វើលខាប់៖ កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ សុក្រ ទី ១៥ ខែមិថុនា ឆ្នាំ​២០១៨

1208
ចែករម្លែក

(19:00) Egypt vs Uruguay
(22:00) Morocco vs Iran
(01:00) Portugal vs Spain

វិភាគ​គូ​ល្អ​
Egypt vs Uruguay



​ក្រុម​អ៊ុយ​រូ​ហ្គា​យ​នឹង​ចាប់ផ្តើម​ការប្រកួត​ក្នុងឋានៈ​ជា​ក្រុម​មានប្រៀប​ឈ្នះ​ក្នុងជំនួប​បើកឆាក​វើ​ល​ខាប់​ឆ្នាំ​២០១៨​។ អ៊ុយ​រូ​ហ្គា​យ​បញ្ចប់​យុទ្ធនាការ​ជម្រុះ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ជាមួយនឹង លទ្ធផល​ល្អ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​២​។ ពួកគេ​នាំមុខ​ក្រុម​អា​ហ្ស​ង់​ទីន​៣​ពិន្ទុ ប៉ុន្តែ​មាន​គម្លាត ១០​ពិន្ទុ​ពី​ក្រុម​កំពូល​ប្រេ​ស៊ី​ល​។ ចំណាត់ថ្នាក់ FIFA បច្ចុប្បន្ន​របស់​ពួកគេ គឺ​ឈរ​នៅ​លេខ​រៀង​ទី​១៤ ។ ក្រុម​នេះ​មាន​ប្រវត្តិ​វើ​ល​ខាប់​អស្ចារ្យ ដោយ​ធ្លាប់​លើក​ពាន​វើ​ល​ខាប់​ពីរលើក និង​ជាប់​ចំណាត់ថ្នាក់ លេខ​៤​ពីរលើក​ផងដែរ​។​
​ ​
​ក្រុម​អ៊ុយ​រូ​ហ្គា​យ​លើក​ពាន​វើ​ល​ខាប់​លើកចុងក្រោយ​នៅ​ឆ្នាំ​១៩៥០ ប៉ុន្តែ​ថ្មីៗ​នេះ​ពួកគេ​បានបញ្ចប់​ត្រឹម លេខ​រៀង​ទី​៤​កាលពី​ឆ្នាំ​២០១០​។ ទម្រង់​លេង​បច្ចុប្បន្ន​របស់​ពួកគេ​ល្អ ដោយ​ចាញ់​តែមួយ​លើក​គត់ ដោយសារ​ក្រុម​អូទ្រីស​ក្នុង​៩​ប្រកួត​ចុងក្រោយ ហើយបី​ប្រកួត​ចុងក្រោយ​ពួកគេ​យកឈ្នះ​ដោយ​គ្មាន របូត​គ្រាប់​បាល់​មួយ​គ្រាប់​សោះ​។​
​ ​
​ក្រុម​អ៊ុយ​រូ​ហ្គា​យ​មាន​ខ្សែប្រយុទ្ធ​ឆ្នើម​ពីររូប​គឺ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង អេ​ឌី​សិន កា​វ៉ា​នី (Edison Cavani) ដែល​អ្នក​ទាំងពីរ​មាន​ស្ថិតិ​បង្ហាញមុខ​សម្រាប់​ក្រុម​ជម្រើសជាតិ​សរុប​២០០ លើក​និង​រកបាន​សរុប​៩៣​គ្រាប់​។ កីឡាករ​បួនរូប​ក្នុងចំណោម​ក្រុម​នេះ​ធ្លាប់​លេង​ឲ្យ​ជម្រើស ជាតិ​ជាង​១០០​លើក ហើយ​ពីររូប​ផ្សេងទៀត​នឹង​ឈានដល់​ស្ថិតិ​នេះ នៅពេល​ការប្រកួត​ចាប់ផ្តើម ដូច្នេះ​គេ​អាច​និយាយបានថា ក្រុម​អ៊ុយ​រូ​ហ្គា​យ​គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែលមាន​បទពិសោធ បំផុត​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​។​
​ ​
​ការប្រកួត​ជាមួយ​ក្រុម​អេ​ហ្ស៊ី​ប​និង​អា​រ៉ា​ប៊ី សា​អូឌីត មុនពេល​ប្រឈម​មុខជា​មួយក្រុម​ម្ចាស់ផ្ទះ រុស្ស៊ី​ដែលជា​ហ្គេម​ចុងក្រោយ​របស់​ពួកគេ ក្រុម​មកពី​អាមេរិក​ខាងត្បូង​នេះ​ហាក់​បង្ហាញ​អារម្មណ៍ កក់ក្តៅ​ច្រើន​ថា ពួកគេ​ប្រាកដជា​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​គិត​ត្រឹម​ពេល​ជួប​ជាមួយ​ក្រុម​ម្ចាស់ ផ្ទះ​។ នេះ គឺជា​ពេលវេលា​ដ៏​បុក​ពោះ​សម្រាប់​គូប្រជែង​របស់​ក្រុម​អ៊ុយ​រូ​ហ្គា​យ​ដែល​ទើប​បង្ហាញមុខ លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩០ ហើយក៏​ជា​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ របស់​ពួកគេ​។​

