(19:00) Colombia vs Japan
(22:00) Poland vs Senegal
(01:00) Russia Vs Egypt
វិភាគគូល្អ
Colombia vs Japan
ក្រុមទាំងពីរគឺជាក្រុមដែលមានបទពិសោធគ្រប់គ្រាន់ក្នុងព្រឹត្តិការណ៍វើលខាប់បន្ទាប់ពីបង្ហាញមុខ ជាង ១៥ប្រកួតក្នុងវើលខាប់ ហើយបើទោះបីជាក្រុមកូឡុំប៊ីមិនបានប្រកួតលក្ខណៈមិត្តភាពច្រើន មែន ប៉ុន្តែពួកគេឈានជើងចូលរួមការប្រកួតនេះ ប្រកបដោយទំនុកចិត្តគ្រប់គ្រាន់ដោយដឹងថា ពួកគេធ្លាប់ មានប្រវត្តិល្អសម្រាប់ជំនួបជាមួយក្រុមជប៉ុនហើយពួកគេធ្លាប់រក្សាបានឃ្លីនស៊ីតពីរ លើកជាមួយក្រុមអាស៊ីមួយនេះ។
ក្រុមកូឡុំប៊ីឈានជើងចូលរួមការប្រកួតនេះដោយមិនដែលចាញ់ក្នុងបួនប្រកួតចុងក្រោយដោយយក ឈ្នះពីរ ស្មើពីរនិងចាញ់មួយ បន្ទាប់មករកបាន៨គ្រាប់និងរបូត៤គ្រាប់។ ក្រុមកូឡុំប៊ីរកបាន១១ គ្រាប់ក្នុង១៧ប្រកួតចុងក្រោយរបស់ខ្លួននិងធ្លាប់ឈ្នះ៦លើកក្នុងចំណោមការប្រកួត១០លើកនៅវើលខាប់។
ចំណែកក្រុមជប៉ុនវិញមានស្ថិតិចាញ់៣ ស្មើ១និងឈ្នះ១ក្នុង៥ប្រកួតចុងក្រោយរបស់ខ្លួន។ ពួកគេរក បាន៦គ្រាប់និងរបូត៩គ្រាប់។ ពួកគេឈានជើងចូលរួមការប្រកួតនេះក្នុងស្ថានភាពត្រដាបត្រដួស បន្តិច ដោយអាចឈ្នះបីក្នុង១១ប្រកួតចុងក្រោយនិងរក្សាបានឃ្លីនស៊ីតពីរលើក ក្នុងចំណោម១៥ ប្រកួតចុងក្រោយ។ ទោះបីជាយ៉ាងណា ពួកគេចង់រក្សាទម្រង់លេងចាស់ដែលខ្លួនធ្លាប់រកបាន គ្រាប់បាល់នៅ១១ប្រកួតក្នុងចំណោម១៧ប្រកួត។
នេះគឺជាវត្តមានលើកទី១៨ហើយរបស់ជប៉ុនក្នុងព្រឹត្តិការណ៍វើលខាប់ ប៉ុន្តែពួកគេមិនបានលេង ឈ្នះទេក្នុងបួនប្រកួតចុងក្រោយ។ ក្នុង១៧ប្រកួតចុងក្រោយនៅវើលខាប់ពួកគេអាចទទួលជ័យ ជម្នះត្រឹម៤ប្រកួតប៉ុណ្ណោះ។ ប្រវត្តិជួបគ្នាបីលើករវាងក្រុមទាំងពីរកន្លងមកកូឡុំប៊ីឈ្នះ២ប្រកួត និងស្មើ១លើក។
ក្រុមកូឡុំប៊ីគឺជាក្រុមដ៏គ្រោះថ្នាក់សម្រាប់ក្រុមជប៉ុន បើពិនិត្យមើលប្រវត្តិរបស់ក្រុមទាំងពីរ ហើយមុនជំនួបនេះក្រុមជប៉ុនធ្វើមិនសូវបានល្អផងដែរដោយរបូតគ្រាប់បាល់ច្រើន និងត្រៀមខ្លួន មិនបានល្អទេសម្រាប់ការប្រកួតដ៏ធំនេះ។
ក្រុមទាំងពីរនឹងមានការទាត់បញ្ចូលទីគ្នា ប៉ុន្តែក្រុមកូឡុំប៊ីមានសង្ឃឹមឈ្នះច្រើនជាង៕
ទស្សន: Columbia 2-1 Japan
Poland vs Senegal
ក្រុមប៉ូឡូញចាប់ផ្តើមយុទ្ធនាការវើលខាប់ឆ្នាំ២០១៨ ដោយចាប់ផ្តើមការប្រកួតជាមួយក្រុម សេណេហ្គាល់។ ក្រុមទាំងពីរឈរនៅលេខរៀងទី២និងទី៣ក្នុងឋានៈជាក្រុមមានប្រៀបឈ្នះ ការប្រកួតជម្រុះក្នុងពូលនេះ ស្របពេលក្រុមកូឡុំប៊ីជាក្រុមមានទំនុកចិត្តច្រើនជាងគេ។
