កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០២០

129
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Chelsea vs Tottenham Hotspur
(22:00) Burnley vs Bournemouth
(22:00) Crystal Palace vs Newcastle
(22:00) Sheffield Utd vs Brighton
(22:00) Southampton vs Aston Villa
(00:30) Leicester vs Manchester City
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chelsea vs Tottenham Hotspur

ក្រុម​ឆេ​ល​ស៊ី​នឹង​ទទួលភ្ញៀវ Spurs នៅក្នុង​ការបន្ត​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​បួន នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ នៅពេល​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឈាន​ចូលដល់​ជុំ​ទី​២៧​។​
​ ​
ដោយ​ខុសគ្នា​ត្រឹម​១​ពិន្ទុ ស្របពេល​ក្រុម​ឆេ​ល​ស៊ី​ឈរ​នៅ​លេខ​រៀង​ទី​៤​និង​មាន​៤១​ពិន្ទុ ។ ចំណែក​ក្រុម Spurs ឈរ​នៅ​លេខ​រៀង​ទី​៥​និង​មាន​៤០​ពិ​ន្តុ​។ ក្រុម​ទាំងពីរ​មាន​គ្រាប់​បាល់ ប្រហាក់ប្រហែលគ្នា​និង​របូត​គ្រាប់​បាល់​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ​។​
​ ​
​ក្រុម​ឆេ​ល​ស៊ី​បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ភ្លាម​តែម្តង បន្ទាប់ពី​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​ចង់​ស្តា​ស្ថានការណ៍​ឡើងវិញ នៅពេល​ក្រុម​និង​អ្នកចាត់ការ ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កំពុង​រង​ការរិះគន់​។​
​ ​
ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម Tottenham ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ដែល​ស្គាល់​ក្រុម​ឆេ​ល​ស៊ី និង​គ្រូបង្វឹក ឡាំ​ផាត ច្បាស់ ហើយ​វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ក្រុម​ទាំងពីរ​ត្រូវប្រឈមមុខ​ដាក់គ្នា​នៅពេលនេះ​។​
​ ​
ស្របពេល​ក្លិប Spurs ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយមាន​ស្ថិតិ​ចាញ់​១​ក្នុង​៩​ប្រកួតចុងក្រោយ ឆេ​ល​ស៊ី​មិនសូវ​ជាមាន​យីអ៊ុន​នោះទេ ហើយ​ស្របពេល​ទម្រង់​លេង​ក្នុង​៥​ប្រកួតចុងក្រោយ ពួកគេ​អាច​ឈ្នះ​ត្រឹម​១​ប្រកួត​។ ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត ក្នុង​៥​ប្រកួត​ចុងក្រោយ​និង​របូត​គ្រាប់​បាល់​ពីរ​គ្រាប់​ក្នុង​បី​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ​និង​ខកខាន​មិនបាន​ទាត់​បញ្ចូល​ទី​២​លើក​ផងដែរ​។​
​ ​
​សម្រាប់​ទម្រង់​លេង​ក្នុង​ទឹកដី ក្រុម​ឆេ​ល​ស៊ី​ចាញ់​បី​ប្រកួត​និង​ឈ្នះ​១​ប្រកួត​ក្នុង​៥​ប្រកួត ចុងក្រោយ​។ ពួកគេ​ចាញ់​ក្រុម Bournemouth Southampton និង​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ ពួកគេ​អាច​ឈ្នះ​ក្រុម​អន់ Burnley ក្នុង​ទឹកដី​។​
​ ​
