វើលខាប់៖ កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែមិថុនា ឆ្នាំ​២០១៨

1111
ចែករម្លែក

(22:00) Russia vs Saudi Arabia

ក្រុមម្ចាស់ផ្ទះរុស្ស៊ីធ្វើដំណើរមកកាន់ការប្រកួតនេះប្រកបដោយទំនុកចិត្តដោយសារតែពួកគេគឺជាក្រុមម្ចាស់ផ្ទះហើយអ្នកគាំទ្រប្រហែលជាមានការរំពឹងខ្លាំងលើពួកគេ។ទោះបីជាយ៉ាងណា ពួកគេមានក្រុមអន់មួយក្នុងចំណោមក្រុមក្នុងពូល ហើយជាក្រុមដែលពួកគេត្រូវប្រឈមមុខនៅថ្ងៃប្រកួតបើកឆាកនេះតែម្តង។ វាអាចជារឿងល្អសម្រាប់ពួកគេ ប្រសិនបើអាចយកឈ្នះនៅថ្ងៃដំបូងនេះ ប៉ុន្តែពួកគេមិនត្រូវមើលស្រាលគូប្រកួតរបស់ខ្លួននោះទេ។

ក្រុមសាអូឌី អារ៉ាប៊ីចាញ់ការប្រកួតមិត្តភាពទាំងបីលើកចុងក្រោយ ហើយលទ្ធផលនេះ ពិតជាបានឆ្លុះបញ្ចាំងពីគុណភាពរបស់ក្រុមនេះ។

ក្រុមរុស្ស៊ីលេងមិនដែលឈ្នះទេក្នុង៧ប្រកួតចុងក្រោយ ហើយពួកគេជួបការមិនត្រូវគេទាល់ចូលតែមួយលើកប៉ុណ្ណោះ ក្នុងចំណោម១១ប្រកួតចុងក្រោយ។ប្រព័ន្ធការពាររបស់រុស្ស៊ីពិតជាគួរឲ្យបារម្ភ ហើយពួកគេធ្វើឲ្យរបូត១១គ្រាប់ក្នុង៥ប្រកួតចុងក្រោយ ហើយលទ្ធផលគឺចាញ់បីប្រកួត និងស្មើពីរប្រកួត។

ក្រុមរុស្ស៊ីធ្លាប់លេងវើលខាប់សរុប៩ប្រកួត និងឈ្នះត្រឹមពីរប្រកួត ហើយពួកគេមិនដែលឈ្នះទេ ក្នុងចំណោម៥ប្រកួតចុងក្រោយនៃព្រឹត្តិការណ៍វើលខាប់។

ចំណែកក្រុមសាអូឌី អារ៉ាប៊ី ចាញ់បីប្រកួតនិងឈ្នះពីរប្រកួតក្នុងចំណោមប្រាំប្រកួតចុងក្រោយ។
ពួកគេរបូត៥គ្រាប់និងរកបាន៦គ្រាប់និងរក្សាឃ្លីនស៊ីតបានពីរលើកផងដែរ។

ពួកគេចាញ់៦លើកក្នុងចំណោម១០ប្រកួតចុងក្រោយ។ ក្រុមសាអូឌី អារ៉ាប៊ី មានបទពិសោធច្រើនជាងបន្តិចក្នុងព្រឹត្តិការណ៍វើលខាប់ បើធៀបនឹងក្រុមរុស្ស៊ី ហើយនេះគឺជាហ្គេមលើកទី១៣របស់ពួកគេក្នុងព្រឹត្តិការណ៍នេះ។

ទោះបីជាយ៉ាងណា ក្រុមនេះមិនដែលឈ្នះការប្រកួតណាមួយក្នុងចំណោមការប្រកួត១០លើកចុងក្រោយក្នុងព្រឹត្តិការណ៍វើលខាប់ទេ ដោយចាញ់៨និងស្មើ២។ ជ័យជម្នះលើកចុងក្រោយនៅព្រឹត្តិការណ៍វើលខាប់ គឺកើតមានកាលពីឆ្នាំ១៩៩៤ នៅពេលពួកគេយកឈ្នះក្រុមបែលហ្ស៊ិក និងពីមុននេះគឺធ្លាប់យកឈ្នះម៉ារ៉ុកផងដែរ៕ដោយ៖ពិសិដ្ឋ

ទស្សន: Russia 3-1 Saudi Arabia