ក្រុមណាមួយដែលឈ្នះការប្រកួតនេះអាចមានឱកាសឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយទីដែលពួកគេ អាចប្រឈមមុខជាមួយក្រុមអង់គ្លេសឬបែលហ្ស៊ិក។ បច្ចុប្បន្នក្រុមប៉ូឡូញឈរនៅលេខរៀងទី៨ លើចំណាត់ថ្នាក់របស់ FIFA ហើយពួកគេឆ្លងកាត់វគ្គជម្រុះក្នុងតំបន់ដោយនាំមុខដាច់ ៥ពិន្ទុក្នុង ពូល។
ក្រុមប៉ូឡូញជួបគូប្រជែងមិនសូវខ្លាំងទេ អំឡុងពេលប្រកួតជម្រុះក្នុងតំបន់ ដោយត្រូវជួបជាមួយ ក្រុមម៉ុងតេណេហ្គ្រោនិងដាណឺម៉ាក។ ពួកគេប្រកួតឈ្នះគ្រប់ការប្រកួតក្នុងទឹកដីហើយពួកគេ ចាញ់តែមួយលើកគត់គឺចាញ់ក្រុមដាណឺម៉ាក ៤-០ នៅក្រៅទឹកដី។
ពួកគេរបូត១៤គ្រាប់ ដែលជាស្ថិតិអន់បំផុតទី៤ទាក់ទិននឹងប្រព័ន្ធការពារ។ ដោយសារតែទម្រង់ លេង មិនស៊ីសង្វាក់គ្នា ពួកគេទទួលលទ្ធផលឈ្នះ២ ស្មើ២និងចាញ់២។ ពួកគេមិនដែលចាញ់ទេក្នុង បីប្រកួតចុងក្រោយ ហើយថ្មីបំផុតនេះ ពួកគេបានយកឈ្នះក្រុម Lithuania 4-0 ។
ក្តីសង្ឃឹមភាគច្រើនត្រូវបានទម្លាក់ទៅលើខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ានដូវស្គី (Robert Lewandowski) ដែលរកបាន១៦គ្រាប់ក្នុងវគ្គជម្រុះក្នុងពូលខណៈពួកគេព្យាយាមឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ នៃយុទ្ធនាការវើលខាប់លើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦។
ចំណែកក្រុមសេណេហ្គាល់វិញ នេះគឺជាលើកទី២ដែលពួកគេបង្ហាញមុខក្នុងព្រឹត្តិការណ៍វើលខាប់។ ការបង្ហាញមុខកន្លងមក ពួកគេបានឆ្លងដល់វគ្គ៨ក្រុមចុងក្រោយដោយយកឈ្នះក្រុមបារាំង ប៉ុន្តែពួកគេបន្តចាញ់ក្រុមតួកគី។
នោះគឺជាបរាជ័យមួយលើកគត់ក្នុងវើលខាប់២០០២ ហើយជាបរាជ័យនៅម៉ោងបន្ថែម ដូច្នេះពួកគេមានមោទនភាពមែនទែនដែលបានបង្ហាញមុខនៅ៥ប្រកួតក្នុងព្រឹត្តិការណ៍វើលខាប់ និងមិនដែលចាញ់ក្នុងត្រឹមនាទី៩០ទេ។
ក្រុមសេណេហ្គាល់ក៏ធ្វើបានល្អក្នុងការប្រកួតជម្រុះនៅតំបន់ដោយនាំមុខដាច់គេ៥ពិន្ទុហើយមិនដែលចាញ់ទេ។ កាលពីឆ្នាំមុន ពួកគេអាចឆ្លងដល់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួត African Cup of Nations ប៉ុន្តែឆ្នាំ២០១៨ មិនមែនជាឆ្នាំដ៏ល្អបំផុតសម្រាប់ពួកគេនោះទេ។
ក្រុមសេណេហ្គាល់ស្មើបីនិងចាញ់មួយប្រកួតមុនពេលឈ្នះការប្រកួតកម្តៅសាច់ដុំចុងក្រោយ លើក្រុម South Korea ២-០ ប៉ុន្តែពួកគេយកឈ្នះដោយសារគ្រាប់បាល់ប៉េណាល់ទី និងការធ្វើចូល ទីខ្លួនឯងរបស់គូប្រកួត។ ក្រុមនេះមានកីឡាករល្បីឈ្មោះ សាឌីអូ ម៉ាណេ (Sadio Mane) ដែលរកបាន១៤គ្រាប់ក្នុង៥៣ប្រកួត។
ទោះបីជាយ៉ាងណា ក្រុមប៉ូឡូញគឺជាក្រុមដែលមានទម្រង់លេងល្អជាងប៉ុន្តែក្រុមនេះមិនធ្លាប់ឡើងដល់ វគ្គចាញ់ធ្លាក់ក្នុងព្រឹត្តិការណ៍វើលខាប់ទេ ចាប់តាំងពីឆ្នាំ១៩៨៦ ប៉ុន្តែមានឱកាសឆ្លងផុតវគ្គជម្រុះ ក្នុងពូលនៅរុស្ស៊ី។
