កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ២៦ ខែ ឧសភា ឆ្នាំ​២០១៨

1409
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល ១៧/១៨

Real Madrid (N) vs Liverpool

​ក្រុម​រៀល​ម៉ា​ឌ្រី​ត​( Real Madrid )​បាន​បាត់បង់​តំណែង​ជើងឯក​នៅ​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ ប៉ុន្តែ​បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ក្នុងឋានៈ​ជា​ជើងឯក ពិភពលោក ហើយ​ត្រៀម​យកឈ្នះ​ដើម្បី​លើក​ពាន​ឆេ​ម​ពាន​លី​ក​ជា​លើក​ទី​៣​ជាប់​គ្នា​ខណៈ​ពួកគេ ត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម លី​វឺ​ភូ​ល​(Liverpool) នៅ​ទីក្រុង​កៀវ​។​

​ទោះបីជា​យ៉ាងណា Real Madrid មិនមែនជា​ក្រុម​ដែល​ស្គាល់​ពាក្យ​ថា ចាញ់​នោះទេ ហើយ​ពួកគេ ចាញ់​ពី​លើក​រួចមកហើយ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​នៅ​ដូ​វ​កាល​នេះ ដោយ​ចាញ់​ក្រុម ថូ​តិ​ន​ហេម (Tottenham )​និង​ក្រុម ជូ​វិនទុ​ស​(Juventus) ។ ពួកគេ​អាច​រក្សា​ឃ្លី​ន​ស៊ីត​បាន​ត្រឹម​បី​លើក​ប៉ុណ្ណោះ ក្នុង​ដំណើរ​មក​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។​

​បើទោះបីជា ពួកគេ​មាន​ទម្រង់​ទាត់​បញ្ចូល​ទី​បានល្អ ហើយ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ មិនបាន​បង្ហាញមុខ​ដោយសារ​មាន​របួស​ភ្លាមៗ​បន្ទាប់ពី​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​យកឈ្នះ​ក្រុម បៃ​យឺន មូ​និ​ច​( Bayern Munich )​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្រុម Real Madrid រកបាន​យ៉ាងហោចណាស់​ពីរ​គ្រាប់​ក្នុង​៧​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ចាំ​មើលថា តើ​ពួកគេ​អាចធ្វើ បានល្អ​ប៉ុណ្ណា​នៅពេល​ជួប​ជាមួយ​ក្រុម Liverpool ដែល​រកបាន​គ្រាប់​បាល់​ច្រើន ប៉ុន្តែ Liverpool ក៏មាន​បញ្ហា​ខ្សែការពារ​ផងដែរ​។​

​ក្រុម Liverpool របូត​គ្រាប់​បាល់​ច្រើន​កាលពីដើម​រដូវ​កាល ហើយ​ពួកគេ​មិន​គិតថា អាច​ឡើងដល់ វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​នេះ​ទេ​។ វត្តមាន​របស់​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil Van Dijk) បាន​ជួយ​ពួកគេ​ខ្លះ ប៉ុន្តែ​គេ​នៅតែមាន​អារម្មណ៍​ថា ប្រព័ន្ធ​ការពារ​របស់ Liverpool មាន​ចំណុច ខ្វះខាត ដូចជា​ករណី​ប្រកួត​ជាមួយ​ក្រុម Roma នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាដើម​។​ ប៉ុន្តែ​ប្រាកដ​ណាស់ ពួកគេ​មាន​កម្លាំង​ប្រយុទ្ធ​ដ៏​អស្ចារ្យ គឺ​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ហើយ​នេះ​គឺជា​មូល​ហេតុដែល​ក្រុម Real Madrid ត្រូវ​រារាំង​កីឡាករ​រូបនេះ​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ។​
​ ​
​ក្រុម​ទាំងពីរ​សុទ្ធតែ​មានឱកាស​ដូចគ្នា ប៉ុន្តែ​បញ្ហា​ប្រព័ន្ធ​ការពារ​របស់​ក្រុម Liverpool ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​សង្ឃឹមថា ក្រុម Real Madrid អាច​លើក​ពាន​ជើងឯក​ម្តងទៀត​៕
​ទស្សន​: Real Madrid 2-3 Liverpool