កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​១៥ ខែ កុម្ភៈ ឆ្នាំ ២០២០

355
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Southampton vs Burnley
(00:30) Norwich vs Liverpool
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Southampton vs Burnley

ក្រុម Southampton និង​ក្រុម Burnley​ឈរ​នៅ​លេខ​រៀង​ខុសគ្នា​ដោយសារ​ចំនួន​គ្រាប់​បាល់​នៅមុន​ជំនួប​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។​
​ ​
ក្រុម Southampton ឈរ​នៅ​លេខ​រៀង​ទី​១៣​នៅលើ​តារាង​ពិន្ទុ គឺ​ចាញ់​គូប្រកួត​របស់ខ្លួន ២​លេខ​។ ក្រុម Southampton ធ្វើ​បានល្អ​គួរសម​នៅ​រដូវ​កាល​នេះ​ដោយ​អាច​ប្រកួត​ដណ្តើម យក​កៅអី​នៅ​ក្របខ័ណ្ឌ Europe បន្ទាប់ពី​ជួប​បរាជ័យ​ច្រើន​។​
​ ​
​បរាជ័យ ៩-០ ដោយសារ​ក្រុម Leicester បានធ្វើ​ឲ្យ​ក្រុម Southampton ធ្លាប់​មក​តំបន់​កាត់ចេញ បន្ទាប់ពី​លេង​១០​ប្រកួត​។ ក្រុម​នេះ​ច្រើន​លេង​ការពារ​ជាង​ប្រយុទ្ធ​។​
​ ​
​ដោយមាន​កម្លាំងចិត្ត​តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ ឌែ​ន​នី អ៊ីង (Danny Ings) ក្រុម Southampton បាន​ស្តា​ទម្រង់​លេង ហើយ​ឡើង​មកឈរ​ពាក់កណ្តាល​តា​រាង​វិញ​។​
​ ​
ទោះបីជា​យ៉ាងណា ក្រុម​នេះ ទើបនឹង​រកបាន​ជ័យជម្នះ​១​ប្រកួត​ឆ្លងកាត់​៥​ប្រកួត​ចុងក្រោយ នៅ​គ្រប់​ក្របខ័ណ្ឌ​ប្រកួត ហើយ​ពួកគេ​មិនទាន់​ឆ្លងកាត់​ស្ថាន​ភាពលំបាក​ទាំងស្រុង នៅឡើយ​ទេ​។​
​ ​
អ្នកគាំទ្រ​ពិតជា​ចង់ឃើញ​វត្តមាន​របស់​ក្រុម​នេះ​នៅ​ក្របខ័ណ្ឌ Europe ប៉ុន្តែ​ក្រុម​នេះ​កំពុងពិបាក​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​កាលវិភាគ​ប្រកួត​ថ្មី​។​
​ ​
ចំណេ​ក​ក្រុម Burnley មាន​បទពិសោធ​និង​ស្មារតី​ល្អ​។ ក្រុម​ឈាន​នេះ​ឈាន​ជើង​ចូល​រួមការ ប្រកួត​នេះ ដោយ​លេង​បី​ប្រកួត​មិនដែល​ចាញ់​នៅក្នុង​លី​ក ដែល​រួមទាំង​ជ័យជម្នះ​២-០ នៅ​ពហុ​កីឡដ្ឋាន Old Trafford លើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែល​កំពុង​ស្ថិតក្នុង ស្ថានភាព​ត្រដាបត្រដួស​។​
​ ​
ជ័យជម្នះ​នេះ គឺជា​ជ័យជម្នះ​មួយ​ក្នុងចំណោម​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នៅ​រដូវ​កាល​នេះ ដោយសារតែ​ក្រុម Burnley កំពុងស្ថិត​ក្នុងស្ថានភាព​ត្រដាបត្រដួស​។ វា​គឺជា​ជ័យជម្នះ​លើក ទី​៣​នៅក្នុង​១២​ប្រកួត​នៅក្រៅ​ទឹកដី​។​
​ ​
ប្រព័ន្ធ​ការពារ​គឺជា​រឿង​គួរ​ឲ្យ​បារម្ភ​បំផុត​សម្រាប់​ក្រុម Burnley ហើយ​ចាំ​មើលថា ក្រុម​ណា មួយ​អាចធ្វើ​បានល្អ​ជាង​នៅ​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Southampton 2-1 Burnley
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Amiens vs Paris Saint Germain
(02:00) Bordeaux vs Dijon
(02:00) Nantes vs Metz
(02:00) Nimes vs Angers
(02:00) Toulouse vs Nice
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Amiens vs Paris Saint Germain

