កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី ២៥ ខែ មេសា ឆ្នាំ​២០១៨

1322
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Bayern Munich Vs Real Madrid

​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ទើបតែ​ចាញ់​ពីរ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​២៥​ប្រកួត ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​បរាជ័យ​ពីរ​ប្រកួត​នេះ​គឺ​ដោយសារ​ក្រុម Real Madrid ។​

​ពួកគេ​សង្ឃឹមថា នឹង​គេច​ផុតពី​បរាជ័យ​លើក​ទី​៣​នៅពេល​ជួប​ជាមួយ​ក្រុម​យក្ស​មកពី​អេ​ស្ប៉ា​ញ នេះ ជាថ្មីទៀត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ក្រុម Bayern Munich លើក​ពាន​ក្របខណ្ឌ Bundesliga រួចហើយ ដូច្នេះ​ពួកគេ​អាច​ផ្តោត ការយកចិត្ត​លើ​ការប្រកួត​ដ៏​សំខាន់​នេះ​។ ពួកគេ​ចាប់​ផ្តើមដំបូង​មិនសូវ​បានល្អ​ទេ ដោយ​ចាញ់ ក្រុម PSG នៅក្រៅ​ទឹកដី ប៉ុន្តែ​ស្ថិតក្នុង​ទម្រង់​លេង​កំពូល​របស់ខ្លួន​ចាប់តាំងពី​ពួកគេ​លេង មិនដែល​ចាញ់​ក្នុង​៨​ប្រកួត​។​
​ ​
​ចំណែក​ក្រុម Real Madrid វិញ​មិនបាន​លើក​ពាន​ក្របខណ្ឌ La Liga ទេ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មានឱកាស​ច្រើន​ក្នុង​ការលើក​ពាន​ឆេ​ម​ពាន​លី​ក​ជា​លើក​ទី​៣​ជាប់​គ្នា​។​

​ក្រុម Real Madrid ហាក់ដូច​ជាមាន​បញ្ហា​ខ្លះ​នៅ​រដូវ​កាល​នេះ ហើយ​ចាញ់​ក្រុម Tottenham និង​ក្រុម Juventus ។ Ronaldo ស្ថិតក្នុង​ទម្រង់​លេង​កំពូល​នាពេល​បច្ចុប្បន្ន​ហើយនឹង​កីឡាករ រូបនេះ​តែងតែ​បង្ក​គ្រោះថ្នាក់​នៅពេល​ទទួលបាន​បាល់​ជាប់ជើង​។​
​ ​
​ការទទួលបាន​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទីចុងក្រោយ​បាន​ជួយ​ក្រុម Real Madrid រួចផុត​បញ្ហា​និង​ឆ្លង​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ចាំ​មើលថា តើ​ក្រុម​ខ្លាំង​ទាំងពីរ​ធ្វើបាន​ល្អ កម្រិតណា​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​