កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី ២៤ ខែ មេសា ឆ្នាំ​២០១៨

1207
ចែករម្លែក

• ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Liverpool vs Roma

​ក្រុម Liverpool បាន​ទម្លាក់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ចំណែក​ក្រុម Roma បាន​ទម្លាក់​ក្រុម​ជើង​ខ្លាំង Barcelona ចេញពី​ក្របខណ្ឌ​នេះដែរ​។ ក្រុម Roma ត្រូវធ្វើ​ដំណើរ មកកាន់​ទឹកដី Anfield សម្រាប់​ជំនួប​ជើង​ទី​១​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​។

​ក្រុម Liverpool ប្រាកដជា​ចង់​លេង​នៅក្រៅ​ទឹកដី​ជាង​នៅ​ជើង​ទី​១ ហើយនឹង​ស្វែងរក​ឱកាស នាំមុខ​ពេល​ត្រឡប់មក​ទឹកដី​របស់ខ្លួន​។ ប្រាកដ​ណាស់ ក្រុម Barcelona ធ្លាប់មាន​បទពិសោធ ក្នុងពេល​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​ពួកគេ​អាច​នាំមុខ​ក្រុម Roma ៤-១ ក្នុង​ទឹកដី ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​ជួយ​ពួកគេ​ឡើងមក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ​។

​ក្រុម Liverpool ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​នៅ​ពហុកីឡាដ្ឋាន Anfield នៅ​រដូវ​កាល​នេះ ហើយ​ថា បរាជ័យ​នេះ​កើតមាន​ដោយសារ​ក្រុម​អន់ West Brom ក្នុងការ​ប្រកួត​ក្របខណ្ឌ FA Cup ។ ពួកគេ​រកបាន​គ្រាប់​បាល់​ច្រើន​គ្រប់គ្រាន់​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៩​គ្រាប់​ក្នុង​៦​ប្រកួត​ក្នុង​ទឹកដី​។ កីឡាករ សាឡា ម៉េ​ន និង ហ្វឺ​មី​ណូ បាន​ត្រៀម ខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​នេះ​។

​ចំណែក​ក្រុម Roma ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ក្រៅ​ទឹកដី នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ហើយបី​ប្រកួត​ចុងក្រោយ​នៅ​រដូវ​កាល​នេះ​សុទ្ធតែ​ចាញ់​ទាំងអស់ និង​របូត​៨ គ្រាប់​។ ប្រាកដ​ណាស់​ថា ប្រសិនបើ​ពួកគេ​ចង់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពួកគេ​ត្រូវតែ​ធ្វើ​ឲ្យ​បាន ល្អ​ដូច​កាល​ពួកគេ​ធ្វើបាន អំឡុង​ប្រកួត​ជាមួយ​ក្រុម Barcelona ។

​ការរកបាន​គ្រាប់​បាល់​នៅក្រៅ​ទឹកដី​គឺជា​គោលដៅ​សំខាន់​សម្រាប់​ក្រុម​អ៊ីតាលី​នេះ​។ ពួកគេ ធ្លាប់​លេង​នៅក្រៅ​ទឹកដី ហើយ​ប្រកួត​ស្មើ​ជាមួយ​ក្រុម​អង់គ្លេស​ឆេ​ល​ស៊ី​៣-៣ ម្តង​រួចហើយ ប៉ុន្តែ​ការរក្សា​ឃ្លី​ន​ស៊ីត​មិនមែនជា​ចំណុចខ្លាំង​របស់​ពួកគេ​ទេ​ក្នុង​ក្របខណ្ឌ​កំពូល​នេះ​។ ពួកគេ​លេង​២៧​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​សុទ្ធតែ​របូត​គ្រាប់​បាល់​។ Liverpool នឹងធ្វើ​ឲ្យ​បានល្អ ហើយ​ស្វែងរក​គ្រាប់​បាល់​នាំមុខ​មុន មុនពេល​ត្រឡប់​ទៅ​ទឹកដី Roma នៅ​ជើង​ទី​២៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ទស្សន​: Liverpool 3-1 Roma