ក្រុម Amiens មិនសូវ​ធ្វើ​បានល្អ​ទេ​នៅ​រដូវ​កាល​នេះ ហើយ​មិន​ទំនងជា​ធ្វើ​បានល្អ​ផងដែរ នៅពេលនេះ ខណៈ​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង PSG ដែល​កំពុង​នាំមុខគេ​នៅលើតារាង​ក្របខ័ណ្ឌ Ligue 1 ។​
​ ​
​ក្រុម Amiens មាន​២០​ពិន្ទុ ហើយ​ឈរ​នៅ​លេខ​រៀង​ទី​១៩​មុន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ស្របពេល​ក្រុម PSG មាន​៦១​ពិន្ទុ ហើយ​ឈរលើ​គេ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ Ligue 1 ។ ក្រុម Amiens គឺជា​ក្រុម​ដែល​ចាញ់​ច្រើនជាង​ឈ្នះ​នៅ​រដូវ​កាល​នេះ ហើយ​ទម្រង់​លេង​នេះ ពិបាក​នឹង​ទប់​ជាមួយ​ក្រុម​ភ្ញៀវ​ណាស់​។​
​ ​
​នៅក្នុង​៩​ប្រកួត​ចុងក្រោយ ក្រុម Amiens មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​។ ក្រុម​នេះ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​១​លើក​ក្នុង​១៥​ប្រកួត​ចុងក្រោយ ស្របពេល​រក្សាបាន ឃ្លី​ន​ស៊ីត​បី​លើក​ក្នុង​១៥​ប្រកួត​។​
​ ​
ប្រព័ន្ធ​ការពារ​របស់​ក្រុម Amiens ពិត​ជាមាន​បញ្ហា​ក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​បន្ទាប់​ពី​នាំមុខគូប្រកួត​មុន ប៉ុន្តែ​បែរជា​របូត​ពីរ​គ្រាប់​ចុង​ម៉ោង​នៅក្នុង​រយៈពេល​៥​នាទីចុងក្រោយ​ដោយសារ​ក្រុម Monaco ។​
​ ​
នៅទីនេះ ពួកគេ​ត្រូវ​ប្រកួត​ក្នុង​ទឹកដី​ដៃគូ​ខ្លាំង​។ បើ​និយាយ​ពី​ចំណុច​វិជ្ជមាន​វិញ ឃើញថា ក្រុម Amiens រកបាន​១២​គ្រាប់​ក្នុង​១៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ក្រុម​នេះ​អាច​រកបាន​ត្រឹម​១​គ្រាប់​នៅ ក្នុង​ប្រកួត​នីមួយៗ​។​
​ ​
ក្រុម PSG បានប្រែក្លាយ​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​ក្របខ័ណ្ឌ Ligue 1 ក្នុង​រយៈពេល​ពីរ បី​ឆ្នាំ​ចុងក្រោយ ហើយ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​ក្រុម PSG ស្ថិតក្នុង​ទម្រង់ លេង​ដ៏​ខ្លាំង​បំផុត​។​
​ ​
​ក្រុម PSG គឺជា​ក្រុម​ដែល​រកបាន​ជ័យជម្នះ​ច្រើនជាងគេ​បំផុត​នៅ​ក្របខ័ណ្ឌ Ligue 1 គឺ​ស្មើ តិចជាងគេ និង​ចាញ់​ក៏​តិច​ផងដែរ​។ PSG គឺជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​ខ្លាំង​បំផុត​។​
​ ​
ក្រុម​នេះ PSG បង្កើត​គម្លាត​១២​ពិន្ទុ​នៅលើ​កំពូល​តារាង ហើយ​អាច​នឹង​លើក​ពាន​ជាថ្មីទៀត​។ ក្រុម​នេះ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​ឈ្នះ​៥​ប្រកួត​និង​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​១៤​ប្រកួត​ចុងក្រោយ ស្របពេល​រក្សា​ឃ្លី​ន​ស៊ីត​បាន​៥​លើក​ក្នុង​៨​ប្រកួត​ចុងក្រោយ របស់ខ្លួន​។​
​ ​
ក្រុម PSG រកបាន​ជ័យជម្នះ​១៤​លើក​ក្នុង​១៥​ប្រកួត ហើយ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​។ ក្រុម​នេះ​រកបាន​ជ័យជម្នះ​១០​ប្រកួត នៅក្រៅ​ទឹកដី ហើយ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៦​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម PSG មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុងជំនួប​ជាមួយ​ក្រុម Amiens ហើយ​ក្នុងជំនួប​៧​លើក​រវាង​ក្រុម​ទាំងពីរ ក្រុម PSG ឈ្នះ​៦​រួចហើយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Amiens 1-3 Paris Saint Germain
