កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​២៦ ខែ កុ​ម្ភៈ ឆ្នាំ ២០២០

100
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(03:00) Real Madrid vs Manchester City
(03:00) Lyon vs Juventus
​វិភាគ​គូ​ល្អ​
Real Madrid vs Manchester City

​វា​មិនមែនជា​ចុង​សប្តាហ៍​ដ៏​ល្អ​នោះទេ​សម្រាប់​ក្រុម Real Madrid ខណៈ​ពួកគេ​ត្រៀម​សម្រាប់ ការប្រកួត​នៅ​ក្របខណ្ឌ​ឈម​ពាន​លី​ក​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។

​ក្រុម Real ចាញ់​ក្រុម Levante ១-០ កាលពី​ថ្ងៃ​សៅរ៍ ហើយ​ថា លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ពួកគេ បាត់បង់​តំណែង​កំពូល​នៅលើ​តារាង​ពិន្ទុ​នៅ​ក្របខណ្ឌ La Liga ។​នោះ​មិនមែនជា​បញ្ហា​តែមួយ គត់​នោះទេ ខណៈពេល​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) មាន​បញ្ហា​កជើង ដូច្នេះ​នឹង​អវត្តមាន​មួយរយៈ​។​
​ ​
​នៅពេលនេះ ក្រុម Real Madrid ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ការប្រកួត​ជុំ​ទី​១​នៅ​វគ្គ​១៦ ក្រុម​ចុងក្រោយ​។ ពួកគេ​មិនសូវ​ធ្វើ​បានល្អ​នោះទេ អំឡុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​លហើយ​ឈរ នៅ​លេខ​រៀង​ទី​២ បន្ទាប់ពី​ក្រុម PSG ។ ក្រុម​នេះ​ធ្វើបាន​ល្អ​មួយ​លើក ដោយ​យកឈ្នះ​ក្រុម Galatasaray ៦-០​។ ក្រុម​ពីរ​ផ្សេងទៀត​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើ គឺ​ស្មើ​ជាមួយ​ក្រុម Club Brugge និង​ក្រុម PSG​។​
​ ​
ជ័យជម្នះ​លើ​ក្រុម Galatasaray គឺជា​ជ័យជម្នះ​តែមួយគត់​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​ក្នុង​៥​ប្រកួត​ចុងក្រោយ​។ ពួកគេ​នៅ​អាច​រកបាន​គ្រាប់​បាល់ ប៉ុន្តែ​ក៏​បន្ត​របូត​គ្រាប់​បាល់ជា​បន្តបន្ទាប់​ផងដែរ ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
ចំណែក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​វិញ​ក៏មាន​បញ្ហា​ច្រើន​នៅក្រៅ​ទីលាន​ផងដែរ ជាពិសេស​នៅពេល​គេ​និយាយ​ដល់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​នៅតែ​ប្តេជ្ញាចិត្ត​យកឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​នៅ​មិនទាន់​អាច​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅឡើយ​ទេ​។ អ្វីដែល​ពួកគេ​ខកចិត្ត​បំផុត​នោះ គឺ​ពួកគេ​ត្រូវ​ក្រុម​អង់គ្លេស​ដូចគ្នា​ទម្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​នេះ​។​
​ ​
បន្ទាប់ពី​ដំណើរ​ប្រកួត​នៅលើ​ទឹកដី​របស់​ក្រុម Real ពួកគេ​នឹងត្រូវ​ប្រក​យ​ត​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម Aston Villa នៅ​ថ្ងៃទី​១​ខែមីនា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន EFL Cup ។ ប៉ុន្តែ​ការយក​ឈ្នះ​ក្រុម Aston villa ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។​
​ ​
ក្រុម​ស៊ី​ធី​ធ្វើ​បានល្អ អំឡុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ហើយ​មិនសូវមាន​បញ្ហា​ទេ​។ ក្រុម​នេះ​ទើប ចាញ់​១​ប្រកួត​ក្នុង​៨​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ក្រុម​នេះ អាច​រកបាន​គ្រាប់​បាល់​ក្នុង​១៣​ប្រកួត​ចំណោម​១៥​ប្រកួត​ចុងក្រោយ​។ ក្រុម​នេះ​ខកខាន​រក មិនបាន​គ្រាប់​បាល់​ទេ​ពេល​ប្រកួត​ជាមួយ​ក្រុម Liverpool និង​ក្រុម Spurs ។ នេះ​គឺជា​ការប្រកួត ដ៏​ជក់ចិត្ត​មួយ ហើយ​ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕
​ទស្សន​: Real Madrid 3-2 Manchester City
Lyon vs Juventus