ក្រុមប៉ូឡូញមានស្ថិតិល្អក្នុងវគ្គប្រកួតជម្រុះក្នុងតំបន់ហើយលេងមិនដែលចាញ់ក្នុងបីប្រកួត ចុងក្រោយក្នុងព្រឹតិ្តការណ៍វើលខាប់។ ពួកគេមានសង្ឃឹមច្រើនសម្រាប់ជំនួបជាមួយក្រុម សេណេហ្គាល់ដែលបទពិសោធមានកម្រិត៕
ទស្សន: Poland 3-1 Senegal
Russia vs Egypt
ក្រុមម្ចាស់ផ្ទះរុស្ស៊ីតែងតែស្ថិតក្រោមសម្ពាធក្នុងព្រឹត្តិការណ៍វើលខាប់នេះ ប៉ុន្តែក្រុមរុស្ស៊ីបានបង្ហាញ សញ្ញាខ្លះក្នុងការប្រកួតបើកឆាករបស់ខ្លួន។ពួគេអាចធ្វើបានដូចជាក្រុមផ្សេងដែរហើយរកបាន គ្រាប់បាល់ ដើម្បីលុបបំបាត់ការព្រួយបារម្ភរបស់ខ្លួន។
បើទោះបីជាពួកគេលេងជាមួយក្រុមខកចិត្តអារ៉ាប៊ី សាអូឌីតក៏ដោយក៏គុណភាពក្នុងការរកបានគ្រាប់ បាល់បានបង្ហាញឲ្យពិភពលោកបានឃើញពីអ្វីដែលពួកគេកំពុងធ្វើ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករបម្រុងរបស់ពួកគេធ្វើបានល្អក្នុងការប្រកួតនេះ។ នៅពេលនេះ ពួកគេកាន់តែរងសម្ពាធ បន្ថែមទៀត ពីព្រោះក្រុមអ្នកគាំទ្រដឹងពីអ្វីដែលក្រុមជម្រើសជាតិរបស់ខ្លួនអាចធ្វើបាន។ ក្រុមអ្នក គាំទ្រចង់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួនបន្តដំណើរទៅមុខនិងឈ្នះក្នុងការប្រកួតជម្រុះក្នុងពូល ប៉ុន្តែពួកគេក៏ដឹងថា វាគឺជាការប្រកួតដ៏តឹងតែងបំផុតសម្រាប់ជំនួបជាមួយក្រុមអេស្ប៉ាញ ឬក្រុមព័រទុយហ្គាល់ដែលរងចាំពួកគេនៅវគ្គ១៦ក្រុមចុងក្រោយ មិនថា ពួកគេឈរនៅលេខ១ ឬលេខ២ក្នុងពូលនោះទេ។
ប្រសិនបើពួកគេអាចយកឈ្នះក្រុមអេហ្ស៊ីបនោះពួកគេនឹងឡើងដល់វគ្គ១៦ក្រុមចុងក្រោយហើយ នោះ គឺជាគោលដៅរបស់ពួកគេ ប៉ុន្តែពួកគេត្រូវតែបង្ហាញទម្រង់លេងដ៏ល្អម្តងទៀត។ ក្រុមអេហ្ស៊ីប ត្រូវតែធ្វើអ្វីមួយឲ្យបានល្អក្នុងការប្រកួតនេះ ប្រសិនបើពួកគេចង់រក្សាក្តីសង្ឃឹមឆ្លងទៅវគ្គបន្ត។ ពួកគេបង្ហាញទម្រង់លេងល្អ អំឡុងពេលប្រកួតជាមួយក្រុមអ៊ុយរូហ្គាយក្នុងប្រកួតបើកឆាក ប៉ុន្តែខកចិត្តនៅពេលគូប្រកួតរបស់ខ្លួនរកបាន១គ្រាប់នៅនាទីចុងក្រោយ។
ប្រាកដណាស់ សំណួរចម្បងគឺទាក់ទិននឹងកីឡាករ ម៉ូហាម៉េដ សាឡា (Mohamed Salah) ដែលមិនបានបង្ហាញមុខនៅលើទីលានក្នុងការប្រកួតបើកឆាក។ សាឡា អាចនឹងជាសះស្បើយ ល្មមសម្រាប់ការប្រកួតជាមួយក្រុមរុស្ស៊ី ប្រសិនបើមានពេលពីរបីថ្ងៃទៀត។ ក្រុមអេហ្ស៊ីបមិនសូវ មានសកម្មភាពច្រើនក្នុងតំបន់ប្រយុទ្ធទេ ហើយជឿថា សាឡា នឹងត្រូវប្រថុយគ្រោះថ្នាក់នៅពេល ចាប់ផ្តើមប្រឈមមុខជាមួយក្រុមរុស្ស៊ី។ ក្រុមរុស្ស៊ីធ្វើបានល្អជាមួយក្រុមអារ៉ាប៊ី សាអូឌីត គឺល្អជាងការរំពឹងទុក ហើយពួកគេអាចនឹងឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយប្រសិនបើអាចយកឈ្នះ ក្រុមអេហ្ស៊ីប៕
ទស្សន: Russia 2-1 Egypt