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Augsburg vs Freiburg
(21:30) Hoffenheim vs Wolfsburg
(21:30) Paderborn 07 vs Hertha Berlin
(21:30) RB Leipzig vs Werder Bremen
(21:30) Union Berlin vs Leverkusen
(00:30) Fortuna Dusseldorf vs Monchengladbach
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Fortuna Dusseldorf vs Monchengladbach

ក្រុម Dusseldorf កំពុង​ស្វែងរក​វិធី​គេច​ចេញពី​តំបន់​កាត់ចេញ ខណៈ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ Monchengladbach នៅ​ជុំ​ទី​២២​នៅ​ក្របខ័ណ្ឌ Bundesliga ។​
​ ​
​ឈាន​ជើង​មក​ចូលរួម​ការប្រកួត​នេះ ក្រុម Fortuna ឈរ​នៅ​លេខ​រៀង​ទី​១៦​និង​មាន​១៧​ពិន្ទុ ចំណែក​ក្រុម Monchengladbach មាន​៣៩​ពិន្ទុ​និង​ឈរ​នៅ​លេខ​រៀង​ទី​៤​។ ក្រុម Fortuna ទើប​រកបាន​ជ័យជម្នះ​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ហើយ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត ក្នុង​១២​ប្រកួត​ចុងក្រោយ​។ ក្រុម Fortuna ដឹងថា ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​នៅពេលនេះ​។​
​ ​
ក្រុម​នេះ​របូត​ពីរ​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៨​ប្រកួត​ចំណោម​១៣​ប្រកួត​ចុងក្រោយ​ដែល​លទ្ធផលនេះ ធ្វើ​ឲ្យ​មាន​មន្ទិល​ជុំវិញ​ប្រព័ន្ធ​ការពារ​និង​ប្រយុទ្ធ​របស់​ក្រុម​នេះ​។​
​ ​
ស្របពេល​ក្រុម Fortuna ធ្វើ​មិនសូវ​បានល្អ​នោះ ក្រុម Monchengladbach ធ្វើ​បានល្អ​គួរសម ប៉ុន្តែ​ក៏​មិនមែនជា​ការងាយស្រួល​នោះដែរ​។​
​ ​
ក្រុម​នេះ​រក្សា​ជ័យជម្នះ​២​ប្រកួត​និង​ចាញ់​៣​ក្នុង​៧​ប្រកួត​ចុងក្រោយ​ប៉ុន្តែ​មាន​បញ្ហា​ច្រើន​សម្រាប់ការប្រកួត​ក្រៅ​ទឹកដី ដោយ​រកបាន​ជ័យជម្នះ​៤​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Bundesliga ។​
​ ​
​ក្រុម Monchengladbach មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ នៅក្រៅ​ទឹកដី ហើយ​របូត​២​គ្រាប់​នៅ​គ្រប់​ទាំង​បួន​ប្រកួត​ស្របពេល​រក្សាបាន​ឃ្លី​ន​ស៊ីត​១ ប្រកួត​។​
​ ​
​ក្រុម​នេះ​រក្សាបាន​ជ័យជម្នះ​១​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ក្រៅ​ទឹកដី​ហើយ​ខកខាន​មិនអាច​រក បាន​គ្រាប់​បាល់​ក្នុង​បួន​ប្រកួត​ចំណោម​៧​ប្រកួត​។ ក្រុម Monchengladbach មិនសូវ​ខ្លាំង​នៅ តំបន់់​ប្រយុទ្ធ​នោះទេ​។​
​ ​
​ប៉ុន្តែ​បើ​ពិនិត្យ​ជារួម ក្រុម Monchengladbach មាន​ប្រព័ន្ធ​ការពារ​ល្អ ហើយ​បច្ចុប្បន្ន​ស្ថិតក្នុង ចំណោម​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​ល្អ​នៅក្នុង​លី​ក បន្ទាប់ពី​របូត​ត្រឹម​២៣​គ្រាប់​៕
​ទស្សន​: Fortuna Dusseldorf vs Monchengladbach
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Lecce vs Spal
(00:00) Bologna vs Genoa
(02:45) Atalanta vs AS.Roma
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Mallorca vs Alaves
(22:00) Barcelona vs Getafe
(00:30) Villarreal vs Levante
(03:00) Granada vs Valladolid