កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី ០១ ខែឧសភា ឆ្នាំ​២០១៨

1261
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Real Madrid vs Bayern Munchen

​ក្រុម Real Madrid ស្ថិតក្នុង​ជំហរ​ល្អ​បំផុត​ក្នុង​ការឈាន​ជើង​ចូល​ការប្រកួត​ជើង​ទី​២​នៃ​ការប្រកួត​វគ្គ​ពាក់​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ជ័យជម្នះ​ក្រៅ​ទឹកដី​២-១ លើ​ក្រុម Bayern Munich គឺជា​លទ្ធផល ដ៏​ប្រសើរ​បំផុត​សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ដែល​កំពុងតែ​ប្រឹងប្រែង ដើម្បី​លើក​ពាន កំពូល​នេះ​នៅ​ឆ្នាំ​ទី​៣​ជាប់ៗ​គ្នា​។​
​ ​
​ក្រុម Real Madrid យកឈ្នះ​ក្រុម Leganes ២-១ នៅ​ក្របខណ្ឌ La Liga កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បន្ត​ក្តីសង្ឃឹម​របស់ខ្លួន​ប្រជែង​ជាមួយ​ក្រុម Atletico Madrid​សម្រាប់​ចំណាត់ថ្នាក់​លេខ​២ នៅ​ក្របខណ្ឌ La Liga ។​
​ ​
​ក្រុម Real Madrid មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​ចាប់តាំងពី ប្រកួត​ចាញ់​ក្រុម Juventus ក្នុង​ទឹកដី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ជា​លទ្ធផល​មួយ​ដែល​ក្រុម Bayern Munich សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅ​ជើង​ទី​២​នេះ​។​
​ ​
​មុន​បរាជ័យ​នេះ ក្រុម Real Madrid មិនទាន់​ចាញ់​ទេ​ក្នុង​ការប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ចាប់តាំងពី​ប្រកួត​ចាញ់​ក្រុម Schalke 04 កាលពី​ឆ្នាំ​២០១៥ ក្នុងការ ប្រកួត​ដ៏​សំខាន់​។ ស្របពេល​កីឡាករ​កំពូល គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Christiano Ronaldo) គ្មាន​បញ្ហា​របួស​។ ពួកគេ​ដឹងថា ខ្លួន​មានឱកាស​ច្រើន​ក្នុង​ការលើក​ពាន​កំពូល​នេះ​។​
​ ​
​ក្រុម Bayern Munich មាន​ស្ថិតិ​ក្នុង​ទឹកដី​ល្អ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ពួកគេ​តែង តែ​ភ្លាត់ស្នៀត​នៅពេល​ប្រកួត​ជាមួយ​ក្រុម Real Madrid ក្នុង​ទឹកដី​។ នៅពេលនេះ​ពួកគេ មិន​ត្រឹមតែ​ត្រូវការ​ឈ្នះ​លើ​ទឹកដី​របស់ Madrid ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​រក​ឲ្យ​បាន យ៉ាងហោចណាស់​ពីរ​គ្រាប់​ផងដែរ​។​
​ ​
​ពួកគេ​បានឈ្នះ​បួន​ប្រកួត​ចុងក្រោយ​ក្នុង​ក្របខណ្ឌ​នេះ ហើយ​រកបាន​យ៉ាងហោចណាស់ ២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ ប៉ុន្តែ​ការប្រកួត​លើក​នេះ​ពិតជា​មិនមែន​ងាយស្រួល​ពេក​ទេ សម្រាប់ ពួកគេ​។ ពួកគេ​ធ្លាប់​ប្រឈមមុខ​ជាមួយ​ក្រុម PSG កាលពីដើម​រដូវ​កាល​នេះ ហើយ​ចាញ់​ក្រុម PSG ៣-០ ជា​លទ្ធផល​មួយ​ក្នុងចំណោម​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រុម Bayern Munich ធ្លាប់​ធ្វើបាន​កាលពី​ររ​ដូ​វ​កាល​ឆ្នាំ​២០១៦/១៧ ដែល​ពេលនោះ Bayern ឈ្នះ​ក្រុម Real Madrid ២-១ លើសពី​៩០​នាទី ប៉ុន្តែ​ពួកគេ​បានបញ្ចប់​ដោយ​ចាញ់​ការប្រកួត ៤-២​។ ការរក្សា​ឃ្លី​ន​ស៊ីត​របស់​ពួកគេ​មិនសូវមាន​ញឹកញាប់​ទេ ហើយ​១៣​ប្រកួត​ចុងក្រោយ ក្នុង​ក្របខណ្ឌ​កំពូល​នេះ ពួកគេ​របូត​យ៉ាងហោចណាស់​១​គ្រាប់​។​
​ ​
​ក្រុម Real Madrid ដឹងថា គូប្រកួត​របស់ខ្លួន​ប្រាកដជា​វាយ​សម្រុក​ខ្លាំង ដើម្បី​រក​គ្រាប់​បាល់ ដូច្នេះ​ពួកគេ​ប្រាកដជា​ត្រូវ​រៀបចំ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​មួយ​ដើម្បី​ទប់ទល់​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Real Madrid 1-3 Bayern Munchen