ចំណែក​ក្រុម Tottenham វិញ ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​ចាញ់​ក្រុម Leipzig នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ធ្វើបាន​ល្អ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។​
​ ​
ពួកគេ​នឹង​អវត្តមាន​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ដែល​ខកខាន​ការប្រកួត​ដោយសារ របួស ហើយ សន់ ហឿង​មីន (Son Heung Min) ក៏មាន​របួស​បាក់ដៃ​ផងដែរ​អំឡុងពេល​ប្រកួត ចាញ់​ក្រុម Leipzig ។​
​ ​
ការ​ចាញ់​ក្រុម Leipzig គឺជា​បរាជ័យ​លើកដំបូង​ក្នុង​៩​ប្រកួត ហើយនឹង​ស្វះស្វែង​ស្តា​ទម្រង់​លេង ឡើងវិញ​សម្រាប់​ជំនួប​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។ ក្រុម Spurs មាន​ស្មារតី​ប្រយុទ្ធ​ល្អ ហើយ​ពួកគេ អាច​ដេញតាម​យកឈ្នះ​គូប្រកួត​វិញ ដូចជា​ករណី​ប្រកួត​ជាមួយ​ក្រុម Aston Villa និង​ក្រុម Southampton ។​
​ ​
បី​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ ពួកគេ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ ប៉ុន្តែ​ពួកគេ​អាច​រក្សា បាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។ ដូចជា​ក្រុម​ឆេ​ល​ស៊ី​ដែរ​ពួកគេ គ្មាន​បញ្ហា​ក្នុង​ការរក​គ្រាប់​បាល់​នោះទេ​ប៉ុន្តែ​ប្រព័ន្ធ​ការពារ​គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​។​
​ ​
​ក្រុម​ឆេ​ល​ស៊ី​ធ្លាប់​យកឈ្នះ​ក្រុម Spurs ២-០ នៅ​ជើង​ទី​១ ដោយ​ធ្វើ​ឲ្យ​ស្ថិតិ​ឈ្នះ​ឡើងដល់​៣ លើក​ជាប់​គ្នា​លើ​ក្រុម Spurs ។ ប៉ុន្តែ​ក្នុងជំនួប​៦​លើកចុងក្រោយ​ក្រុម​នីមួយៗ​អាច​រកបាន​ជ័យ ជម្នះ​បី​ប្រកួត​ដូចគ្នា​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Chelsea 3-2 Tottenham Hotspur
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Bologna vs Udinese
(00:00) Spal vs Juventus
(02:45) Fiorentina vs AC Milan
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Fiorentina vs AC Milan

​ក្រុម Fiorentina ឈរ​នៅ​លេខ​រៀង​ទី​១៣​នៅលើ​តារាង​ក្របខ័ណ្ឌ Serie A ហើយ​ក្រុម​នេះ នឹង​ទទួលភ្ញៀវ AC Milan ដែល​បានបង្ហាញ​ទម្រង់​លេង​ប្រសើរ​មុន​ហើយ​នៅពេលនេះ​ឡើង មកឈរ​នៅ​លេខ​រៀង​ទី​៨​។​
​ ​
ក្រុម Fiorentina មាន​គម្លាត​ត្រឹម​៧​ពិន្ទុ​ពី​កៅអី Europa League ប៉ុន្តែ​មាន​គម្លាត​៦​ពិន្ទុ​ពី​ក្រុម​បាត តារាង​ទាំងបី​។ ចាំ​មើលថា តើ​ពួកគេ​នឹង​ប្រជែង​យក​កៅអី​នៅ​ក្របខ័ណ្ឌ Europa League ឬក៏​ត្រូវ​ប្រជែង​ទាំង​ត្រដាបត្រដួស​នៅ​តំបន់​កាត់ចេញ​ជាថ្មីទៀត​។ ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ក្រុម Fiorentina ឈ្នះ​៥-១ លើ​ក្រុម Sampdoria ។ លទ្ធផល​នេះ​បានបញ្ចប់​ស្ថិតិ​មិនដែល​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា​នៅ​ក្របខ័ណ្ឌ Serie A និង​ក្របខ័ណ្ឌ​ដណ្តើមពាន Intalian Cup ។​
