្តង​បន្ទាប់ពី​យកឈ្នះ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក ហើយ​មានការ​រីកចម្រើន​ផ្នែក​ប្រព័ន្ធ​ការពារ​ច្រើន​។​
​ ​
ក្រុម Liverpool មិនទាន់​របូត​គ្រាប់​បាល់​នៅឡើយ​ទេ​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​នេះ​។ ស្របពេល ជាមួយគ្នា​នោះដែរ ពួកគេ​នៅតែ​រក្សា​ទម្រង់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ដោយ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង នេះ​ក្នុង​១៣​ប្រកួត​ចំណោម​១៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម Liverpool មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១៨​ប្រកួត​ដោយ​រកបាន​ជ័យជម្នះ ១៥​លើក​។ ក្រុម​នេះ​ក៏​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​១២​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ផងដែរ ហើយ​ឈ្នះ​ទាំង​៨​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
ក្រុម​នេះ​បាន​ចាញ់​ការប្រកួត​ក្នុង​លី​ក​ក្នុង​ទឹកដី​កាលពី​ឆ្នាំ​២០១៧ ដោយសារ​ក្រុម Crystal Palace ។ ក្រុម Liverpool រកបាន​ជ័យជម្នះ ១៥​ប្រកួត​ជាប់​គ្នា​ក្នុង​ទឹកដី​ក្នុង​លី​ក ហើយ​មិនទាន់​ស្គាល់ ពាក្យ​ថា ចាញ់​ក្នុង​៤៨​ប្រកួត​ក្នុង​លី​ក​។​
​ ​
ការខកខាន​មិនបាន​រក​គ្រាប់​បាល់​លើកចុងក្រោយ​របស់​ក្រុម Liverpool គឺ​កើតមាន អំឡុង​ការ ប្រកួត​ក្នុង​ទឹកដី​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី កាលពី​ខែតុលា​ឆ្នាំ​២០១៨​។ ១៥​ប្រកួត​ក្នុង​ទឹកដី នៅក្នុង​លី​ក ក្រុម Liverpool អាច​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​។ ក្រុម​នេះ​មាន​ប្រព័ន្ធ​ប្រយុទ្ធ ល្អ​នៅក្នុង​លី​ក បន្ទាប់ពី​រកបាន​៤០​គ្រាប់​ក្នុង​១៦​ប្រកួត​។ ពួកគេ​របូត​គ្រាប់​បាល់​១៤​គ្រាប់ ហើយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​៧​ប្រកួត​ជាមួយ​ក្រុម Watford ។​
​ ​
ផ្ទុយទៅវិញ ក្រុម Watford ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​ក្នុង​៤​ប្រកួត​ចុងក្រោយ ហើយ​៣​ប្រកួត​ចំណោម​នោះ គឺ​ចាញ់​តែម្តង​។ ក្រុម​នេះ​ធ្វើ​មិនសូវ បានល្អ​ទេ​នៅ​រដូវ​កាល​នេះ ហើយ​ទើប​ឈ្នះ​១​ប្រកួត​។​
​ ​
ក្នុង​១៩​ប្រកួត​របស់ខ្លួន​នៅ​រដូវ​កាល​នេះ ក្រុម Watford អាច​រកបាន​ជ័យជម្នះ​៣​លើក​។ នៅ​ក្រប ខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ពួកគេ​មាន​ស្ថិតិ​រក​គ្រាប់​បាល់​អន់​បំផុត បន្ទាប់ពី​រកបាន​ត្រឹម​៩​គ្រាប់​ហើយ មាន​ប្រព័ន្ធ​ការពារ​អន់​បំផុត​ទី​៣ ដោយ​របូត​៣០​គ្រាប់​។​
​ ​
​ឆ្លងកាត់​៦​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ក្រុម Watford អាច​ដណ្តើម បាន​ត្រឹម ៤​ពិន្ទុ​។ ក្រុម​នេះ​ចាញ់​៩​ក្នុង​១៦​ប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ខកខាន​មិនបាន រក​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​មុន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​។​
​ ​
​ក្រុម​នេះ​ក៏​មិនអាច​រកបាន​គ្រាប់​បាល់​ក្នុង​បី​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​ផងដែរ ស្របពេល​ពួកគេ​របូត​ចាប់ពី​២​ឬ​ច្រើនជាង​នេះ ក្នុង​៨​ប្រកួត​ចំណោម​១៥​ប្រកួត​ចុងក្រោយ ក្នុង​លី​ក​។​
​ ​
ក្រុម Watford ខកខាន​មិនបាន​រក​គ្រាប់​បាល់​នៅ​៤​ប្រកួត​ចំណោម​ជំនួប​៥​លើក​ជាមួយ​ក្រុម Liverpool ។ ចាំ​មើលថា តើ​ក្រុម Watford អាច​ទប់​ក្រុម Liverpool​បានល្អ​កម្រិតណា​សម្រាប់​ការ ប្រកួត​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Liverpool 3-0 Watford
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Granada vs Levante
(22:00) Real Sociedad vs Barcelona
(00:30) Ath.Bilbao vs Eibar
(03:00) Atl. Madrid vs Osasuna
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Sociedad Vs Barcelona