ក្រុម Juventus នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​នៅ​សប្តាហ៍​នេះ សម្រាប់​ការប្រកួត​ជើង​ទី​១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក សម្រាប់​ជំនួប​ជាមួយ​ក្រុម Lyon ។​
​ ​
ក្រុម​ជើងឯក​អ៊ីតាលី​នៅ​ក្របខណ្ឌ Serie A នឹងត្រូវ​ប្រឈម​នឹង​ការប្រកួត​ដ៏​លំបាក​មួយ ស្របពេល​ក្រុម Lazio និង​ក្រុម Inter Milan កំពុង​ប្រដេញ​តាម​ពីក្រោយ​ខ្លួន​។​
​ ​
ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)​ធ្វើ​ឲ្យ​ក្រុម​នេះ​ឈានមួយ​ជំហាន​មុន​ក្រុម​ផ្សេង​។ រ៉ូ​ណា​ល់​ដូ ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន ខណៈ​ក្រុម Juventus យកឈ្នះ​ក្រុម SPAL ២-១ កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
នេះ​គឺជា​កា​លះ​ទេ​សះ​ដ៏​សំខាន់​សម្រាប់​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។ នេះ​គឺជា លើក​ទី​១១​ហើយ ដែល​កីឡាករ​រូបនេះ​រកបាន​គ្រាប់​បាល់ ហើយ​វា​ស្មើនឹង​ស្ថិតិ​របស់​កីឡាករ ហ្គា​ប្រ៊ី​ល បាទី​ស្ទូ​តា និង ហ្វា​ប៊ី​អូ ហ្គា​លៀ​រ៉េ​ឡា​។​
​ ​
ចំណែក​ក្រុម Lyon វិញ​ជួប​នូវ​រដូវ​កាល​ដ៏​លំបាក​ជាង​ក្រុម Juventus ទៅទៀត​ដោយ​អវត្តមាន កីឡាករ​សំខាន់​ដូចជា ម៉េ​ម​ហ្វី​ស ឌី​ផេ (Memphis Depay) និង អាដេ​ឡេ​ដ (Adelaide) ដោយសារ​បញ្ហា​របួស​។ ក្រុម​នេះ​មាន​ជម្រើស​ប្រយុទ្ធ​មានកំណត់​ស្របពេល​រង​សម្ពាធ​ពី អ្នកគាំទ្រ​របស់ខ្លួន​កាន់តែខ្លាំង​។​
​ ​
ទោះបីជា​យ៉ាងណា ក្រុម​នេះ​មានសំណាង​ជាប់​មកដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ ។ ភាពជោគជ័យ​មួយចំណែក​ធំ​បានមកពី​គ្រាប់​បាល់​របស់​កីឡាករ ម៉ូ​សា ដេ​ម​បេ​ឡេ (Moussa Dembele) ដែល​ជំរុញ​ពួកគេ​ឲ្យ​ស្វែងរក​កៅអី​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ​។​
​ ​
ដេ​ម​បេ​ឡេ មិនទាន់​រកបាន​គ្រាប់​បាល់​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នៅឡើយ​ទេ ប៉ុន្តែ​កីឡាករ រូបនេះ​រកបាន​២០​គ្រាប់​នៅក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ ដេ​ម​បេ​ឡេ គឺ​ពិតជា​គ្រោះថ្នាក់ មួយ​សម្រាប់​គូប្រកួត​។​
​ ​
៦​ប្រកួត​កន្លងមក ក្រុម Lyon ខកខាន​មិនបាន​ឈ្នះ​លើ​ក្រុម Juventus ។ ក្រុម​នេះ ធ្វើ​មិនសូវបានល្អ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ហើយ​ខកខាន​មិនបាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​បី លើក​កន្លងមកហើយ​។​
​ ​
ប៉ុន្តែ​ក្រុម​នេះ​ចាញ់​ត្រឹម​៤​ប្រកួត​ប៉ុណ្ណោះ​ក្នុង​១៨​ប្រក​យ​ត​នៅ​ក្របខណ្ឌ​កំពូល​នេះ​ដោយ​អាច យកឈ្នះ​ក្រុម​ស៊ី​ធី​នៅពេលនោះ ហើយ​មើលទៅ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​សម្រាប់​ក្រុម Lyon ៕
ទស្សន​: Lyon 2-1 Juventus