​ ​
ក្រុម​នេះ​អាច​រកបាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លងកាត់​ពីរ​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​ហើយ​ពួកគេ​ទើបនឹង រកបាន​ជ័យជម្នះ​បី​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខ័ណ្ឌ Serie A​។​
​ ​
ចំណែក​ក្រុម AC Milan វិញ​មិន​ជាប់​លេង​នៅ​ក្របខ័ណ្ឌ Europa League​ទេ​ដោយ សារតែ​គ្រាប់ បាល់​តិចជាង​។ វា​ជា​ការវិវឌ្ឍ​ដ៏​ល្អ​របស់​ក្រុម​នេះ ហើយ​ឆ្លងកាត់​១០​ប្រកួត​ចុងក្រោយ​ពួកគេ ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៤ និង​មាន​១៨​ពិន្ទុ​។​
​ ​
ប្រាំ​ប្រកួត​ក្នុងចំណោម​១០​ប្រកួត ក្រុម​នេះ​ឈ្នះ​ត្រឹម​២​ប៉ុណ្ណោះ​។ ថ្មីៗ​បំផុត​នេះ ពួកគេ​ចាញ់ក្រុម Inter Milan ៤-២ ។​
​ ​
ប្រកួត​ចុងក្រោយ ក្រុម AC Milan អាច​ឈ្នះ​ក្រុម Torino ១-០ នៅក្រៅ​ទឹកដី​។ ក្រុម​នេះ​អាច រកបាន​ជ័យជម្នះ​៣​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ប៉ុន្តែ​ទោះបីជា​យ៉ាងណា សម្រាប់​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ក្រុម AC Milan នៅតែមាន​ប្រៀប​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Fiorentina 0-2 AC Milan
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Celta Vigo vs Leganes
(22:00) Barcelona vs Eibar
(00:30) Real Sociedad vs Valencia
(03:00) Levante vs Real Madrid
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Levante vs Real Madrid

ក្រុម Real Madrid ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ទេ​ជាមួយ​ក្រុម Celta Vigo នៅក្នុង​ប្រកួត​ចុង ក្រោយ​របស់ខ្លួន ហើយ​លទ្ធផល​ស្មើ ២-២ នេះ​បានធ្វើ​ឲ្យ​ក្រុម Real Madrid កាត់បន្ថយ​ការនាំ មុខ​នៅ​ក្របខ័ណ្ឌ La Liga ។​
​ ​
ក្រុម Real Madrid សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅពេល​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់​ក្រុម Levante នៅ​ថ្ងៃ​សៅរ៍​នេះ​។ ក្រុម Lavante ដែល​ចាញ់​ក្រុម Villarreal នោះ​ឈានចូល​រួមការ ប្រកួត​នេះ ដោយ​ឈរ​នៅ​លេខ​រៀង​តី​១៣​និង​មាន​២៩​ពិន្ទុ ស្របពេល​ក្រុម Real Madrid ឈរ​នៅលើ​កំពូល​តារាង​ដោយមាន​៥៣​ពិន្ទុ​។ ក្រុម Real Madrid ត្រូវ​ក្រុម Celta Vigo នាំមុខ​នៅ​តង់​ទី​២ មុនពេល​តាម​ស្មើ​វិញ​។
​ ​
លទ្ធផល​ស្មើ​ជាមួយ​ក្រុម Celta Vigo កើតមាន បន្ទាប់ពី​ខ្ទាត​ចេញពី​ក្របខណ្ឌ Copa del Rey ធ្វើ​ឲ្យ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ក្រុម Real Madrid ដែល​នៅពេលនេះ​របូត​៧​គ្រាប់​នៅក្នុង​បី​ប្រកួត ចុងក្រោយ​។​
​ ​