វា​គឺជា​សប្តាហ៍​ដ៏​សំខាន់​សម្រាប់​ក្រុម Barcelona ដែល​កំពុង​នាំមុខគេ​នៅលើ​តារាង​ពិន្ទុ​ក្របខណ្ឌ La Liga ស្របពេល​ពួកគេ​នៅមាន​ការប្រកួត​សំខាន់​ចំនួន​ពីរ​។ លើក​ទី​១​ពួកគេ​ត្រូវ​ធ្វើដំណើរ ទៅ​ទឹកដី​របស់​ក្រុម Real Sociedad ហើយ​បន្ទា់បមក​នៅ​ពាក់ កណ្តាល​សប្តាហ៍​ពួកគេ​នឹង​ទទួល ភ្ញៀវ Real Madrid ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ពិន្ទុ​។​
​ ​
ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​ពីរ​ប្រកួត​នេះ​វា​នឹង​ផ្តល់ឱកាស​ច្រើន​ដល់​ពួកគេ​ក្នុងការ​ចាប់យក តំណែង​ជើងឯក​ក្របខណ្ឌ La Liga ។ កាលពី​ថ្ងៃ​អង្គារ ក្រុម Barcelona​យកឈ្នះ​ការប្រកួត​ក្រៅ ទឹកដី​លើ​ក្រុម Inter Milan នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដោយមាន​ស្ថិតិ​ឈ្នះ​៧​ប្រកួត​ជាប់​គ្នា​។​
​ ​
​ក្រុម​នេះ​ទើប​ចាញ់​មួយ​ប្រកួត​ក្នុង​១៦​ប្រកួត ប៉ុន្តែ​នៅតែ​នាំមុខ​ក្រុម Real Madrid ដោយសារ មាន​ចំនួន​គ្រាប់​បាល់​លើស​។ ទម្រង់​លេង​ក្រៅ​ទឹកដី ក្រុម​នេះ​ចាញ់​ក្រុម Athletic Bilbao Granda និង​ក្រុម Lavante ប៉ុន្តែ​បួន​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ពួកគេ​ឈ្នះ​។​
​ ​
ក្រុម Real Sociedad មាន​រដូវ​កាល​ល្អ ហើយ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​លី​ក​។ ក្រុម Real Sociedad ចាញ់​ក្រុម Barcelona ត្រឹម​៧​ប្រកួត ប៉ុន្តែ​ប្រឹងប្រែង​ខ្លាំង ដើម្បី​ឈានទៅរក​ការប្រកួត នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​។​
​ ​
ក្រុម Sociedad ឈ្នះ​៤​ក្នុងចំណោម​៧​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។ ក្រុម​នេះ​ចាញ់​ពីរ​ប្រកួត ដោយ​ចាញ់​ក្រុម Getafe និង​ក្រុម Levante ។​
​ ​
ក្រុម Sociedad ឈ្នះ​២​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ប៉ុន្តែ​ជ័យជម្នះ​ពីរ​ប្រកួត​នេះ គឺ​កើតមាន​លើ​ក្រុម​ពាក់កណ្តាល​បាត​តារាង​។ ពួកគេ​ឈ្នះ​ត្រឹម​១​ប្រកួត​ក្នុងចំណោម​៤​ប្រកួត ចុងក្រោយ​។ មើលទៅ​ក្រុម Barcelona មានប្រៀប​ឈ្នះ​ច្រើនជាង​សម្រាប់​ការប្រកួត​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Real Sociedad 1-3 Barcelona
•​ ​ក្របខណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) B. Munchen vs Werder Bremen
(21:30) FSV Mainz 05 vs B. Dortmund
(21:30) Hertha Berlin vs Freiburg
(21:30) Koln vs Leverkusen
(21:30) Paderborn 07 vs Union Berlin
(00:30) Fortuna Dusseldorf vs RB Leipzig
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Hertha Berlin Vs Freiburg

ក្រុម Hartha Berlin ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​នេះ​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៥​នៅលើ​តារាង​ក្របខណ្ឌ Bundesliga គឺ​មួយ​លេខ​នៅលើ​តំបន់​កាត់ចេញ​។​
​ ​
ក្រុម Hartha Berlin នឹង​ទទួលភ្ញៀវ Freiburg ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង​ដោយមាន គម្លាត​៦​ពិន្ទុ​ពី​ក្រុម​នាំមុខ Monchengladbach ។ ក្រុម​ម្ចាស់ផ្ទះ​មាន​ទម្រង់​លេង​អន់​មែនទែន ដោយ​ចាញ់​៥​ប្រកួត​ជាប់​គ្នា​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី ក្រុម Hertha អាច​រកបាន​ជ័យជម្នះ​២​ប្រកួត​ក្នុង​លី​ក ប៉ុន្តែ​ចាញ់​៤​ប្រកួត​។​
​ ​
ចំណែក​ក្រុម Freiburg វិញ​ប្រហែលជា​អាច​ឈរ​នៅ​លេខ​រៀង​ទី​៥​ប៉ុន្តែ​ក្រុម​នេះ​ភាគច្រើន​បាន ពិន្ទុ​ដោយសារ​ទម្រង់​លេង​ក្នុង​ទឹកដី ទី​ដែល​ពួកគេ​ចាញ់​១​ក្នុងចំណោម​៧​ប្រកួត​។​
​ ​
ប៉ុន្តែ​សម្រាប់​ទម្រង់​លេង​នៅក្រៅ​ទឹកដី ក្រុម​នេះ​ធ្វើ​មិន​បានល្អ​ទេ​ដោយ​មិនទាន់​រកបាន​ជ័យជម្នះ ក្នុង​៤​ប្រកួត​ចុងក្រោយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ​
​ទស្សន​: Hertha Berlin 0-2 Freiburg
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Metz vs Marseille
(02:00) Amiens vs Dijon
(02:00) Angers vs Monaco
(02:00) Brestois vs Nice
(02:00) Nimes vs Nantes
(02:00) Toulouse vs Reims [
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Brescia vs Lecce
(00:00) Napoli vs Parma
(02:45) Genoa vs Sampdoria