​ក្រុម​អេ​ហ្ស៊ី​ប​សង្ឃឹមថា ខ្សែប្រយុទ្ធ​កំពូល ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) នឹង​ជា​សះ ស្បើយ ទាន់ពេល​សម្រាប់​ការប្រកួត​នេះ បន្ទាប់ពី​រងរបួស​ស្មា អំឡុងពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Real Madrid ។ សាឡា​ខកខាន​មិនបាន​លេង​ចាប់តាំងពី​មាន របួស​នេះ​។​
​ ​
​ក្រុម​អេ​ហ្ស៊ី​ប​នាំមុខគេ​៤​ពិន្ទុ ក្នុងពេល​ប្រកួត​ជម្រុះ ដើម្បី​ជាប់​មក​ចូលរួម​នៅ​ប្រទេស​រុស្ស៊ី​។ ពួកគេ​ចាញ់​១​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​។ យើង​អាច​មើលឃើញ​ពី​សារៈសំខាន់​របស់​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា ពីព្រោះ​កីឡាករ​រូបនេះ រកបាន​៥​គ្រាប់​ក្នុងចំណោម​៨​គ្រាប់​របស់​ក្រុម​អេ​ហ្ស៊ី​ប​។​
​ ​
​ទោះបីជា​យ៉ាងណា ទម្រង់​លេង​បច្ចុប្បន្ន​របស់​ពួកគេ​មិន​បង្ហាញថា ពួកគេ​ជា​ក្រុម​ដ៏​គ្រោះថ្នាក់ នោះទេ​ក្នុង​ពូ​ល​នេះ ដោយ​៦​ប្រកួត​ចុងក្រោយ ពួកគេ​លេង​មិនដែល​ឈ្នះ​សោះ​។ អេ​ហ្ស៊ី​បរក​មិនបាន ១​គ្រាប់​សោះ​នៅ​បី​ប្រកួត​ក្នុងចំណោម​បួន​ប្រកួត​ចុងក្រោយ​។ ជំនួប​មិត្តភាព​ថ្មី​បំផុត​របស់​ពួកគេ គឺ​ចាញ់​ក្រុម​បែលហ្ស៊ិក​៣-០ ហើយ​បើទោះបី​ជាមាន​ឬ​គ្មាន ម៉ូ​ហា​ម៉េ​ដ សាឡា សម្រាប់​ការប្រកួត ដំបូង​នេះ ក្រុម​អ៊ុយ​រូ​ហ្គា​យ​នៅតែមាន​សង្ឃឹម​ឈ្នះ​ច្រើន​៕