ទោះបីជា​យ៉ាងណា ពួកគេ​រកបាន​៩​គ្រាប់​ក្នុង​៣​ប្រកួត ហើយ​ក្រុម​នេះ​មាន​ប្រព័ន្ធ​ការពារ​ល្អផងដែរ​។ ពួកគេ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៤​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ ហើយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​១៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ La Liga ។​
​ ​
​ក្រុម​នេះ​រកបាន​១១​គ្រាប់​នៅក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ La Liga ។ ពួកគេ​នឹងសប្បាយចិត្ត​សម្រាប់​ដំណើរ​ប្រកួត​នេះ​បន្ទាប់ពី​រកបាន​ជ័យជម្នះ​៦​លើក​ជាប់​គ្នា​នៅក្រៅ​ទឹកដី​។​
​ ​
ក្រុម Real Madrid ហាក់ដូចជា​ធ្វើបាន​ល្អ​នៅក្រៅ​ទឹកដី​ច្រើនជាង​ក្នុង​ទឹកដី​មួយរយៈ​ចុងក្រោយនេះ ។ ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ពួកគេ​រកបាន​៣​គ្រាប់​ឬ​ច្រើនជាង​នេះ​។ ចំណែក​ក្រុម Lavante ជា​ម្ចាស់ផ្ទះ​នៅក្នុង​ការប្រកួត​នេះ នឹង​ថ្លឹងថ្លែង​ពី​ទម្រង់​លេង​មុន​ការប្រកួត​នេះ​។ ក្រុម​ក្នុងផ្ទះ​នេះ​បាន​ចាញ់​៥​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម​នេះ​រក្សាបាន​ឃ្លី​ន​ស៊ីត​២​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ ដោយ​ប្រឈម​នឹង​ក្រុម Real ដែលមាន​សមត្ថភាពរ​កបាន​គ្រាប់​បាល់​ច្រើន ហើយ វា​គឺជា​រឿង​ដែល​ត្រូវយក​ចិត្ត​ទុកដាក់​បំផុត​។​
​ ​
នៅក្នុង​៥​ប្រកួត​ចុងក្រោយ ពួកគេ​លេង​ត្រឹម​១​ប្រកួត​ក្នុង​ទឹកដី ហើយ​បាន​យកឈ្នះ​ក្រុម Leganes ២-០ ហើយ​ស្របពេល​ជំនួប​នេះ​គឺជា​ការ​ប្រឈម​ដ៏​លំបាក​មួយ​សម្រាប់​ពួកគេ ក្រុម Levante នឹង​ស្វះ​ស្វែងរក​ភាពខ្វះ​ចន្លោះ​របស់​ក្រុម Real ដើម្បី​ទទួលបាន​ជ័យជម្នះ​នៅ ចំពោះមុខ​អ្នកគាំទ្រ​។​
​ ​
ក្រុម​នេះ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ត្រឹម​១​ប្រកួត​ចំណោម​៥​ប្រកួត​ក្នុង​ទឹកដី​ហើយ​រកបាន ២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៤​ប្រកួត​ដែល​នៅសល់​។​
​ ​
ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​ប្រកួត​។ ចំណោម​ក្រុម​កំពូល​ទាំង​១៣ ក្រុម Levante របូត គ្រាប់​បាល់​ច្រើន​បំផុត​ទី​២ ហើយ​ប្រឈមមុខ​នឹង​ក្រុម​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត ទី​២​និង​មាន​ប្រព័ន្ធ​ការពារ​ល្អ​បំផុត​នៅ​រដូវ​កាល​នេះ​ក្នុង​ក្របខ័ណ្ឌ La Liga ។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​៕
​ទស្សន​: Levante vs Real Madrid
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Marseille vs Nantes
(02:00) Angers vs Montpellier
(02:00) Dijon vs Monaco
(02:00) Lille vs Toulouse
(02:00) Strasbourg vs Amiens
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Borussia Monchengladbach vs Hoffenheim
(21:30) Freiburg vs Fortuna Dusseldorf
(21:30) Hertha Berlin vs Koln
(21:30) Werder Bremen vs B. Dortmund
(00:30) Schalke 04 vs RB Leipzig