ទស្សន​: Egypt 1-3 Uruguay

Portugal vs Spain



នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នៅពេល​ក្រុម​អេ​ស្ប៉ា​ញ​ជួប​ជាមួយ​ក្រុម​ព័រ ទុយ​ហ្គា​ល់​សម្រាប់​ជំនួប​ដំបូង​ក្នុង​ពូ​ល B​។​
​ ​
​ក្រុម​អេ​ស្ប៉ា​ញ​បាន​យកឈ្នះ​ក្រុម​អ៊ីតាលី​ក្នុងពេល​ប្រកួត​ជម្រុះ​តាម​តំបន់ ហើយ​នៅពេលនេះ ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ក្បែរ​ខាង​មួយទៀត​គឺ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ជាការ​ប្រកួត​មួយ​ដែល​អាច កាត់សេចក្តី​ថា តើ​ក្រុម​ណាមួយ​នឹង​នាំមុខគេ​នៅលើ​ពូ​ល​។ វា​ពិតជា​មិន​ងាយស្រួល​ទេ ដែល​ក្រុម​ខ្លាំង​ទាំងពីរ​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ក្នុង​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​បែបនេះ​។​
​ ​
​ប្រសិនបើ​ក្រុម​ណាមួយ​ភ្លាត់ស្នៀត​ចាញ់​នៅ​រាត្រី​នេះ ពួកគេ​នឹងមាន​សម្ពាធ​កាន់តែ​ច្រើនឡើង ក្នុងជំនួប​ទី​២​ក្នុង​ពូ​ល ហើយ​ក្រុម​អេ​ស្ប៉ា​ញ​ធ្លាប់មាន​បទពិសោធ​កាលពី​ឆ្នាំ​២០១០ នៅពេល​ពួកគេ ប្រកួត​ចាញ់​ក្រុម​ហូ​ឡង់​ក្នុងជំនួប​បើកឆាក​។​
​ ​
​ក្រុម​អេ​ស្ប៉ា​ញ​បានបញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ដោយ​នាំមុខ​ក្រុម​អ៊ីតាលី​៥ ពិន្ទុ​។ ពួកគេ​មិន ដែល​ចាញ់​ទេ​ក្នុង​២០​ប្រកួត​ចុងក្រោយ ហើយ​បរាជ័យ​លើកចុងក្រោយ​របស់​ពួកគេ គឺ​ត្រូវបាន​ក្រុម អ៊ីតាលី​ទម្លាក់​ចេញពី​ក្របខណ្ឌ European Championships កាលពី​ពីរ​ឆ្នាំមុន​។​
​ ​
​នៅ​ឆ្នាំនេះ ពួកគេ​បាន​យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន ៦-១ និង​ស្មើ​ក្រុម​ជើងឯក​វើ​ល​ខាប់​អាល្លឺម៉ង់ នៅក្រៅ​ទឹកដី​។ ក្រុម​អេ​ស្ប៉ា​ញ​សម្បូរ​ដោយ​កីឡាករ​មាន​បទពិសោធ​ដោយ​កីឡាករ​៥​រូប​ធ្លាប់ លេង​ឲ្យ​ជម្រើសជាតិ​ជាង​៩០​លើក​។ តាម​ធម្មតា​ខ្សែបម្រើ​របស់​ក្រុម​អេ​ស្ប៉ា​ញ​ពិតជា​គ្រោះថ្នាក់ មែនទែន​។ ពួកគេ​មាន​កីឡាករ​ល្អៗ​ដូចជា អ៊ី​ស្កូ (Isco) ដែល​ធ្លាប់​រកបាន​៣​គ្រាប់​ម្នាក់ឯង អំឡុង​ប្រកួត​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន និង ដេវីដ ស៊ី​ល​វ៉ា (David Silva) ។​

​ចំណែក​ក្រុម​ព័រទុយហ្កាល់​វិញ​ក៏​កំពុងតែ​ប្រឹងប្រែង​ធ្វើ​អ្វីដែល​ក្រុម​អេ​ស្ប៉ា​ញ​ធ្លាប់​ធ្វើបាន​កាលពី​អតីតកាល ដោយ​លើក​ពាន​វើ​ល​ខាប់​និង​ពាន​ជើងឯក​អឺរ៉ុប​ក្នុងពេល​តែមួយ​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​ចាញ់ ក្រុម​ស្វ៊ី​ស ក្នុងពេល​ប្រកួត​បើកឆាក​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​ក្រោយមក​ពួកគេ​អាច​យកឈ្នះ​៩​លើក ជាប់​គ្នា​។ កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) រកបាន​១៥​គ្រាប់​ក្នុងពេល ប្រកួត​ជម្រុះ ហើយ​កីឡាករ​រូបនេះ​គឺជា​កម្លាំង​ស្នូល​របស់​ក្រុម​ព័រ​ទុយ​ហ្គា​ល់​។​
​ ​
​លទ្ធផល​ល្អ​របស់​ក្រុម​ព័រ​ទុយ​ហ្គា​ល់​មិនមែន​បានមកពី​កីឡាករ រ៉ូ​ណា​ល់​ដូ ម្នាក់ឯង​នោះទេ ប៉ុន្តែ​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត​ដូចជា ហ្គុ​ន​កា​ឡូ ហ្គេ​ដេ​ស (Goncalo Guedes) ដែល​រកបាន​២​គ្រាប់​ក្នុងការ​ប្រកួត​ក​ម្តៅ​សាច់ដុំ​លើកចុងក្រោយ​ជាមួយ​ក្រុម​អាល់​ហ្សេ​រី និង កីឡាករ អែន​ដ្រេ ស៊ី​ល​វ៉ា (Andre Silva) រកបាន​១២​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៣​លើក​សម្រាប់​ក្រុម ព័រ​ទុយ​ហ្គា​ល់​។ វា​ពិបាក​នឹង​ទស្ស​ទាយ​ណាស់​ដោយសារ​នេះ​គឺជា​ជំនួប​ដំបូង​ក្នុង​ពូ​ល​របស់ ក្រុម​ទាំងពីរ​៕

​ទស្សន​: Portugal 2-3 Spain